អ៊ុយក្រែននឹងផ្តល់សំណងសម្រាប់ក្រុមគ្រួសារជនរងគ្រោះក្នុងហេតុការធ្លាក់យន្តហោះនៅអ៊ីរ៉ង់

(VOVWORLD) - លោក Zelenskiy ក៏បានអះអាងផងដែរថា អ៊ុយក្រែននិងអ៊ីរ៉ង់បានឯកភាពគ្នាអំពីការចាប់ផ្តើមការងាររួមគ្នាដើម្បីការឌិកូដប្រអប់ខ្មៅនៃយន្តហោះដែលធ្លាក់នៅសប្តាហ៍នេះ។
អ៊ុយក្រែននឹងផ្តល់សំណងសម្រាប់ក្រុមគ្រួសារជនរងគ្រោះក្នុងហេតុការធ្លាក់យន្តហោះនៅអ៊ីរ៉ង់ - ảnh 1 កន្លែងកើតហេតុនៃគ្រោះធ្លាក់យន្តហោះ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

នាយករដ្ឋមន្រ្តីអ៊ុយក្រែនលោក Oleksiy Honcharuk នាថ្ងៃទី ១១ ខែមករាបានប្រកាសថា ប្រទេសនេះនឹងផ្តល់សំណងប្រាក់ចំនួន ៨៣៥០ ដុល្លារអាមេរិកសម្រាប់គ្រួសារនីមួយៗដែលមានអ្នកស្លាប់នៅក្នុងហេតុការធ្លាក់យន្ដហោះរបស់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិអ៊ុយក្រែន (UIA) ដែលបានកើតឡើងនៅថ្ងៃទី ៨ ខែមករាកន្លងមក។ ក្រៅពីនេះ UIA ក៏នឹងផ្តល់សំណងសម្រាប់ក្រុមគ្រួសារនៃសមាជិកនាវិកលើការហោះហើរនេះ។ នាថ្ងៃដដែល ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បានឲ្យដឹងថា ការរកឃើញរបស់អ្នកជំនាញអ៊ុយក្រែននៅអ៊ីរ៉ង់បានបង្ហាញថា គេមិនអាចលាក់បាំងការពិតអំពីការធ្លាក់យន្តហោះដឹកអ្នកដំណើរបានទេ។ លោក Zelenskiy ក៏បានអះអាងផងដែរថា អ៊ុយក្រែននិងអ៊ីរ៉ង់បានឯកភាពគ្នាអំពីការចាប់ផ្តើមការងាររួមគ្នាដើម្បីការឌិកូដប្រអប់ខ្មៅនៃយន្តហោះដែលធ្លាក់នៅសប្តាហ៍នេះ។ លោកក៏បានអំពាវនាវឱ្យដៃគូអន្តរជាតិរបស់អ៊ុយក្រែនឱ្យមានសាមគ្គីភាពនិងការអត់ធ្មត់រង់ចាំការស៊ើបអង្កេតបញ្ចប់។

នៅក្នុងការបំរ៉ែបំរួលទាក់ទង សហគមន៍អន្តរជាតិបានប្រតិកម្មយ៉ាងខ្លាំងនៅចំពោះការទទួលស្គាល់របស់អ៊ីរ៉ង់ស្ដីពីការបាញ់ទម្លាក់យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍អ៊ុយក្រែនដែលបានសម្លាប់មនុស្សចំនួន ១៧៦ នាក់។ មន្ត្រីម្នាក់នៅក្នុងរដ្ឋអំណាចអាមេរិកបានចាត់ទុកថា ការដែលអ៊ីរ៉ង់បានបាញ់ទម្លាក់យន្ដហោះដោយ “ចៃដន្យ” គឺជា “សោកនាដកម្មដ៏អាក្រក់” ។ នាយករដ្ឋមន្ត្រីអាល្លឺម៉ង់លោក Angela Merkel បានចាត់ទុកថា ការទទួលស្គាល់របស់អ៊ីរ៉ង់ចំពោះការបាញ់យន្ដហោះដឹកអ្នកដំណើររបស់អ៊ុយក្រែនគឺជាជំហានដ៏សំខាន់ៗមួយ។ ព្រមជាមួយនេះលោកក៏អំពាវនាវឱ្យមានការស៊ើបអង្កេតឱ្យបានទូលំទូលាយផងដែរ។ នាយករដ្ឋមន្រ្តីកាណាដាលោក Justin Trudeau នៅថ្ងៃទី ១១ ខែមករាបានប្រកាសថា អ៊ីរ៉ង់គួរតែទទួលខុសត្រូវទាំងស្រុងចំពោះហេតុការនេះ ហើយកាណាដានឹងមិនស្ងប់អរម្មន៍រហូតដល់យុត្តិធម៌ត្រូវបានបកស្រាយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ