អ៊ីរ៉ង់ស្នើរឱ្យចក្រភពអង់គ្លេសដោះលែងនាវាដឹកប្រេងដែលត្រូវបានចាប់ខ្លួនក្នុងទឹកដីហ្គីបលែរតា (Gibraltar)

(VOVWORLD) -  នាថ្ងៃទី ៥ ខែកក្កដា អ៊ីរ៉ង់បានស្នើឱ្យចក្រភពអង់គ្លេសដោះលែងនាវាដឹកប្រេងដែលត្រូវបានចាប់ឃាត់នៅក្នុងទឹកដីនៃ Gibraltar ចំណុះអង់គ្លេស ដោយអះអាងថាទីក្រុងឡុងដ៍បានធ្វើសកម្មភាពតាមសំណើរបស់សហរដ្ឋអាមេរិក។
អ៊ីរ៉ង់ស្នើរឱ្យចក្រភពអង់គ្លេសដោះលែងនាវាដឹកប្រេងដែលត្រូវបានចាប់ខ្លួនក្នុងទឹកដីហ្គីបលែរតា (Gibraltar) - ảnh 1 អ៊ីរ៉ង់ស្នើរឱ្យចក្រភពអង់គ្លេសដោះលែងនាវាដឹកប្រេងដែលត្រូវបានចាប់ខ្លួនក្នុងទឹកដីហ្គីបលែរតា

សេចក្តីប្រកាសរបស់ក្រសួងការបរទេសអ៊ីរ៉ង់បានអះអាងថាប្រទេសនេះបានកោះហៅឯកអគ្គរដ្ឋទូតចក្រភពអង់គ្លេសប្រចាំនៅទីក្រុងតេអេរ៉ង់ ដើម្បីប្រឆាំងជំទាស់នឹងការដែលនាវាដឹកប្រេងរបស់ប្រទេសអ៊ីរ៉ង់ Grace ១ ដែលត្រូវបានរឹបអូស ដោយចក្រភពអង់គ្លេសនៅក្នុងទឹកដី Gibraltar ។ មន្រ្តីជាន់ខ្ពស់នៃក្រសួងនេះបានអះអាងថា សកម្មភាពរបស់អង់គ្លេសគឺ "មិនអាចទទួលយកបាន"ឡើយ ។មន្ត្រីរូបនេះក៏បានស្នើឱ្យចក្រភពអង់គ្លេសដោះលែងនាវាដឹកប្រេងនេះភ្លាមៗដោយអះអាងថាការចាប់ខ្លួននេះគឺខុសច្បាប់ ហើយត្រូវបានអនុវត្តតាមសំណើរ របស់សហរដ្ឋអាមេរិកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ