អាល្លឺម៉ង់បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្ត ក្នុងការអនុវត្តបេសកកម្មការពាររួមរបស់ណាតូ

(VOVWORLD) - នាថ្ងៃទី ៦ ឧសភា ក្នុងដំណើរបំពេញទស្សនកិច្ចនៅប្រទេសលីទុយអានី អធិការ បតីអាល្លឺម៉ង់ Olaf Scholz បានសង្កត់ធ្ងន់លើការគាំទ្ររបស់លោក ចំពោះប្រទេសបាល់ទិក ហើយបានបញ្ជាក់ថា ទីក្រុងប៊ែរឡាំងនឹងខិតខំបំពេញបេសកកម្មការពាររួមរបស់អង្គការនៃសន្ធិសញ្ញាអាត្លង់ទិកខាងជើង(NATO)។  
អាល្លឺម៉ង់បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្ត ក្នុងការអនុវត្តបេសកកម្មការពាររួមរបស់ណាតូ - ảnh 1អធិការបតីអាល្លឺម៉ង់ Olaf Scholz  (រូបថត៖ AFP/TTXVN)

ប្រកាសបន្ទាប់ពីជំនួបជាមួយប្រធានាធិបតីលីទុយអានី Gitanas Nauseda នៅឯតំបន់ហ្វឹកហ្វឺនយោធា Pabrade អធិការបតី Scholz បានឲ្យដឹងថា អាល្លឺម៉ង់កំពុងវិនិយោគយ៉ាងច្រើនដើម្បីបង្កើនសមត្ថភាពការពារជាតិ ក៏ដូចជាអនុវត្តបេសកកម្មឱ្យបានល្អក្នុងក្របខ័ណ្ឌសកម្មភាពការពាររួម របស់ ណាតូ។ រដ្ឋាភិបាលអាល្លឺម៉ង់ឥឡូវនេះបានបង្កើតមូលនិធិពិសេសមួយដែលមានតម្លៃ ១០០ ពាន់លានអឺរ៉ូ (១០៧,៨ ពាន់លានដុល្លារ)។ ក្នុងរយៈពេលវែង ការវិនិយោគក្នុងវិស័យយោធាអាល្លឺម៉ង់នឹងមានចំនួន ២% នៃផលិតផលក្នុងស្រុកសរុប (GDP) ប្រចាំឆ្នាំរបស់ប្រទេសនេះ ដែលជួយអាល្លឺម៉ង់សម្រេចបាននូវគោលដៅរួមរបស់អង្គការណាតូ ក៏ដូចជាគាំទ្រដល់សមត្ថភាពការពារសម្ព័ន្ធភាពរយៈពេលវែងផងដែរ។ អាល្លឺម៉ង់ និងលីទុយអានី បច្ចុប្បន្នកំពុងរៀបចំយ៉ាងសកម្មសម្រាប់កងពលតូចនៃកងទ័ពអាល្លឺម៉ង់ ដើម្បីឈរជើងជាអចិន្ត្រៃយ៍ក្នុងប្រទេសលីទុយអានី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ