កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់៖ជំហានរួចផុតពីជំលោះ

(VOVworld)-ក្រោយរយៈពេលចរចារ១១ឆ្នាំ ជាចុងក្រោយ អ៊ីរ៉ង់និងបណ្តាប្រទេស
មហាអំណាច ក៏ទទួលបានកិច្ចព្រមព្រៀងនុយក្លេអ៊ែរពេញលេញ។ ការដែលទទួល
បានកិច្ចព្រមព្រៀងនេះ ជាជោគជ័យដ៏ធំ១អំពីគោលនយោបាយសម្រាប់ ទាំងប្រ
ធានាធិបតីអាមេរិក Barack Obama ផងនិងសមភាគីអ៊ីរ៉ង់ Hassan Rouhaniផង។ កិច្ចព្រមព្រៀងមានចរិតលក្ខណៈប្រវត្តិសាស្ត្រនេះ ក៏ត្រូវបានចាត់​ទុកថា ជាការ
ផ្លាស់ប្តូរទាំងស្រុងនូវស្ថានភាពនៅតំបន់មជ្ឈឹមបូព៌ា។

កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់៖ជំហានរួចផុតពីជំលោះ - ảnh 1
ប្រជាជនអ៊ីរ៉ង់រាប់ពាន់នាក់ហូរតាមដងវិថីអំណរសាទកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ (រូបថតៈdantri.vn​)

        តាមខ្លឹមសារនៃកិច្ចព្រមព្រៀងដែលបានអនុម័តនាថ្ងៃទី១៤កក្កដាថា អ៊ីរ៉ង់ នឹងកាត់បន្ថយចំនួន២/៣នៃម៉ាស៊ីនបានប្រើប្រាស់ចម្រាញ់សារជាតិ uranium ក៏ ដូចជាកាត់បន្ថយបរិមាណសារធាតុ uranium ដែលបានចម្រាញ់នៅកម្រិតទាប
ផងដែរ។ ម៉ាស៊ីនដែលនៅសល់នឹងបានដាក់ចូលក្នុងឃ្លាំងក្រោមការឃ្លាំមើល
របស់ស្ថាប័នថាម ពលបរមាណូអន្តរជាតិ (IAEA)។ មូលដ្ឋាននុយក្លេអ៊ែរនានា
របស់អ៊ីរ៉ង់ ក៏ត្រូវបាន IAEA ត្រួតពិនិត្យជាប្រចាំផងដែរ។ ប្តូរទៅវិញ បណ្តាបទ
ដាក់ទណ្ឌកម្មរបស់អាមេរិកនិងសហភាពអ៊ឺរ៉ុប (EU) ដែលទាក់ទងទៅនឹងកម្ម
វិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់នឹងបានលុបចោលទាំងស្រុង។ ប៉ុន្តែ បទដាក់
ទណ្ឌកម្មនេះអាចបានស្តារឡើងវិញក្នុងរយៈពេល៦៥ថ្ងៃ ប្រសិនបើអ៊ីរ៉ង់
រំលោភទៅលើកិច្ចព្រមព្រៀង។ ទន្ទឹមជាមួយគ្នានោះ បទហាមឃាត់សព្វាវុធ
របស់អ.ស.ប បន្តបានរក្សាក្នុងរយៈពេល៥ឆ្នាំទៀត ហើយបទហាមឃាត់អ៊ីរ៉ង់ទិញ
បច្ចេកវិទ្យាបាញ់ឆ្លងទ្វីបនឹងបានរក្សាក្នុងរយៈពេល៨ឆ្នាំទៀត។

        ជ័យជំនេះនៃការខិតខំប្រឹងប្រែងការទូតដ៏ស្វិតស្វាញ

        ដូច្នេះ បន្ទាប់ពី ១១ឆ្នាំនៃការចរចាដ៏លំបាក និង១៨ថ្ងៃចរចារពោរពេញ
ទៅ ដោយភាពតានតឹងនៅរដ្ឋធានីវីយែនរបស់អូទ្រីស កិច្ចព្រមព្រៀងនុយក្លេ
អ៊ែរពេញ លេញ១បានចាប់បដិសន្ធិ។ ភ្លាមមួយរំពេចនោះ សហគមន៍អន្តរ
ជាតិបានចាត់ទុកថា នេះជាកិច្ចព្រមព្រៀងមានចរិតលក្ខណៈប្រវត្តិសាស្ត្រ
ដែលបិទបញ្ចប់ភាពជាប់ គាំងអូសបន្លាយជាច្រើនឆ្នាំកន្លងទៅ។ ចំពោះលោក
ប្រធានាធិបតីអាមេរិក Barack Obama និងសមភាគីអ៊ីរ៉ង់ Hassan Rouhani វិញ
គឺការទទួលបានកិច្ច ព្រមព្រៀងនេះជាជោគជ័យ១អំពីគោលនយោបាយ។

        មជ្ឈដ្ឋានអ្នកវិភាគបានវាយតម្លៃថា កិច្ចព្រមព្រៀងដែលអ៊ីរ៉ងទើបនឹងបានចុះ ហត្ថលេខាជាមួយប្រទេសមហាអំណាចំនួន៦ ជាជ័យជំនេះនៃការខិតខំប្រឹងប្រែង
ការទូតដ៏ស្វិតស្វាញ ក្នុងនោះមានការរួមចំណែកយ៉ាងសកម្មរបស់ប្រធានាធិបតីអា មេរិកនិងសមភាគីអ៊ីរ៉ង់ផងដែរ។ក្នុងកាយវិការ១ ម្ចាស់សេតវិមានបានហៅទូរស័ព្ទ ឲ្យសមភាគីអ៊ីរ៉ង់លោក Hassan Rouhani នាខែកញ្ញាឆ្នាំ២០១៣ដែលបើកផ្លូវសម្រាប់
កិច្ចចរចារអូស បន្លាយរយៈពេល២១ខែ នឹងឈានទៅដល់កិច្ចព្រម ព្រៀងជាប្រវត្តិ
សាស្ត្រនាថ្ងៃទី ១៤កក្កដានៅក្រុងវៀនមុននេះ។ រីឯនៅអ៊ីរ៉ង់ការផ្លាស់ ប្តូរនយោ
បាយ បានធ្វើឲ្យតេហ៉េរ៉ង់និងវ៉ាស៊ីងតោនឈានចូលដំណាក់កាលថ្មី។

កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់៖ជំហានរួចផុតពីជំលោះ - ảnh 2
ពួកគេកាន់តានទង់ជាតិ poster ច្រៀងតាមដងវិថី

        ឱកាសវិនិយោគបើកទូលាយ

        កិច្ចព្រមព្រៀងនេះនៅមិនទាន់ចូលជាធរមាន ប៉ុន្តែជាការច្បាស់លាស់ថា វាបាននាំមកនូវក្តីសប្បាយរីករាយសម្រាប់វិនិយោគិនបរទេស។ ដោយមាន
ចំនួនប្រជាជនជាង៧៧លាននាក់ និងមានបរិមាណផ្ទុកប្រេងរ៉ែធំទី៤លើពិភព
លោក និងបរិមាណ ផ្ទុកឧស្ម័នហ្គាស់ធម្មជាតិឈរនៅក្រោយតែប៉ុណ្ណោះ។
ដោយហេតុនេះ ប្រ ទេសជាច្រើនកំពុងមានបំណងខិតមកជិតទីផ្សាពោរពេញ
ទៅដោយសក្តានុភាព នេះ។

        ផលប៉ះពាល់មកលើសន្តិសុខតំបន់មជ្ឈឹមបូព៌ា

        មិនត្រឹមតែបើកចេញឱកាសសហប្រតិបត្តិការថ្មីរវាងអ៊ីរ៉ង់ជាមួយពិភព
លោក ប៉ុណ្ណោះទេ កិច្ចព្រមព្រៀងនុយក្លេអ៊ែរតេហ៉េរ៉ង់ ត្រូវបានចាត់ទុកថា
ជះឥទ្ធិពល ទៅលើស្ថានភាពសន្តិសុខនៅតំបន់មជ្ឈឹមបូព៌ាទៀតផង។ កិច្ច
ព្រមព្រៀងនេះ នឹង ជាកូនសោរបើកចេញរាល់ដំណោះស្រាយនយោបាយ
មិនត្រឹមតែនៅស៊ីរី ថែម​ទាំងនៅប្រទេសដទៃដូចជាអ៊ីរ៉ាក់ យ៉េម៉ែនផងដែរ។
ដោយហេតុនេះ ការលុបបំបាត់ភាពទាល់ច្រកក្នុងបណ្តាកិច្ចចរចារនុយក្លេ
អ៊ែររវាងអ៊ីរ៉ង់និងក្រុម P5+1 គឹចាំបាច់ណាស់ អាចផ្លាស់ប្តូស្ថានភាពនៅក្នុង
តំបន់។

        នាបច្ចុប្បន្ន កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ កំពុងទន្ទឹងរងចាំបែបបទ
ចាំបាច់ ដើម្បីបានអនុម័តជាផ្លូវការ។ ការបំពេញបែបបទនេះ​ គឺអាស្រ័យ
ទៅលើពេលវេ លាដែលអ៊ីរ៉ង់ឆ្លើយតបនឹងតម្រូវការរបស់ប្រទេសមហាអំ
ណាចនានានាំចេញក្នុង កិច្ចព្រមព្រៀង។ ប៉ុន្តែ កិច្ចព្រមព្រៀងដែលទទួល
បាននេះជារបត់សំខាន់ បើក ចេញទំព័រថ្មីក្នុងទំនាក់ទំនងរវាងប្រទេស
មជ្ឈឹមបូព៌ានេះជាមួយពិភពលោក៕

 

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ