ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស Pham Binh Minh ទទួលជួបជាមួយអនុរដ្ឋមន្ត្រីការបរទេស El Salvador

(VOVWORLD) -ទទួលសេចក្តីអញ្ជើញរបស់ក្រសួងការបរទេសវៀតណាម អនុរដ្ឋមន្ត្រីការបរ ទេស El Salvador លោក Carlos Castañeda បានអញ្ជើញមកបំពេញទស្សនកិច្ច ជាផ្លូវការនៅវៀតណាម និងអនុវត្តការពិគ្រោះយោបល់ដំបូងថ្នាក់អនុរដ្ឋមន្ត្រី ការបរទេសនៃប្រទេសទាំងពីរចាប់ពីថ្ងៃទី២៨ដល់ថ្ងៃទី២៩ សីហា។
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស Pham Binh Minh ទទួលជួបជាមួយអនុរដ្ឋមន្ត្រីការបរទេស El Salvador - ảnh 1ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស Pham Binh Minh ទទួលជួបជាមួយអនុរដ្ឋមន្ត្រីការបរទេស El Salvador  លោក Carlos Castañeda

នៅក្នុងជំនួបទទួលជួបជាមួយគណៈប្រតិភូនារសៀលថ្ងៃទី២៨ សីហា ឧប នាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បាន វាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ និងគាំទ្រចំពោះការ ដែល El Salvador បានសម្រេចបើកការិយាល័យតំណាងកុងស៊ុលកិត្តយសនៅទី ក្រុងហូជីមិញ។ លោក Pham Binh Minh មានបំណងថា ប្រទេសទាំងពីរ បន្តរួម សហ ការនិងគាំទ្រគ្នាទៅវិញទៅមកនៅបណ្តាអង្គការអន្តរជាតិនិងវេទិកាពហុភាគី ជាពិសេសនៅអង្គការសហប្រជាជាតិនិងវេទិកសហប្រតិបត្តិការអាស៊ីបូព៌ានិង អាមេរិកឡាទីន។

        មុននោះ ក្នុងសម័យពិគ្រោះយោបល់នយោបាយថ្នាក់អនុរដ្ឋមន្ត្រីការបរទេស នៃប្រទេសទាំងពីរលើកទី១ ដែលប្រព្រឹត្តទៅនៅទីក្រុងហាណូយ នាព្រឹកថ្ងៃទី២៨ សីហា ក្រោមអធិបតីភាពរបស់អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Ha Quang Ngoc និងអនុរដ្ឋមន្ត្រីការបរទេស El Salvador លោក Carlos Castañeda។ ភាគីទាំងពីរបានពិភាក្សាលើវិធានការសំដៅរួមចំណែកបង្កើនទំ នាក់ទំនងរវាងប្រទេសទាំងពីរ និងបន្តលើកកំពស់ប្រសិទ្ធិភាពនៃយន្តការពិគ្រោះ យោបល់នយោបាយរវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ។

        ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ អនុរដ្ឋមន្ត្រីការបទេសEl Salvador លោក Carlos Castañeda នឹងអញ្ជើញទៅទស្សនានិងបំពេញការងារនៅទីក្រុង ហូជីមិញ និងបើកឲ្យដំណើរការការិយាល័យតំណាងកុងស៊ុល El Salvador នៅទីក្រុងហូជីមិញផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ