អង្គការសហប្រជាជាតិជឿជាក់វៀតណាមនឹងជាដៃគូទុកចិត្តក្នុងវិស័យរក្សាសន្តិភាព

(VOVworld) - បណ្ដាថ្នាក់ដឹកនាំអង្គកាសហប្រជាជាតិ(អ.ស.ប)​និងសា្ថប័នទទួល
បន្ទុកជំនាញនានា បានវាយតំលៃខ្ពស់ចំពោះការចូលរួមយ៉ាងសកម្មរបស់វៀតណាម ក្នុងសកម្មភាពរក្សាសន្តិភាពរបស់អ.ស.បព្រមទាំងជឿជាក់ថា វៀតណាមនឹងជាដៃគូ
ទំនុកទុកចិត្តក្នុងវិស័យនេះ។សេចក្ដីប្រកាសពោលខាងលើ ត្រូវបានដាក់ចេញក្នុង
ដំណើរទស្សនកិច្ចការងារជាមួយថ្នាក់ដឹកនាំអ.ស.បនិងបណ្ដាស្ថាប័នទទួលបន្ទុក
ជំនាញ របស់គណៈប្រតិភូយោធាជាន់ខ្ពស់វៀតណាមដឹកនាំដោយឧត្តមសេនីយ៍ទោ
Vo Van Tuan នាយអគ្គសេនាធិការរង និងជាអនុប្រធានគណៈកម្មាធិការបញ្ជាណែនាំ
អំពីសកម្មភាពរក្សាសន្តិភាពនៃក្រសួងការពារប្រទេសវៀតណាម ចាប់ពីថ្ងៃទី១៤
ដល់ទី១៦តុលា។

អង្គការសហប្រជាជាតិជឿជាក់វៀតណាមនឹងជាដៃគូទុកចិត្តក្នុងវិស័យរក្សាសន្តិភាព - ảnh 1
នាយទាហានវៀតណាមចំនួន២រូបត្រូវបានបញ្ជូនទៅចូលរួមក្រុមបេសកម្មអ.ស.បនៅស៊ូដង់ខាងត្បូង (រូបថត៖TTXVN)


លោក​ Vo Van Tuan និងប្រធានក្រុមតំណាងអចិន្ត្រៃវៀតណាមប្រចាំនៅអ.ស.ប
លោកស្រី Nguyen Phuong Nga បានមានបណ្ដាជំនួបធ្វើការជាមួយលោកស្រីAmeerah
Haq អគ្គលេខាធិការរងអ.ស.បលោក Edmond Mulet ឧបការីអគ្គលេខាធិការអ.ស.ប
ទទួលបន្ទុកនាយកដ្ឋានបណ្ដាសកម្មភាពរក្សាសន្តិភាព និងដំណាងស្ថាប័នផ្សេងៗ
ទៀតផង។បណ្ដាមន្ត្រីអ.ស.ប សុទ្ធតែអះអាងថា ការដែលវៀតណាមបង្កើតមជ្ឈ
មណ្ឌលរក្សាសន្តិភាព និងបញ្ជូននាយទាហានចំនួន២រូបទៅចូលរួមក្រុមបេសកម្ម
អ.ស.បប្រចាំនៅស៊ូដង់ខាងត្បូង គឺជាភស្តុតាងជាក់ស្ដែងសំរាប់ការប្ដេជ្ញាចិត្តរបស់
វៀតណាមក្នុងសកម្មភាពរក្សាសន្តិភាពរបស់អ.ស.ប៕

ប្រតិកម្មទៅវិញ

ផ្សេងៗ