១៥ថ្ងៃជាប់ៗគ្នាហើយដែលវៀតណាមមិនកត់ត្រាករណីឆ្លង Covid-19 នៅក្នុងសហគមន៍
(VOVWORLD) - ដូច្នេះហើយ គិតដល់វេលាម៉ោង៦ថ្ងៃទី១៧ កញ្ញា វៀតណាមមាន អ្នកឆ្លង Covid-19 សរុបចំនួន១០៦៣នាក់ ក្នុងនោះចំនួនករណីជាសះ ស្បើយមាន៩៣១នាក់ ហើយចំនួនករណីស្លាប់មាន៣៥នាក់។
គណៈកម្មការជាតិដឹកនាំការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជម្ងឺ Covid-19 បានជូនដំណឹងថាវៀតណាមមិនកត់ត្រាអ្នកឆ្លង Covid-19 ថ្មីចាប់ពីវេលា ម៉ោង១៨ថ្ងៃទី១៦ កញ្ញាដល់វេលាម៉ោង៦ថ្ងៃទី១៧ កញ្ញា នោះឡើយ។
ដូច្នេះហើយ គិតដល់វេលាម៉ោង៦ថ្ងៃទី១៧ កញ្ញា វៀតណាមមាន អ្នកឆ្លង Covid-19 សរុបចំនួន១០៦៣ នាក់ ក្នុងនោះចំនួនករណីជាសះ ស្បើយមាន៩៣១នាក់ ហើយចំនួនករណីស្លាប់មាន៣៥នាក់។ ក្នុងរយៈ ពេល១៥ថ្ងៃជាប់ៗគ្នាកន្លងទៅ វៀតណាមមិនកត់ត្រាករណីឆ្លង Covid-19 ថ្មីនៅក្នុងសហគមន៍នោះឡើយ៕