អង់គ្លេសអនុម័តលើផែនការប្រជុំសភាតាមរយៈ ប្រព័ន្ធវីដេអូ (Video Conference)

(VOVWORLD) - ថ្នាក់ដឹកនាំសភាអង់គ្លេសនាថ្ងៃទី ១៦ ខែមេសាបានអនុម័តលើផែនការស្ដីពីការអនុញ្ញាតឱ្យសភាបើកកិច្ចប្រជុំ តាមរយៈ ប្រព័ន្ធវីដេអូ (Video Conference) ជាលើកដំបូង ក្នុងប្រវិត្តិសាស្ត្រ ៧០០ កន្លងទៅ។
អង់គ្លេសអនុម័តលើផែនការប្រជុំសភាតាមរយៈ ប្រព័ន្ធវីដេអូ (Video Conference) - ảnh 1 នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson បានដឹកនាំកិច្ចប្រជុំតាមរយៈ ប្រព័ន្ធវីដេអូ (Video Conference) (រូបថត៖ THX / TTXVN)

ថ្នាក់ដឹកនាំសភាអង់គ្លេសនាថ្ងៃទី ១៦ ខែមេសាបានអនុម័តលើផែនការស្ដីពីការអនុញ្ញាតឱ្យសភាបើកកិច្ចប្រជុំ តាមរយៈ ប្រព័ន្ធវីដេអូ (Video Conference) ជាលើកដំបូង ក្នុងប្រវិត្តិសាស្ត្រ ៧០០ កន្លងទៅ។ សកម្មភាព ដែលមិនធ្លាប់មានតាំងពីមុនមកនេះគឺដោយសារការវិវត្តដ៏ស្មុគស្មាញនៃជំងឺរាតត្បាត Covid-19 ដែលបណ្ដាលឲ្យស្ថាប័ន សហគ្រាសត្រូវបិទទ្វារ ដោយសារបទបញ្ជាបិទផ្លូវ។

តាមផែនការ សភាអង់គ្លេស នឹងប្រើប្រាស់កម្មវិធីសេវាកម្មប្រជុំតាមអនឡាញ Zoom ដើម្បីអនុញ្ញាតឱ្យសមាជិកសភាលើកសំនួរដេញដោលរដ្ឋមន្ត្រី ស្ដីពីគោលនយោបាយក្នុងពេលអនុវត្តន៍បទបិទផ្លូវ។ សំណើថ្មីទាំងនេះនឹងអនុញ្ញាតឱ្យសមាជិកសភា ចំនួន ១២០ រូបលើកសំណួរពីចម្ងាយ នៅគ្រប់ពេលវេលា ហើយសមាជិកសភាចំនួន ៥០ រូបផ្សេងទៀតត្រូវបានអនុញ្ញាតឱ្យអង្គុយនៅក្នុងសាលប្រជុំសភា ដើម្បីចូលរួមកិច្ចប្រជុំ “ វិធានការណ៍ដ៏តឹងរឹងស្តីពីគម្លាតសង្គម” ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ