IMF វាយតំលៃខ្ពស់ចំពោះការផ្លាស់ប្តូវិជ្ជមានរបស់ខឿនសេដ្ឋកិច្ចវៀតណាម
|
IMF វាយតំលៃខ្ពស់ចំពោះការផ្លាស់ប្តូវិជ្ជមានរបស់ខឿនសេដ្ឋកិច្ចវៀតណាម (Image: VNA) |
(VOVworld) – នាថ្ងៃទី ២១ មេសា ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹម
វៀតណាម លោក Nguyen Van Binh បានជួបសន្ទនាជាមួយគណៈប្រតិភូអ្នក
ជំនាញការមូលនិធិរូបីយវត្ថុអន្តរជាតិ (IMF) ដឹកនាំដោយលោក John Nelmes
ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។ នៅជំនួបនេះ លោក Nguyen
Van Binh បានរាយការណ៍អំពីទិសដៅភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់
វៀតណាមក្នុងរយៈពេល ៥ ឆ្នាំ (២០១៦-២០២០) ហើយសង្កត់ធ្ងន់ទៅលើ
អាទិភាពកែលំអរយន្តការនៅវៀតណាមការខំប្រឹងប្រែងរក្សាស្ថិរភាពម៉ាក្រូ
សេដ្ឋកិច្ចការរាំងស្កាត់អតិផរណាកំណែទម្រង់គោលនយោបាយសារពើពន្ធ
និងភាគហ៊ុន បនីយកម្មក្រុមហ៊ុនរដ្ឋ។ រីឯខ្លួនវិញ លោក John Nelmes បាន
វាយរំលៃខ្ពស់ ចំពោះការផ្លាស់ប្តូរវិជ្ជមាននៃខឿនសេដ្ឋកិច្ចវៀតណាម
ជាពិសេសក្នុងការគ្រប់ គ្រងគោលនយោបាយរូបីយវត្ថុ យន្តការគ្រប់គ្រង
អាត្រាប្តូរប្រាក់និងការរៀបចំរចនាសម្ព័ន្ធប្រព័ន្ធធនាគារក្នុងរយៈពេលកន្លង
ទៅនេះរួមចំណែកធានាស្ថរិភាពម៉ាក្រូសេដ្ឋកិច្ចរក្សាកំណើនសមស្រប
ព្រមទាំងធានាតម្រូវការសង្គមចាំបាច់ទៀតផង ។ គណៈប្រតិភូរបស់ IMF
បានអះអាងនូវកិច្ចសន្យាសហប្រតិបត្តិការរបស់ អង្គការនេះជាមួយ
វៀតណាមនាពេលខាងមុខ៕