ឧទ្ទេសនាមសៀវភៅ "Vo Nguyen Giap - នាយឧត្តមសេនីយ៍របស់ប្រជាជន"
(VOVWORLD) - នេះគឺជាសកម្មភាពដ៏មានអត្ថន័យ ជាក់ស្តែង ដើម្បីអបអរសាទរខួបលើកទី ៧០ នៃជ័យជំនះ Dien Bien Phu (៧ ឧសភា ១៩៥៤ - ៧ ឧសភា ២០២៤)។
ឧទ្ទេសនាមសៀវភៅ "Vo Nguyen Giap - នាយឧត្តមសេនីយ៍របស់ប្រជាជន" (រូបថត៖ dangcongsan.vn) |
នាថ្ងៃទី ២០ មេសា នៅទីក្រុងហាណូយ គ្រឹះស្ថានបោះពុម្ពផ្សាយនយោបាយជាតិ ការពិតបានប្រារព្ធពិធីឧទ្ទេសនាមសៀវភៅ “Vo Nguyen Giap - នាយឧត្តមសេនីយ៍របស់ប្រជាជន” ដែលចងក្រងដោយលោកសាស្ត្រាចារ្យរង បណ្ឌិត Vu Trong Lam - នាយក និងជាអគ្គនិពន្ធនាយក គ្រឹះស្ថានបោះពុម្ពផ្សាយនយោបាយជាតិការពិត។ នេះគឺជាសកម្មភាពដ៏មានអត្ថន័យ ជាក់ស្តែង ដើម្បីអបអរសាទរខួបលើកទី ៧០ នៃជ័យជំនះ Dien Bien Phu (៧ ឧសភា ១៩៥៤ - ៧ ឧសភា ២០២៤)។
សៀវភៅបានបោះពុម្ពជាភាសាវៀតណាម និងភាសាបរទេសចំនួន ៥ គឺ៖ វៀតណាម - អង់គ្លេស វៀតណាម - បារាំង វៀតណាម - អេស្ប៉ាញ វៀតណាម - ចិន វៀតណាម - អារ៉ាប់ ដើម្បីរួមចំណែកបំពេញតម្រូវការសិក្សា និងស្រាវជ្រាវរបស់មិត្តអ្នកអានទាំងក្នុង និងក្រៅប្រទេសអំពីជីវិត និងបុព្វហេតុរបស់
លោកនាយឧត្តមសេនីយ៍ Vo Nguyen Giap។ ចែករំលែកក្នុងពិធីនេះ លោក Saleem Hammad អ្នកបកប្រែភាសាអារ៉ាប់នៃសៀវភៅ "Vo Nguyen Giap - នាយឧត្តមសេនីយ៍របស់ប្រជាជន" បានសម្តែងនូវក្តីសង្ឃឹមថា មិត្តអ្នកអានអារ៉ាប់នឹងស្វែងយល់កាន់តែច្បាស់អំពីជីវិត និងស្នាដៃដ៏អស្ចារ្យរបស់លោកនាយឧត្តមសេនីយ៍ Vo Nguyen Giap ដែលបានបន្សល់ទុកសម្រាប់ប្រជាជនវៀតណាម ក៏ដូចជាមនុស្សជាតិ៕