ឥណ្ឌានិងប៉ាគីស្ថានបន្តចោទប្រកាន់គ្នាទៅវិញទៅមកក្នុងការរំលោភលើកិច្ចព្រមព្រៀងឈប់បាញ់


ឥណ្ឌានិងប៉ាគីស្ថានបន្តចោទប្រកាន់គ្នាទៅវិញទៅមកក្នុងការរំលោភលើកិច្ចព្រមព្រៀងឈប់បាញ់ - ảnh 1
ឥណ្ឌានិងប៉ាគីស្ថានបន្តចោទប្រកាន់គ្នាទៅវិញទៅមកក្នុងការរំលោភលើកិច្ចព្រមព្រៀងឈប់បាញ់ (Image: VNA)

(VOVworld) – នាថ្ងៃទី ៧ តុលា ឥណ្ឌានិងប៉ាគីស្ថានបន្តចោទប្រកាន់គ្នាក្នុងការរំលោភ លើកិច្ចព្រមព្រៀងឈប់បាញ់នៅខ្សែព្រំដែនត្រួតពិនិត្យ (LoC) នៅតំបន់ Kashmir បន្ទាប់ពី រាល់ការប៉ះទង្កិចបានផ្ទុះឡើង នារសៀលថ្ងៃដ៏ដែល។ ថ្លែងមតិចំពោះមុខ មជ្ឈដ្ឋាន
អ្នកសារព័ត៌មាននៅ Jammu អ្នកនាំពាក្យក្រសួងការពារប្រទេសឥណ្ឌា វរៈសេនីយ៍ឯក
Manish Mehta បានចោទប្រកាន់កងទ័ពប៉ាគីស្ថានបានរំលោភលើ កិច្ចព្រមព្រៀងឈប់
បាញ់នៅ LoC នាថ្ងៃទី ៧ តុលា។ ដោយហេតុនេះ កងទ័ពឥណ្ឌា ត្រូវបាញ់តបតវិញ។ ការប៉ះទង្កិចនៅបន្តដល់ពេលនោះ។ នាថ្ងៃដ៏ដែល ទីប្រឹក្សាររបស់នាយករដ្ឋមន្ត្រី
ប៉ាគីស្ថានទទួលបន្ទុកបញ្ហាស​ន្តិសុខនិងការទូត លោក  Sartaj Aziz បានដាស់តឿន
ភាគីឥណ្ឌាឈប់បាញ់ភ្លាមមួយរំពេច ព្រមទាំង បានឲ្យដឹងថែមទៀតថា ៖ ប៉ាគីស្ថាន
កំពុងអត់ធ្មត់និងប្រតិកម្មដោយមានការទទួលខុសត្រូវ។ ប៉ាគីស្ថានក៏បាន លើក
បញ្ហានេះដល់ក្រុមអ្នកសង្គេតការនៃ អ.ស.ប. ប្រចាំនៅឥណ្ឌានិងប៉ាគីស្ថាន
(UNMOGIP)។ មុននោះ ការបាញ់កាំភ្លើងរវាងកងទ័ពរបស់ឥណ្ឌានិងប៉ាគីស្ថានបាន កើតមានឡើងនៅតំបន់ព្រំដែន នាយប់ថ្ងៃទី ៥ តុលា ដែលធ្វើឲ្យជនស៊ីវិលចំនួន​ ១០ នាក់ត្រូវស្លាប់និង ៣ នាក់ទៀតរងរបួស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ