អ៊ីរ៉ង់ពុំទាន់បញ្ជាក់ពីកម្មវិធីនុយក្លេអ៊ែរនៃប្រទេសនេះដើម្បីគោលដៅសន្តិភាពបានឡើយ
តាមអគ្គលេខាធិការអង្គការសហប្រជាជាតិ Ban Ki Moon ថា រហូតមកដល់ពេលនេះ អ៊ីរ៉ង់ពុំទាន់បញ្ជាក់ពីកម្មវិធីនុយក្លេអ៊ែរនៃប្រទេសនេះដើម្បីគោលដៅសន្តិភាពបាន
ឡើយ។ថ្លែងមតិនៅសន្និសិទនៃវេទិការសេដ្ឋកិច្ចពិភពលោកនៅ Davos ស្វិសលោក
Ban Ki Moonបានឲដឹងថា : តាមការវាយតំលៃថ្មីបំផុតនៃទីភ្នាក់ងារថាមពលបរមាណូ
អន្តជាតិ(IAEA) សឲឃើញថា កម្មវិជីនុយក្លេអ៊ែររបស់អ៊ីរ៉ង់មានកត្តាយោធា។លោកអំ
ពាវនាវឲ្យដំណើរការសន្ទនាសន្តិភាពដើម្បីដោះស្រាយការខ្វែងគំនិតក្នុងកម្មវិធីនុយ
ក្លេអ៊ែររបស់អ៊ីរ៉ង់។លោក Ban Ki Moonបានឲដឹងថែមទៀតថា បានមានសេចក្តីសំរេច
ចិត្តចំនួន៥របស់ក្រុមប្រឹក្សារសន្តិសុខអង្គការសហប្រជាជាតិត្រូវបានអនុម័តក្នុងនោះ
មាន សេចក្តីសំរេចចិត្តចំនួន៤ស្តីពីការដាកើទណ្ឌកម្មទៅលើអ៊ីរ៉ង់៕