|
អារ៉ាប៉ីសាអូឌីតបានលៃទុកចំនួនប្រាក់ប្រមាណជាង៣៧លានដុល្លារអាមេរិកសំរាប់វៀតណាម អភិវឌ្ឍន៍គមនាគមជនបទ |
VOV-នាថ្ងៃទិ១០ឧសភានៅក្រុងហាណូយរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុវៀតណាម
Vuong Dinh Hue បានធ្វើការជាមួយឯកអគ្គរដ្ឋទូតអារ៉ាប៉ីសាអូឌីត Salah Ahmed
Sarhan ប្រចាំនៅវៀតណាមអំពីកិច្ចព្រមព្រៀងកម្ចីសំរាប់គំរោងការចំនួន២របស់
ខេត្ត Quang Tri និង Phu Yen។ ឯកអគ្គរដ្ឋទូត Salah Ahmed Sarhan បានប្រគល់
សំបុត្ររបស់រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអារ៉ាប៉ីសាអូឌីតជូនរដ្ឋមន្ត្រី Vuong Dinh
Hue។ សំបុត្របានលើកច្បាស់ថា អារ៉ាប៉ីសាអូឌីតយល់ព្រមជួយឧបត្ថម្ភ
វិនិយោគចូលក្នុងគំរោងការប្រព័ន្ធផ្លូវគមនាគមតភ្ជាប់ជាមួយឃុំចំនួន២របស់
ខេត្ត Quang Tri និង Phu Yen ដែលមានតំលៃជាប្រាក់សរុបប្រមាណ៣៧លាន
ដុល្លារអាមេរិក។ រដ្ឋមន្ត្រី Vuong Dinh Hue បានវាយតំលៃខ្ពស់ការដែលមូលនិធិ
អារ៉ាប៉ីសាអូឌីត សកម្មពិនិត្យបណ្ដាគំរោងការរបស់វៀតណាម។ រដ្ឋមន្ត្រីក៏ស្នើរ អារ៉ាប៉ីសាអូឌីតបង្កើនការជួយឧបត្ថម្ភនិងវិនិយោគចូលមកបណ្ដាគំរោងការ របស់វៀតណាមជាច្រើនថែមទៀត ពិសេសគឺបណ្ដាគំរោងការមានអាទិភាពខ្ពស់ គំរោងការហេដ្ឋានរចនាសម្ព័ន្ធសំរាប់បណ្ដាខេត្តក្រីក្រនិងក្នុងវិស័យសុខាភិបាល
អប់រំជាដើម៕