អេហ្ស៊ីបបានសម្រេចធ្វើការសើបអង្គេតចំពោះការប៉ះទង្កិចបង្ហូឈាមនៅទីក្រុងកែ

អេហ្ស៊ីបបានសម្រេចធ្វើការសើបអង្គេតចំពោះការប៉ះទង្កិចបង្ហូឈាមនៅទីក្រុងកែ - ảnh 1
ស្ថាប័នរដ្ឋអាជ្ញាអេហ្ស៊ីបបានសម្រេចធ្វើការស៊ើបអង្គេតចំពោះ ការប៉ះទង្កិចបង្ហូឈាម ដែលបានកើតមានឡើងរវាងកំលាំងប៉ុលីស្តនិងអ្នកគាំទ្រ អតីតប្រធានាធិបតី លោក Mohamed Morsi នាព្រឹកព្រលឹមថ្ងៃទី ២៧ កក្កដា ភាគ ឦសានទីក្រុងកែ (Image: Vietnamplus)

(VOVworld) – ស្ថាប័នរដ្ឋអាជ្ញាអេហ្ស៊ីបបានសម្រេចធ្វើការសើបអង្គេតចំពោះការប៉ះទង្កិច
បង្ហូឈាម ដែលបានកើតមានឡើងរវាងកំលាំងប៉ុលីស្តនិងអ្នកគាំទ្រ អតីតប្រធានាធិបតី
លោក Mohamed Morsi នាព្រឹកព្រលឹមថ្ងៃទី ២៧ កក្កដា ភាគ ឦសានទីក្រុងកែធ្វើឲ្យ
មនុស្សចំនួន ៦៥ នាក់ត្រូវស្លាប់និង ៣ រយ នាក់​ រងរបួស។​នារសៀលថ្ងៃទី ២៧ កក្កដា ថ្លែងមតិក្នុងសន្និសីទការសែតមួយ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអេហ្ស៊ីប លោក Mohamed
Ibrahim​ បានចោទប្រកាន់អង្គការភាតរៈឥស្លាមបានបង្កើតវិបត្តិនេះសំដៅដណ្តើម
បានផលប្រយោជន៍នយោបាយ។ ទន្ទឹមនឹងនោះ លោក Ibrahim បានអះអាងថា៖ កំលាំង
បុលីស្តមិនបាញ់កាំភ្លើងតម្រង់ទៅលើបាតុករទេ។ ប៉ុន្តែ អង្គការភាតរៈឥស្លាមបានបដិសេធ
ការចោទប្រកាន់ពោលខាងលើ។ អ្នកនាំពាក្យនៃអង្គការនេះបានរិះគន់ប៉ុលីស្តបានប្រើប្រាស់
អំពើហឹង្សារខុសច្បាប់សំដៅប្រឆាំងជំទាស់បាតុករសន្តិភាព។ ចំពោះស្ថានភាពដ៏ស្មុគស្មាញ
នៅអាហ្ស៊ីប នាថ្ងៃទី ២៧ កក្កដា រដ្ឋមន្ត្រីការបរទេស អាមេរិក លោក John Kerry និងអគ្គលេ
ខាធិការ អ.ស.ប. លោក Ban Ki-moon បានអំពាវនាវឲ្យធ្វើការសើបអង្គេតឯករាជនិងយុត្តិធម៌
មួយអំពីរឿងហេតុនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ