អ្នកដំណើរចំនួន ២០ នាក់ដែលមានជើងហោះហើររួមជាមួយករណីឆ្លងជំងឺ Covid-9 ទី ១៧ នៅក្នុងទីក្រុងហូជីមីញ សុទ្ទតែមានលទ្ធផលអវិជ្ជមានចំពោះរីរុស Sars-CoV-2
(VOVWORLD) - លទ្ធផលនៃការធ្វើតេស្តចំពោះអ្នកដំណើរចំនួន ២០ នាក់ដែលរួមជើងហោះហើរ VN0054 ជាមួយករណីឆ្លងជំងឺ Covid-19 ទី ១៧ សុទ្ធសឹងតែមានលទ្ធផលតេស្តិ៍អវិជ្ជមានចំពោះវីរុស SARS-CoV-2 ។
រូបថតឧទាហរណ៍ (ប្រភព៖ TTXVN) |
នារសៀលថ្ងៃទី ៨ ខែមីនា ព័ត៌មានពីមជ្ឈមណ្ឌលគ្រប់គ្រងជំងឺ ទីក្រុងហូ ជីមិញបានឲ្យដឹងថា លទ្ធផលនៃការធ្វើតេស្តចំពោះអ្នកដំណើរចំនួន ២០ នាក់ដែលរួមជើងហោះហើរ VN0054 ជាមួយករណីឆ្លងជំងឺ Covid-19 ទី ១៧ បន្ទាប់មកប្តូរជើងហោះហើរទៅកាន់ទីក្រុងហូជីមិញ គឺសុទ្ធសឹងតែមានលទ្ធផលតេស្តិ៍អវិជ្ជមានចំពោះវីរុស SARS-CoV-2 ។
ជាក់ស្តែង អ្នកដំណើរចំនួន ២០ នាក់នេះ រួមមានជនជាតិវៀតណាម ៤ នាក់ អាណិកជនអូស្ត្រាលីចំនួន ១ នាក់ និងភ្ញៀវទេសចររបរទេសចំនួន ១៥ នាក់ដែល ធ្វើដំណើររួមតាមជើងហោះហើរ VN0054 ពីទីក្រុងឡុងដ៍ (អង់គ្លេស) មក Noi Bai (ទីក្រុងហាណូយ) បន្ទាប់មកបានឡើងជើងហោះហើរផ្សេងទៀតទៅកាន់ទីក្រុងហូជីមិញ គឺត្រូវបានមន្ទីរពេទ្យត្រូពិកមជ្ឈិមទីក្រុងហូជីមិញយកទៅធ្វើតេស្ត ហើយសុទ្ធតែមានលទ្ធផលអវិជ្ជមានទាំងអស់ផងដែរ៕