AU ថ្កោលទោសការវាយប្រហារភេរវកម្មនៅអ៊ូហ្គង់ដា

(VOVWORLD) - ក្នុងសេចក្តីប្រកាសព័ត៌មាន នាយប់ថ្ងៃទី១៧ ខែមិថុនា លោក Moussa Faki Mahamat បានផ្ញើសាររំលែកទុក្ខដល់ក្រុមគ្រួសារជនរងគ្រោះ ហើយជូនពរដល់សិស្សានុសិស្សដែលរងរបួសឆាប់ជាសះស្បើយ។ លោកបានអះអាងថា AU បន្តសាមគ្គីភាព និងប្រកៀកស្មាជាមួយរដ្ឋាភិបាល និងប្រជាជនអ៊ូហ្គង់ដា។
AU ថ្កោលទោសការវាយប្រហារភេរវកម្មនៅអ៊ូហ្គង់ដា - ảnh 1កងកម្លាំងសន្តិសុខអ៊ូហ្គង់ដា។ រូបថត៖ AFP/VNA

ប្រធានគណៈកម្មការសហភាពអាហ្រ្វិក (AU) លោក Moussa Faki Mahamat បានថ្កោលទោសការវាយប្រហារភេរវកម្មដែលកើតឡើងនៅសាលារៀនមួយនៅភាគខាងលិចប្រទេសអ៊ូហ្គង់ដា ដែលបានបណ្តាលឲ្យសិស្សរាប់សិបនាក់ត្រូវស្លាប់។

ក្នុងសេចក្តីប្រកាសព័ត៌មាន នាយប់ថ្ងៃទី១៧ ខែមិថុនា លោក Moussa Faki Mahamat បានផ្ញើសាររំលែកទុក្ខដល់ក្រុមគ្រួសារជនរងគ្រោះ ហើយជូនពរដល់សិស្សានុសិស្សដែលរងរបួសឆាប់ជាសះស្បើយ។ លោកបានអះអាងថា AU បន្តសាមគ្គីភាព និងប្រកៀកស្មាជាមួយរដ្ឋាភិបាល និងប្រជាជនអ៊ូហ្គង់ដា។

នាយប់ថ្ងៃទី ១៦ មិថុនា ការវាយប្រហារភេរវកម្មបានកើតឡើងនៅសាលា Lhubirira នៅខេត្ត Mpondwe ភាគនិរតីនៃប្រទេស Uganda បានបណ្ដាលឲ្យមនុស្សចំនួន ៤០ នាក់ស្លាប់ នាក់ក្នុងនោះមានសិស្សចំនួន ៣៧ នាក់។ កងកម្លាំងសម្ព័ន្ធមិត្តប្រជាធិបតេយ្យ (ADF) ដែលជាក្រុមភេរវករដែលមានទីស្នាក់ការកណ្តាលនៅសាធារណរដ្ឋប្រជាធិបតេយ្យ កុងហ្គោភាគខាងកើតត្រូវបានចាត់ទុកថាជាអ្នកនៅពីក្រោយការវាយប្រហារភេរវកម្មនេះ។ ADF គឺជាក្រុមភេរវករដែលមានទំនាក់ទំនងជាមួយ "រដ្ឋអ៊ីស្លាម ស្វ័យប្រកាស " (IS) ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ