|
Festival ដូងខេត្ត Ben Tre លើកទី៣បានបិទនៅទីក្រុង Ben Tre។ |
VOV- នាយប់ថ្ងៃទី១០មេសានៅទីក្រុង Ben Tre Festival ដូងខេត្ត Ben Tre
លើកទី៣បានបិទ។ ក្នុងរយៈពេល១សប្ដាហ៍បានប្រព្រឹត្តទៅបណ្ដាសកម្មភាព
មហោស្រព សេដ្ឋកិច្ច វប្បធម៍សិល្បៈដ៏វិសេសវិសាល ពោពេញទៅដោយ
អត្តសញ្ញាណដំបន់ដូង Festival ដូងខេត្ត Ben Tre បានទាក់ទាញប្រជាជន
រាប់រយនាក់នៅក្នុងនិងក្រៅប្រទេសមកទស្សនា។ Festival ដូងខេត្ត Ben Tre
លើកទី៣ត្រូវបានរៀបចំដ៏ហ្មត់ចត់និងសុវត្ថិភាព បន្សល់ទុកនូវចំណាប់
អារម្មណ៍ដ៏ល្អប្រសើរចំពោះភ្ញៀវទេសចរណ៍។ លោក Tran Anh Tuan អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តនិងជាប្រធានគណៈចាត់តាំង
Festival ដូងខេត្ត Ben Tre បានឲ្យដឹងថា៖
“Festival បានឧទ្ទេសនាមនូវសក្ដានុភាពឧត្តមភាពរបស់ Ben Tre អំពីផ្នែក
ដូងលើផ្នែកទាំងបី ដាំដុះ កែច្នៃនិងចែកចាយផលិតផល នាំចេញបណ្ដា
វិធានការជាក់ស្ដែងដើម្បីលើកកំពស់សម័ត្ថភាពប្រកួតប្រជែងសំរាប់ផ្នែក
ដូងនៃខេត្ត ឆ្ពោះទៅការអភិវឌ្ឍន៍ចីរភាពជាដើម។ តាមរយៈ Festival រូបភាព
ប្រជាកសិករដាំដូងត្រូវបានលើកដម្កើង អង្គភាពអាជីវកម្មត្រូវបានលើក
សរសើរ៕”