CPP និង CNRP នឹងចាប់ផ្តើមដំណើរការចរចារឡើងវិញ
|
CPP និង CNRP នឹងចាប់ផ្តើមដំណើរការចរចារឡើងវិញ (Image: VNA) |
(VOVworld) – នាព្រឹកថ្ងៃទី ១១ មិថុនា អ្នកនាំពាក្យគណៈបក្សសង្គ្រោះជាតិកម្ពុជា
(CNRP) លោក យាម ប៉ុញ្ញា រិទ្ធិ បានប្រកាសថា៖ ក្រុមធ្វើការរបស់គណៈបក្ស
ប្រជាជន កម្ពុជា (CPP) កាន់អំណាចនិង CNRP នឹងចាប់ផ្តើមដំណើរការចរចារ
ឡើងវិញ នាថ្ងៃទី ១២ មិថុនា ដើម្បីដោះស្រាយការខ្វែងគំនិតក្រោយពីការបោះ
ឆ្នោតដើម្បីផលប្រយោជ ន៍រួមរបស់ប្រជាជាតិ។ លោក ប៉ុញ្ញា រិទ្ធ បានឲ្យដឹងថា៖ ក្រុមការងាររបស់គណៈបក្សទាំង ២ នឹងជួបធ្វើការជាមួយគ្នានៅព្រឹទ្ធសភាដើម្បី
ពិភាក្សាអំពីការដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (NEC) នឹងជា
ស្ថាប័នដែលត្រូវបានកំណត់រដោយរដ្ឋធម្មនុញ្ញនិងបញ្ហាផ្តល់លិខិតអនុញ្ញាតឲ្យ
ស្ថានីយ៍ទូរទស្សន៍សំរាប់គណៈបក្សប្រឆាំង។ កម្មវិធីនេះត្រូវបាននាំចេញបន្ទាប់
ពីនាយករដ្ឋមន្ត្រី ហ៊ុន សែន បានយល់ព្រមដើម្បី NEC ស្ថិតក្នុងរដ្ឋធម្មនុញ្ញនិង
CNRP មានស្ថានីយ៍ទូរទស្សន៍របស់ខ្លួន នាថ្ងៃទី ១០ មិថុនា។ សំណើររបស់
នាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានប្រធានគណៈបក្ស CNRP លោក សម រង្ស៊ី វាយតំលៃគឺជាសញ្ញាវិជ្ជមានដើម្បីដោះស្រាយភាពទាល់ច្រកបន្ទាប់ពី ការបោះឆ្នោតរដ្ឋសភានីតិកាលទី ៥ នាខែ កក្កដា ឆ្នាំ ២០១៣៕