អ.ស.ប. បរិហារទោសអំពើឧក្រិដកម្មនៅលីប៊ី
|
អ.ស.ប. បរិហារទោសអំពើឧក្រិដកម្មនៅលីប៊ី (Image: VNA) |
(VOVworld) – នាថ្ងៃទី ២៣ ធ្នូ អគ្គស្នងការ អ.ស.ប. ទទួលបន្ទុកសិទ្ធិមនុស្សនិង ក្រុមបេសកម្មពិសេសជួយឧបត្ថម្ភលីប៊ីនៃ អ.ស.ប. (UNSMIL) បានប្រកាសរបាយការ ណ៍រួមស្តីពីជីវភាពរស់នៅរបស់ជនស៊ីវិលនៅលីប៊ីក្នុងកាលៈទេសៈប្រទេសអាហ្វ្រិក
ខាងជើងនេះកំពុងធ្លាក់ចូលក្នុងជំលោះដ៏បង្ហូរឈាមដែលអូសបន្លាយក្នុងរយៈពេល
ប៉ុន្មានខែកន្លងទៅ។ របាយការណ៍បានឲ្យដឹងថា៖ ការសម្លាប់មនុស្សរាប់រយបានកើត
មានឡើងនៅប្រទេសនេះ ក៏ដូចជា រលកជនស៊ីវិលត្រូវភៀសខ្លួនកំពុងប្រព្រឹត្តទៅ។
គ្រោះ មហន្តរាយមនុស្សធម៌ដ៏ធ្ងន់ធ្ងរកំពុងបណ្តាលឡើងនៅលីប៊ី។ រួមជាមួយគានោះ អ្នកយកព័ត៌មានបរទេសនិងអ្នកធ្វើការងារសង្គមកិច្ចគឺជាមុខសញ្ញាដែលភាគីនានាក្នុង
ជំលោះ ចាប់ខ្លួននិងសម្លាប់។ អគ្គស្នងការ អ.ស.ប. ទទួលបន្ទុកសិទ្ធិមនុស្សនិង UNSMIL ចាត់ទុកបណ្ដាអំពើពោលខាងលើបានរំលោភដ៏ធ្ងន់ធ្ងរលើច្បាប់អន្តរជាតិស្តីពីសិទ្ធិមនុស្ស ហើយស្នើរឲ្យជំនុំជំរះនៅតុលាកាព្រហ្មទ័ណ្ឌអន្តរជាតិស្តីពីលីប៊ី។ ក្នុងពេល នោះ
គណៈកម្មការអឺរ៉ុប (EC) បានប្រកាសនឹងផ្តល់ប្រាក់ចំនួន ២ លានអឺរ៉ូដើម្បីជួយ ឧបត្ថម្ភជនភៀសខ្លួនលីប៊ី៕