Eurogroup និងក្រិកមិនទាន់ទទួលបានការព្រមព្រៀងស្ដីពីកម្មវិធីផ្តល់ជំនួយថ្មី
|
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុក្រិកYanis Varoufakis មកចូលរួមសន្និសីទ(AP) |
(VOV)_កិច្ចប្រជុំរវាងក្រុមរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ តំបន់ចាយប្រាក់អឺរ៉ូ(Eurogroup)
និងក្រិកបានបញ្ចប់នៅទីក្រុង Brussels នាព្រឹកថ្ងៃទី១៧ កុម្ភះ តាមម៉ោងវៀតណាម
ប៉ុន្តែមិនទទួលបានការព្រមព្រៀងចុងក្រោយ ស្ដីពីកម្មវិធីផ្តល់ជំនួយសំរាប់ក្រិកទេ។
ថ្លែងមតិជាមួយមជ្ឈដ្ឋានអ្នកសារព័ត៍មាន បន្ទាប់ពីសន្និសីទ បណ្ដាថ្នាក់ដឹកនាំអឺរ៉ុប
បានចាត់ទុកថា៖ ក្រិកអាចស្នើពន្យាពេលសងបំណុលដើម្បីចៀសវាងស្ថានភាព
ធន្ស័យ ហើយនាំមកនូវផលវិបាកអាក្រក់សំរាប់ខឿនសេដ្ឋកិច្ច៕