CETA - ប្រធានបទ “ក្តៅគគុក” នៅក្នុងកិច្ចប្រជុំកំពូលសហភាពអឺរ៉ុប - កាណាដា
(VOVWORLD) -ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Donald Tusk បានអះអាងថាកាណាដាគឺជាដៃគូដ៏ជិតស្និទបំផុតរបស់សហ ភាពអឺរ៉ុបនៅមហាសមុទ្រអាត្លង់ទិច។
ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Donald Tusk និងលោក Justin Trudeau នាយករដ្ឋមន្ត្រីកាណាដា (ប្រភព: សារព័ត៌មានកាណាដា) |
នៅក្នុងកិច្ចប្រជុំកំពូលសហភាពអឺរ៉ុប - កាណាដា ដែលទើបនឹងបានបញ្ចប់នៅទីក្រុង ម៉ុងត្រេអាល់ (ប្រទេសកាណាដា) បណ្ដាថ្នាក់ដឹកនាំបានផ្តោតលើការពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីដើម្បីកសាងសេដ្ឋកិច្ច ដែលនាំមកនូវផលប្រយោជ ន៍សម្រាប់ប្រជាជនគ្រប់រូប ហើយថែមទាំងពង្រឹងស្រទាប់វណ្ណៈកណ្ដាលនៅកាណាដា និងប្រទេសទាំង ២៨ ក្នុងប្លុកនេះ។ Ottawa បានវាយម្លៃខ្ពស់ចំពោះការអភិវឌ្ឍនៃទំនាក់ទំនងភាពជាដៃគូរវាងកាណាដា និងសហភាពអឺរ៉ុប ក្នុងបរិបទដែលភាគីទាំងពីរកំពុងព្រួតដៃគ្នាប្រឈមនឹងរាល់ការសាកល្បងដ៏ធំធេងបំផុតនាបច្ចុប្បន្ន។ ប្រ ធានក្រុមប្រឹក្សាអឺរ៉ុបលោក Donald Tusk បានអះអាងថាកាណាដាគឺជាដៃគូដ៏ជិតស្និទបំផុតរបស់សហភាពអឺរ៉ុបនៅមហាសមុទ្រអាត្លង់ទិច។
គួរកត់សំគាល់ថានាយករដ្ឋមន្ត្រីលោក Justin Trudeau បាននិយាយថា ប្រទេសកាណាដានិងសហភាពអឺរ៉ុបកំពុងខិតមកជិតដំណោះស្រាយបណ្តោះអាសន្នមួយដើម្បីទប់ទល់នឹងការដែលអាមេរិកបានរារាំងការតែងតាំងចៅក្រមថ្មីសម្រាប់ទីភ្នាក់ងារ ឧទ្ធរណ៍របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO)។
នៅក្នុងកិច្ចប្រជុំកំពូលលើកនេះ លោកនាយករដ្ឋមន្រ្តី Trudeau និងលោក Donald Tusk សុទ្ទតែបានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃកិច្ចព្រមព្រៀងសេដ្ឋកិច្ចនិងពាណិជ្ជកម្មលើគ្រប់វិស័យរវាង សហភាពអឺរ៉ុបនិងកាណាដា (CETA) ខណៈដែលក្នុងរយៈពេល ២ ឆ្នាំ ដែល CETA ទើបមានសុពលភាពជាបណ្តោះអាសន្ននោះ ប៉ុន្តែទំហំពាណិជ្ជកម្មទ្វេភាគីរវាងកាណាដា និង សហភាពអឺរ៉ុបបានកើនឡើងជិត ៨ % បើធៀបនឹងរយៈពេលដូចគ្នាពីឆ្នាំទៅមិញ៕