|
អនុប្រធានរដ្ឋវៀតណាមលោកស្រី Nguyen Thi Doan (vov.vn) |
VOV-នារសៀលថ្ងៃទី៧ឧសភានៅវិមានប្រធានរដ្ឋ អនុប្រធានរដ្ឋវៀតណាម
លោកស្រី Nguyen Thi Doan បានទទួលជួបសន្ទនាជាមួយគណៈប្រតិភូជនមានគុណូបការៈចំពោះបដិវត្តន៍ខេត្ត Khanh Hoa ក្នុងឱកាសគណៈប្រតិភូមកទស្សនា
រដ្ឋធានីហាណូយនិងចូលប្រាំងដំកលសពគោរពវិញ្ញាណក្ខ័ន្ធលោកប្រធាន
ហូជីមិញ។ នៅពិធីទទួលជួបសន្ទនា អនុប្រធានរដ្ឋ Nguyen Thi Doan បាន
សំណូមពរខេត្ត Khanh Hoa អនុវត្តល្អថែមទៀតការងារថែទាំជីវភាពរស់នៅរបស់
ជនមានគុណូបការៈ។ អនុប្រធានរដ្ឋចង់ឲ្យជនមានគុណូបការៈខេត្ត Khanh Hoa
ពង្រីកប្រពៃណីស្នេហាជាតិសកម្មចូលរួមពលកម្មផលិតកម្មរួមដៃជាមួយបក្សរដ្ឋ
កសាងជនបទថ្មី។ បណ្ដាដំណាងជនមានគុណូបការៈខេត្ត Khanh Hoa បានអះអាង
ថានឹងបន្តរក្សាគុណធម៍ចរិយាសម្បត្តិដ៏ខ្ពង់ខ្ពស់របស់យុទ្ធជនបដិវត្តន៍ធ្វើជាគំរូ
សកម្មអប់រំសិលធម៍ប្រពៃណីសំរាប់ជំនាន់វ័យក្មេងនៅដំបន់ រួមចំណែកកសាង
ស្រុកកំណើត Khanh Hoa កាន់តែសម្បូរុងរឿងពីមួយថ្ងៃទៅមួយថ្ងៃ៕