អាមេរិកអំពាវនាវសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េបោះចោល កម្មវិធីនុយក្លេអ៊ែរ។

អាមេរិកអំពាវនាវសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េបោះចោល កម្មវិធីនុយក្លេអ៊ែរ។ - ảnh 1
ប្រធានាធិបតីអាមេរិកបានថ្លែងមតិនៅមហាវិទ្យាល័យការទូត Hankuk របស់កូរ៉េខាងត្បូង។

VOV-ចូលរួមសន្និសិទកំពូលសន្តិសុខនុយក្លេអ៊ែរលើកទី២នៅកូរ៉េខាងត្បូង
ប្រធានាធិបតី​អាមេរិកBarackObamaបានអំពាវនាវសាធារណរដ្ឋ ប្រជាធិបតេយ្យ​ប្រជាមានិតកូរ៉េបោះបង់ចោលកម្មវិធីនុយក្លេអ៊ែរនៃប្រទេសនេះនិងគាំទ្រយ៉ាង
សកម្មសេចក្តីអំពាវនាវរបស់សហគមន៍អន្តរជាតិ។ ថ្លែងមតិនៅមហាវិទ្យាល័យ
ការទូត Hankuk របស់កូរ៉េខាងត្បូងក្នុងឪកាសនេះ​ ប្រធានាធិបតីអាមេរិក Barack
Obama បានថ្លែងថា លោកចង់បញ្ជូនសារមួយដោយផ្ទាល់ដល់មជ្ឈដ្ឋាន​អ្នក​ដឹក​
នាំព្យុងយ៉ាងថា អាមេរិកគ្មានគំនិតអមិត្ត ប៉ុន្តែបណ្ដាសកម្មភាពបង្ករឿងហេតុ​របស់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េនឹងនាំមកនូវផលវិបាកអាក្រក់
និងអសកម្ម។ ប្រធានាធិបតីអាមេរិក Barack Obama បានមានជំនួបសន្ទនាជាមួយ
ថ្នាក់ដឹកនាំ​នៃប្រទេសរុស្ស៊ីនិងចិនដើម្បីពិភាគ្សាអំពីបញ្ហានុយគ្លេអ៊ែរបស់អ៊ីរ៉ង់និង​
សាធារណ​រដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េប៉ុន្តែក្នុងជំនួបបណ្ដាភាគីក៏មិនទទួល
បាន​លទ្ឋផលសកម្មណាមួយឡើយ៕
ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ