OPEC បន្តកាត់បន្ថយការព្យាករតម្រូវការប្រេងរ៉ែសកលលោក ដោយ​សារជំងឺ​រាតត្បាត Covid -19

(VOVWORLD) - OPEC បានព្យាករណ៍ថាតម្រូវការប្រេងរ៉ែនឹងថយចុះប្រមាណ ៦,៩ លានបារ៉ែលក្នុងមួយថ្ងៃ ពោលគឺ ៦,៩ ភាគរយក្នុងឆ្នាំ ២០២០ ខណៈពេលដែល កាលពីខែមុន OPEC បានព្យាករណ៍ថា តម្រូវការប្រែងរ៉ែនឹងកើនឡើងប្រមាណ ៦០.០០០ បារ៉ែលក្នុងមួយថ្ងៃ។ 
OPEC បន្តកាត់បន្ថយការព្យាករតម្រូវការប្រេងរ៉ែសកលលោក ដោយ​សារជំងឺ​រាតត្បាត Covid -19 - ảnh 1 ស្ថានីយ៍ប្រេងឥន្ធនៈមួយនៅទីក្រុងប្រ៊ុចសែលប្រទេសបែលហ្ស៊ិកថ្ងៃទី ៨ ខែមេសាឆ្នាំ ២០២០ (រូបថត៖ THX / TTXVN)

អង្គការបណ្ដាប្រទេសនាំចេញប្រែងរ៉ែ  (OPEC) បន្តកាត់បន្ថយការព្យាករណ៍តម្រូវការប្រេងរ៉ែសកលលោកឆ្នាំ ២០២០ ដោយសារ វិបត្តិប្រវត្តិសាស្ត្រ ដែលជំងឺរាតត្បាត Covid -19 បានបណ្ដាលឡើង ព្រមទាំងបានឲ្យដឹងថា កិច្ចព្រមព្រៀងកាត់បន្ថយបរិមាណនាពេលកន្លងទៅនៅមិនទាន់ជាលើកចុងក្រោយឡើយ។

ក្នុងរបាយការណ៍ប្រចាំខែ OPEC បានព្យាករណ៍ថាតម្រូវការប្រេងរ៉ែនឹងថយចុះប្រមាណ ៦,៩ លានបារ៉ែលក្នុងមួយថ្ងៃ ពោលគឺ ៦,៩ ភាគរយក្នុងឆ្នាំ ២០២០ ខណៈពេលដែល កាលពីខែមុន OPEC បានព្យាករណ៍ថា តម្រូវការប្រែងរ៉ែនឹងកើនឡើងប្រមាណ ៦០.០០០ បារ៉ែលក្នុងមួយថ្ងៃ។ ក្នុងខែមេសា OPEC ព្យាករថាតម្រូវការនឹងធ្លាក់ចុះយ៉ាងគំហុក ពោលគឺ ២០ លានបារ៉ែលក្នុងមួយថ្ងៃ។ ទោះយ៉ាងណាក៏ដោយ ការព្យាករណ៍នេះមិនធ្ងន់ធ្ងរដូចទៅនឹងការព្យាករណ៍ដែលត្រូវបាន ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បាននាំចេញឡើយ ពោលគឺ តម្រូវការប្រែងរ៉ែក្នុងខែមេសានឹងធ្លាក់ចុះ ២៩ លានបារ៉ែល / ថ្ងៃហើយ នឹងថយចុះ ៩,៣ លានបារ៉ែល។ / ថ្ងៃក្នុងឆ្នាំ ២០២០ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ