អ៊ីរ៉ងធ្វើអធិបតីសន្និសីទអន្តរជាតិស្តីអំពីស៊ីរី

អ៊ីរ៉ងធ្វើអធិបតីសន្និសីទអន្តរជាតិស្តីអំពីស៊ីរី - ảnh 1
រូបថតៈ Internet

(VOV)-សន្និសីទអន្តរជាតិអំពីជំលោះនៅស៊ីរីក្រោមអធិបតីភាពរបស់អ៊ីរ៉ង់បានបើក
នៅរដ្ឋធានី Tehran នាថ្ងៃទី ៩សីហាដោយមានការចូលរួមរបស់ដំណាងមកពីប្រ​
ទេសចំនួនជិត៣០។ ថ្លែងមតិក្នុងពិធីបើក រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង Ali Akbar
Salehi បានអំពាវនាវដំណើការរាល់ការសន្ទនា “ត្រឹមត្រូវដោយមានការចូលរួម
របស់បណ្តាភាគីទាក់ទិននានា” រវាងរដ្ឋាភិបាលស៊ីរីជាមួយបណ្តាក្រុមប្រឆំាង
ទន្ទឹមនឹងនោះ ព្រមានថា សន្ទនាជាតិជារបៀបតែមួយគត់ដើម្បីដោះស្រាយ​វិបត្តិនយោបាយដែលកំពុងក្របដណ្តាប់ស្រមោលខ្មៅទៅលើប្រទេសមជ្ឈឹម
បួព៌ា នេះ។ លោក Salehi សង្កត់ធ្ងន់ថា Tehran បដិសេធរាល់ការធ្វើអន្តរាគម របស់ប្រទេសក្រៅឬសកម្មភាពយោធាណាចំពោះស៊ីរីនិងគាំទ្រការខំប្រឹងប្រែង របស់អង្គការសហប្រជាជាតិសំដៅដោះស្រាយវិបត្តិនេះ៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ