អង្គការសុខភាពពិភព (WHO) បានដាស់តឿនបណ្តាប្រទេសនានា ឱ្យយល់ដឹងច្បាស់ពីកំរិតគ្រោះថ្នាក់នៃជំងឺរាតត្បាត COVID-19
(VOVWORLD) - នាយកកម្មវិធី សុខាភិបាលបន្ទាន់នៃអង្គការសុខភាពពិភពលោក (WHO) លោក Michael Ryan បានបញ្ជាក់ថាប្រជាជនត្រូវប្រុងប្រយ័ត្ននិងយល់ដឹងច្បាស់អំពី កម្រិតគ្រោះថ្នាក់ និងការវិវត្តន៍ជាក់ស្តែងនៃជំងឺរាតត្បាត។
អង្គការសុខភាពពិភព (WHO) បានដាស់តឿនបណ្តាប្រទេសនានា ឱ្យយល់ដឹងច្បាស់ពីកំរិតគ្រោះថ្នាក់នៃជំងឺរាតត្បាត COVID-19 (រូបថត៖ AFP/TTXVN) |
ថ្លែងទៅកាន់មជ្ឈដ្ឋានសារព័ត៌មានកាលពីថ្ងៃទី ៤ ខែកក្កដា នាយកកម្មវិធី សុខាភិបាលបន្ទាន់នៃអង្គការសុខភាពពិភពលោក (WHO) លោក Michael Ryan បានបញ្ជាក់ថាប្រជាជនត្រូវប្រុងប្រយ័ត្ននិងយល់ដឹងច្បាស់អំពី កម្រិតគ្រោះថ្នាក់ និងការវិវត្តន៍ជាក់ស្តែងនៃជំងឺរាតត្បាត។ តួលេខមិនអាចកុហកបានទេហើយស្ថានភាពជាក់ស្តែងនៃជំងឺឆ្លងគឺច្បាស់ណាស់។ លោកក៏បានសង្កត់ធ្ងន់ថាការព្រួយបារម្ភនាបច្ចុប្បន្ន គឺមានប្រទេស ជាច្រើនកំពុងព្រងើយកន្តើយចំពោះទិន្នន័យជាក់ស្តែង។
យោងតាមលោក Ryan ជំងឺរាតត្បាត COVID-19 មិនអាចរលាយបាត់ ដោយអព្ភូតហេតុទេហើយប្រសិនបើរដ្ឋាភិបាលនៃប្រទេសទាំងអស់ផ្តោតការយកចិត្តទុកដាក់ក្នុងការស្តារសភាពធម្មតាមគន្លងថ្មីឡើងវិញយ៉ាងខ្លាំងពេក ប៉ុន្តែធ្វេសប្រហែសក្នុងការបង្ការជំងឺឆ្លង នោះហានិភ័យនៃការកើតឡើងវិញ នៃជំងឺឆ្លងអាចផ្ទុះឡើងយ៉ាងខ្លាំងហើយប្រការនេះទំនងជាមិនអាចជៀសផុតនោះឡើយ។ នៅពេលប្រព័ន្ធសុខាភិបាលផ្ទុកលើសពីបរិមាណ និងដួលរលំ នោះ នឹងបណ្តាលឲ្យមនុស្សស្លាប់កាន់តែកើនឡើងជាច្រើនថែម ទៀតផង ដែរ៕