អ៊ីស្រាអែល​កំណត់​ពេល​វាយ​ប្រហារ​ទីក្រុង Rafah នៅ​តំបន់ហ្គាហ្សា

(VOVWORLD) - ទោះបីជាលោកមិនបានបញ្ជាក់ពីពេលវេលាជាក់លាក់ណាមួយក៏ដោយ ប៉ុន្តែលោក Netanyahu បានអះអាងថា ដើម្បីយកឈ្នះលើក្រុមហាម៉ាស់ តម្រូវឱ្យបញ្ជូនកងទ័ពចូលទីក្រុង Rafah ។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu នាថ្ងៃទី ៨ មេសា បានប្រកាសផែនការវាយប្រហារជើងគោកនៅទីក្រុង Rafah ភាគខាងត្បូងតំបន់ហ្គាហ្សា ដែលត្រូវបានអនុម័តចាប់ពីពាក់កណ្ដាលខែមិនា ហើយបានកំណត់ពេលវេលាចាប់ផ្ដើមសម្រាប់ការវាយប្រហារជើងគោកលើទីក្រុងនេះ។ ទោះបីជាលោកមិនបានបញ្ជាក់ពីពេលវេលាជាក់លាក់ណាមួយក៏ដោយ ប៉ុន្តែលោក Netanyahu បានអះអាងថា ដើម្បីយកឈ្នះលើក្រុមហាម៉ាស់ តម្រូវឱ្យបញ្ជូនកងទ័ពចូលទីក្រុង Rafah ។

ក្រោយសេចក្ដីប្រកាសរបស់លោក Netanyahu សហរដ្ឋអាមេរិកបានឲ្យដឹងថា បន្តប្រឆាំងជំទាស់ការវាយប្រហារនេះ។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Matthew Miller បាននិយាយថា ការវាយប្រហារនេះនឹងបង្កឱ្យមានការខូចខាតយ៉ាងមហន្តរាយដល់ប្រជាជនប៉ាឡេស្ទីនចំនួន ១,៥ លាននាក់ដែលកំពុងស្នាក់នៅទីក្រុង Rafah ហើយនឹងធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខជាតិរបស់អ៊ីស្រាអែល។

សេចក្តីប្រកាសរបស់លោកនាយករដ្ឋមន្ត្រី Netanyahu ត្រូវបាននាំចេញក្រោយពេលគណៈប្រតិភូអ៊ីស្រាអែលដែលចូលរួមក្នុងការចរចាថ្មីៗបំផុតស្តីពីបទឈប់បាញ់នៅតំបន់ហ្គាហ្សានៅទីក្រុង Cairo ប្រទេសអេហ្ស៊ីប បានវិលត្រឡប់មកប្រទេសវិញកាលពីម្សិលមិញ។ ជុំចរចាមិនទាន់មានវឌ្ឍនភាពច្បាស់លាស់ទេ ហើយគណៈប្រតិភូមកពីអ៊ីស្រាអែល និងក្រុមហាម៉ាស់គ្រោងនឹងវិលត្រឡប់មកទីក្រុងគែរនាថ្ងៃស្អែក (ទី ១០ មីនា) ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ