GCC ជំរុញការបង្កើតសម្ព័ន្ធឈូងសមុទ្រពេក្យ
(VOVworld) – នាថ្ងៃទី ២៥ ធ្នូ ក្រុមប្រឹក្សាសហប្រតិបត្តិការតំបន់ឈូងសមុទ្រពេក្យ
(GCC) បានឯកភាពជំរុញការបង្កើតសម្ព័ន្ធឈូងសមុទ្រពេក្យនិងការដាក់ពង្រាយ
ប្រព័ន្ធការពាររួម សំដៅទប់ទល់នឹងរាល់ការសាកល្បងអាចកើតមានឡើងក្នុងតំបន់។ សេចក្តីថ្លែងការណ៍នេះត្រូវបាននាំចេញ បន្ទាប់ពីសន្និសីទកំពូល GCC លើក ទី ៣៣ ដែលបានប្រព្រឹត្តទៅក្នុងរយៈពេល ២ ថ្ងៃ នៅទីក្រុង Manama (Bahrain)។ ក្នុងសន្និសីទ
លើកនេះ បណ្ដាថ្នាក់ដឹកនាំ GCC បានអះអាងនូវការបេជ្ញាចិត្តធ្វើសមាហរណកម្មលើ
គ្រប់វិស័យដើម្បីឈានទៅការបង្កើតទីផ្សាររួមនាពេលខាងមុខ។ ទាក់ទិនដល់ស
កម្មភាពរបស់អ៊ីរ៉ង់ក្នុងតំបន់ឈូងសមុទ្រពេក្យនាពេលថ្មីៗនេះ បណ្ដាថ្នាក់ដឹកនាំ
GCC បានអំពាវនាវ Tehran បញ្ឃប់កម្មវិធី នុយក្លេអែររបស់ខ្លួន ដែលអាចគំរាម
កំហែងដល់សន្តិសុខនិងស្ថិរភាពក្នុងតំបន់។ ក្រៅពីនោះ GCC ក៏បានស្នើអ៊ីរ៉ង់សហ
ប្រតិបត្តិការជាមួយទីភ្នាក់ងារថាមពល បរមាណូអន្តរជាតិ (IAEA) ក្នុងការធានា
សុវត្តិភាពនៅរោងចក្រអាគ្គីសនីនុយក្លេអែរ Bushehr នៅប្រទេសនេះ៕
|
GCC បានឯកភាពជំរុញការបង្កើតសម្ព័ន្ធឈូងសមុទ្រពេក្យ (Image: Internet) |