|
ប្រធានាធិបតីអាមេរិកលោក Barak Obama |
(VOVworld)-ថ្លែងមតិនៅសេតវិមាននាព្រឹកថ្ងៃទី៣០កក្កដា (តាមម៉ោងវៀតណាម) ប្រធានាធិបតីអាមេរិកលោក Barack Obama បានឲ្យដឹងថា អាមេរិកនឹងមិននាំ ចេញទៅកាន់រុស្ស៊ីផលិតផល និងបច្ចេកវិទ្យាថាមពលមួយចំនួន ព្រមទាំងបង្កក ខ្ទង់ឥណទានដែលជំរុញការនំាចេញទៅកាន់រុស្ស៊ីក៏ដូចជា ការផ្តល់ហិរញ្ញវត្ថុ សម្រាប់រាល់គំរោងការណ៍អភិវឌ្ឍន៍សេដ្ឋកិច្ចនៅរុស្ស៊ីផងដែរ។ ទាំងអស់នេះ ត្រូវ បានចាត់ទុកជាវិធានការដាក់ទណ្ឌកម្មខ្លាំងបំផុតរបស់អាមេរិក គិតតាំងពីកើត មានឡើងវិបត្តិនៅអ៊ុយក្រែនមុនមក។ លោកObama ឲ្យដឹងថា៖
“អាមេរិកកំពុងរួមផ្សំសកម្មភាពតឹងរឹងជាមួយអឺរ៉ុប ដោយហេតុនេះ រាល់ វិធានការដាក់ទណ្ឌកម្មដែលទើបនឹងបានប្រកាស នឹងមានផលបះពាល់ធំធេង
ជាង។ វិធាន ការដាក់ទណ្ឌកម្មទាំងនេះ នឹងនាំឲ្យខឿសេដ្ឋកិច្ចរបស់រុស្ស៊ីកាន់តែ
អន់ខ្សោយ”។
តាមលោកObama ថា វិនិយោគិនបរទេសនឹងដក ចំនួនប្រាក់ជាង ១សែន លាដុល្លារអាមេរិកចេញពីរុស្ស៊ីនាពេលខាងមុខ។ ប៉ុន្តែលោកObama ក៏អះអាង
ថា រាល់វិធានការដាក់ទណ្ឌកម្មចំពោះរុស្ស៊ីមិនមែនជាសញ្ញានៃ សង្គ្រាមត្រជាក់
រវាងលោកខាងលិចនិងរុស្ស៊ីឡើយ៕