អាមេរិកអំពាវនាវជប៉ុនកែលំអរទំនាក់ទំនងជាមួយប្រទេសជិតខាងនានា

(VOVworld)-នាថ្ងៃទី៤មករា រដ្ឋមន្រ្តីការពារជាតិអាមេរិកលោក Chuck Hagel បាន
មានជំនួបសន្ទនាតាមទូរសព្ទជាមួយសមភាគីជប៉ុនលោក Itsunori Onoderaសំដៅ
ពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី ក្នុងនោះលោកអំពាវនាវជប៉ុន កែលំអទំនាក់ទំនង
ជាមួយប្រទេសជិតខាងផងដែរ។

អាមេរិកអំពាវនាវជប៉ុនកែលំអរទំនាក់ទំនងជាមួយប្រទេសជិតខាងនានា - ảnh 1
រដ្ឋមន្រ្តីការពារជាតិអាមេរិកជួបជាមួយសមភាគីជប៉ុននៅប្រ៊ុយណេ
នាខែមេសាឆ្នាំ២០១៣ (រូបថត AP)

        ចំពោះទំនាក់ទំនងការពារជាតិទ្វេភាគី លោក Chuck Hagel បានលើកកំ ពស់កិច្ចព្រមព្រៀងគ្រប់គ្រងបរិស្ថានទ្វេភាគីជាមួយជប៉ុន សំដៅបង្កើតក្រប់​ ខ័ណ្ឌ
ដោះស្រាយរាល់បញ្ហាដែលកើតមានឡើងពីសកម្មភាពយោធារបស់អាមេរិកនៅ
ជប៉ុន។

        ក៏ក្នុងជំនួបនេះ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Hagel សង្ឃឹមថា ភាគី ទាំងពីរនឹងបន្តការពិភាក្សាដើម្បីបង្កើនសម្ព័ន្ធភាពនិងទប់ទល់ជាមួយរាល់ការ សាកល្បងសន្តិសុខនៃសតវត្សន៍ទី២១៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ