អនុប្រធានរដ្ឋសភាបានជួបសន្ទនាជាមួយថ្នាក់ដឹកនាំព្រឹទ្ធសភាសភាជាន់ទាបសហព័ន្ធរុស្ស៊ី

អនុប្រធានរដ្ឋសភាបានជួបសន្ទនាជាមួយថ្នាក់ដឹកនាំព្រឹទ្ធសភាសភាជាន់ទាបសហព័ន្ធរុស្ស៊ី - ảnh 1
អនុប្រធានរដ្ឋសភាបានជួបសន្ទនាជាមួយថ្នាក់ដឹកនាំព្រឹទ្ធសភាសភាជាន់ទាបសហព័ន្ធរុស្ស៊ី (VOV)


        Vovworld-ក្នុងក្របខ័ណ្ឌដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធ
​រុស្ស៊ី​ចាប់ពីថ្ងៃទី២០ដល់២៣កញ្ញានិងចូលរួមវេទិការនារីអាស៊ី-អឺរ៉ុបលើកទី១
​ចាប់​ពីថ្ងៃទី២៤ដល់២៥កញ្ញា អនុប្រធានរដ្ឋសភាវៀតណាមលោកស្រី Tong Thi
Phong បានជួបសម្ដែងការគួរសមប្រធានក្រុមប្រឹក្សាសហព័ន្ធលោកស្រី Valentina
Matvienko ជួបសន្ទនាជាមួយអនុប្រធានទី១ឌុយម៉ាជាតិរុស្ស៊ី Ivanovich Melnokov
ជួបសន្ទនាជាមួយអនុប្រធានក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី Umakhanov និងថ្នាក់ដឹកនាំ
ក្រុមសមាជិកសភាសហប្រតិបត្តិការជាមួយវៀត​ណាម​របស់ក្រុមប្រឹក្សាសហព័ន្ធ។
ក្នុងបណ្ដាជំនួបសន្ទនា ភាគីទាំងពីរបាន​ឯកភាពនាពេលខាងមុខត្រូវខំប្រឹងប្រែង
នាំទំនាក់ទំនងសហប្រតិបត្តិការរដ្ឋសភា​រវាងប្រទេសទាំងពីរស៊ីជម្រៅប្រសិទ្ធិភាព
ជាក់ស្ដែង រដ្ឋសភានៃប្រទេសទាំងពីរ​ត្រូវ​អនុម័តនិងសហការក្នុងការបង្កើនកិច្ច
សហប្រតិបត្តិការឃ្លាំមើលការអនុវត្តកិច្ច​ព្រមព្រៀងដែលបានចុះហត្ថលេខារវាង
រដ្ឋាភិបាលនិងក្រសួងស្ថាប័ននៃប្រទេសទាំងពីរ។ វាយតំលៃខ្ពស់តួនាទីរបស់ក្រុមសមាជិកសភារុស្ស៊ីនិងវៀតណាមក្នុង​ការ​ជំរុញទំនាក់ទំនងទ្វេភាគី នៅជំនួបជាមួយ
ក្រុមសមាជិកសភាសហប្រតិបត្តិ​ការ​ជាមួយរដ្ឋសភាវៀតណាមអនុប្រធាន Tong Thi
Phong បានឲ្យដឹងថា៖

“គណៈប្រតិភូយើងខ្ញុំឯកភាពខ្ពស់អំពីរបៀបដែលយើងសន្ទនាដូច្នេះនិងត្រូវ
អះអាងប្រការមួយគឺក្រុមសមាជិកសភាមិត្តភាពរវាងរដ្ឋសភាវៀតណាមនិង​សហព័ន្ធ
រុស្ស៊ីបានជំរុញទំនាក់ទំនងរវាងរដ្ឋសភាទាំងពីរ។ ក្រុមសមាជិកសភា​មិត្តភាពទាំងពីរ
បានរួមចំណែកសំខាន់ក្នុងការជំរុញទំនាក់ទំនងរវាងប្រទេស​ទាំងពីរ។ យើងបានក្លាយ
ទៅជាគំរូនៃទំនាក់ទំនងរវាងក្រុមសមាជិកសភាទាំងពីរ​និងតាមរយៈដំណើរទស្សនកិច្ច
នានារបស់ថ្នាក់ដឹកនាំវៀតណាមនិងរុស្ស៊ីក្នុងនោះមានការចូលរួមរបស់សមាជិកសភា
រុស្ស៊ីបានរួមចំណែកបង្កើនចំណងមិត្តភាព​រវាងប្រទេសទាំងពីរ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ