អ៊ីរាក់ដណ្តើបានទីរួមស្រុកមួយពីបាតដៃរបស់ IS
|
អ៊ីរាក់ដណ្តើបានទីរួមស្រុកមួយពីបាតដៃរបស់ IS (Image: VNA) |
(VOVworld) – បន្ទាប់ពីការប៉ះទង្គិចយ៉ាងសាហាវជាមួយកងកំលាំងនៃអង្គការ
រដ្ឋឥស្លាមស្វ័យប្រហារ (IS) នាថ្ងៃទី ២៣ ឧសភា កងទ័ពសន្តិសុខរបស់អ៊ីរ៉ាក់
រួមជាមួយ ជនប្រដាប់អាវុធគាំទ្ររដ្ឋាភិបាលដណ្តើមបានការត្រួតពិនិត្យទីរួម
ស្រុក Huseibah al Sharqiyah ប៉ែកខាងកើតទីក្រុង Ramadi ខេត្ត Anbar ឡើងវិញ។
យុទ្ធនាការ ដណ្តើមទីរួមស្រុកនេះត្រូវបានអនុវត្តពីថ្ងៃពី ២២ ឧសភាមក។
ជ័យជំនះនេះនឹងនាំមកនូវក្តីសង្ឃឹមសំរាប់កងទ័ពរដ្ឋាភិបាលអ៊ីរ៉ាក់ក្នុងការខំប្រឹង
ប្រែងដណ្តើមឲ្យបានទីក្រុងយុទ្ធាសស្ត្រ Ramadi ឡើងវិញ។ មុននោះ ទីក្រុង
Ramadi ត្រូវបាន IS ទន្ទ្រានមកទាំង ស្រុងពីថ្ងៃទី ១៧ ឧសភា៕