Ha Tinh ត្រូវការខិតខំប្រឹងប្រែងចូលក្នុង top ២០ ខេត្តក្រុងដែលមានកំណើនខ្ពស់បំផុតទូទាំងប្រទេស

(VOVWORLD) - លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានស្នើថា បន្តកសាងខេត្ត Ha Tinh ឲ្យក្លាយទៅជាខេត្តឧស្សាហកម្មមួយដែលមានប្រព័ន្ធហេដ្ឋារចនា សម្ព័ន្ធដ៏ផ្សាភ្ជាប់គ្នា អភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាពនិងធានាសន្តិសុខ ការពារជាតិដល់ឆ្នាំ២០៣០។ 
Ha Tinh ត្រូវការខិតខំប្រឹងប្រែងចូលក្នុង top ២០ ខេត្តក្រុងដែលមានកំណើនខ្ពស់បំផុតទូទាំងប្រទេស - ảnh 1នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញថ្លែងនៅក្នុងជំនួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Ha Tinh (រូបថត៖ VGP) 

  ក្នុងជំនួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Ha Tinh ភាគកណ្ដាលវៀតណាមអំពីស្ថានភាពសេដ្ឋកិច្ចសង្គម កាលពីព្រឹកថ្ងៃទី៤មីនា នៅទីស្នាក់ការ រដ្ឋាភិបាល នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានវាយ តម្លៃខ្ពស់ចំពោះលទ្ធផលដែលខេត្ត Ha Tinh សម្រេចបានក្នុងការងារបង្ការ ទប់ស្កាត់ជំងឺ Covid-19 ផងនិងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមផង។ ចំពោះយុទ្ធ សាស្ត្រអភិវឌ្ឍនៃខេត្ត Ha Tinh ក្នុងដំណាក់កាលឆ្នាំ២០២១-២០៣០ លោក នាយករដ្ឋមន្រ្តីបានផ្ដល់មតិថា៖

        “ខ្ញុំវាយតម្លៃខ្ពស់ចំពោះការប្ដេជ្ញាចិត្តបោះជំហានទៅមុខរបស់ខេត្ត Ha Tinh ប៉ុន្តែខ្ញុំមានសំណួរចំនួន៣យ៉ាងដូច្នេះ។ ទីមួយ ខេត្ត Ha Tinh អភិវឌ្ឍ ក្នុងបដិវត្តន៍ឧស្សាហកម្ម៤.០និងសេដ្ឋកិច្ចឌីជីថលយ៉ាងដូចម្ដ៉េច? ទីពីរ ខេត្ត Ha Tinh មានការយោគយល់និងអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំង ១៣យ៉ាងណា? ប្រជាជនិងសហគ្រាសមានការយោគយល់ហើយឬនៅ? អាស្រ័យមូលដ្ឋាននោះ ថ្នាក់ដឹកនាំខេត្តត្រូវតែស្វែងរកឧត្តមភាពរបស់តំបន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចដូចជាកំពង់ផែទឹកជ្រៅជាឧទាហរណ៍”។

        លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានស្នើថា បន្តកសាងខេត្ត Ha Tinh ឲ្យក្លាយទៅជាខេត្តឧស្សាហកម្មមួយដែលមានប្រព័ន្ធហេដ្ឋារចនា សម្ព័ន្ធដ៏ផ្សាភ្ជាប់គ្នា អភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាពនិងធានាសន្តិសុខ ការពារជាតិដល់ឆ្នាំ២០៣០។ ទន្ទឹមនឹងនោះ ខិតខំប្រឹងប្រែងនាំ Ha Tinh ចូលក្នុងបញ្ជីឈ្មោះ Top ២០ខេត្តក្រុងដែលមានកំណើនខ្ពស់បំផុតទូទាំង ប្រទេសផងដែរ៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ