អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh អញ្ជើញចូលរួមទិវាមហាសាមគ្គីជាតិនៅខេត្ត Ha Giang
|
អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh អញ្ជើញចូលរួមទិវាមហាសាមគ្គីជាតិនៅខេត្ត Ha Giang |
(VOV)_នាថ្ងៃទី១៩វិច្ឆិកា អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc
Thinh បានអញ្ជើញចូលរួមទិវាបុណ្យមហាសាមគ្គីជាតិ នៅភូមិ Chang ឃុំ Viet Lam ស្រុក
Vi Xuyen ខេត្ត Ha Giang ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៨៦ទិវាប្រពៃណី
រណសិរ្យមាតុភូមិវៀតណាម (ថ្ងៃទី១៨វិច្ឆិកា។ជួបសំណេះសំណាលជាមួយប្រជាជននៅ
ទីនេះ អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh បានសម្ដែងគោល
បំណងថា៖បងប្អូននៅទីនេះបន្តពង្រឹងនិងពង្រីកលទ្ធផលដែលទទួលបាន រក្សាសន្តិ
សុខនយោបាយសណ្ដាប់ធ្នាប់សង្គម បង្កើនចំណងសាមគ្គីជាតិ ជំរុញខ្លាំងការងារកាត់
បន្ថយភាពក្រីក្រ រួមកម្លាំងកសាងជនបទថ្មី លើកស្ទួយជីវភាពរស់នៅ ទាំងខាង
សម្ភារះនិងស្មារតីសំរាប់ប្រជាជន៕