អាហ្សង់ទីនរំលឹកខួបអនុស្សាវរីយ៍លើកទី២០០ទិវាឯករាជ្យ

អាហ្សង់ទីនរំលឹកខួបអនុស្សាវរីយ៍លើកទី២០០ទិវាឯករាជ្យ - ảnh 1
ប្រធានាធិបតីអាហ្សង់ទីនលោក Mauricio Macri (រូបថត៖Xinhua/TTXVN)

(VOVworld) - នាថ្ងៃទី៩ កក្កដា ប្រទេសអាហ្សង់ទីនបានរៀបចំយ៉ាងមហាឡារឹកនូវ
ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី២០០ទិវាឯករាជ្យនៅទីក្រុង San Miguel ដោយមាន
ការចូលរួមរបស់ប្រធានាធិបតីលោក Mauricio Macri រួមជាមួយមន្ត្រី រដ្ឋាភិបាលនិង
ក្រុមតំណាងការទូតជាច្រើន។ពិធីរំលឹកខួបលើកនេះ ប្រព្រឹត្តទៅ ក្នុងកាលៈទេសៈ
ដែលខឿនសេដ្ឋកិច្ចអាហ្សង់ទីនកំពុងជួបការលំបាកជាច្រើន។ថ្លែងមតិនៅទីនេះ
 ប្រធានាធិបតីលោក Macri បានអំពាវនាវឲ្យប្រជាជនគាំទ្រ គោលនយោបាយរឹត
ត្បិតក៏ដូចជាការបង្កើនតំលៃសេវារបស់រដ្ឋាភិបាលនា បច្ចុប្បន្ន។លោកបានសង្កត់
ធ្ងន់ថា អាហ្សង់ទីនជាប្រទេសមួយមានសេរីភាព ឯករាជ្យ ហើយវាសនារបស់
ប្រទេសជាតិកំពុងផ្អែកទៅលើផ្លូវដែលប្រជាជន ជ្រើសរើស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ