ឧបនាយករដ្ឋមន្ត្រីបានប្រជុំជាមួយអង្គការអន្តរជាតិជួយឧបត្ថម្ភវៀតណាម។
(VOV) /  
|
ឧបនាយករដ្ឋមន្ត្រីបានប្រជុំជាមួយអង្គការអន្តរជាតិជួយឧបត្ថម្ភវៀតណាម។ |
VOV-នារសៀលថ្ងៃទី២៦វិច្ឆិកា នៅទីក្រុង Da Nang ឧបនាយករដ្ឋមន្ត្រី
រដ្ឋាភិបាលវៀតណាម Nguyen Xuan Phuc ប្រធានគណៈកម្មាធិការជាតិបង្កា
ប្រឆាំង AIDS និងបង្កាប្រឆាំងគ្រឿងញៀនពេស្យាចារ បានធ្វើអធិបតីកិច្ចប្រជុំ
ជាមួយក្រុមឯកអគ្គរដ្ឋទូតនិងប្រធានដំណាងអង្គការអន្តរជាតិសម្រុះសម្រួល
កម្មវិធីបង្កាប្រឆាំង HIV-AIDS។ នៅកិច្ចប្រជុំឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាល
Nguyen Xuan Phuc បានឲ្យដឹងថាក្នុងរយៈពេលកន្លងទៅទន្ទឹមនឹងបណ្ដា
សកម្មភាពឯកទេសបច្ចេកទេស បណ្ដាសេវាកម្មបង្កាប្រឆាំង HIV-AIDS របស់
វៀតណាមត្រូវបានបើកទូលាយ ប្រព័ន្ធឯកសារកត្តិយុតគោលនយោបាយថ្មី
ត្រូវបានផ្សព្វផ្សាយ។ ឧបនាយករដ្ឋមន្ត្រីក៏បានឲ្យដឹងថាតាមការគ្រោងទុក
តម្រូវការថវិការសំរាប់សកម្មភាពបង្កាប្រឆាំង HIV-AIDS ដំណាក់កាល២០១៣
-២០២០ជាទឹកប្រាក់ប្រមាណ២៧លានលានដុង និងស្នើរបណ្ដាអង្គការអន្តរជាតិ
បន្តសន្យាគោលមាគ៌ា យ៉ាងច្បាស់លាស់អំពីការជួយឧបត្ថម្ភក្នុងរយៈពេលខាង
មុខ ជួយឲ្យវៀតណាមតភ្ជាប់បានជាមួយប្លុកអាស៊ានក្នុងកិច្ចការបង្កាប្រឆាំង
HIV-AIDS។ ឧបនាយករដ្ឋមន្ត្រីបានឲ្យដឹងថា វៀតណាមបន្តសន្យាបង្កើនការ
វិនិយោគឲ្យកម្មវិធីគោលដៅជាតិសំរាប់បង្កាប្រឆាំង HIV-AIDS៕
-VOV