តួនាទីដឹកនាំរបស់បក្សកុម្មុយនីស្តវៀតណាមក្នុងពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ

        VOV-មាត្រាទី៤ក្នុងពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២ត្រូវបាន
វាយ​តំលៃថាមានចំណុចជឿនលឿនបើប្រៀបនឹងរដ្ឋធម្មនុញ្ញមុននេះ។ នោះជា
ការ​អះអាងច្បាស់ថាបក្សកុម្មុយនីស្តវៀតណាមមិនត្រឹមតែជាក្រុមនាំមុខរបស់
វណ្ណ​កម្មករប៉ុណ្ណោះទេថែមទាំងជាក្រុមនាំមុខរបស់ប្រជាពលករនិងប្រជាជាតិ
វៀត​ណាមទៀតផង។ ជាក់ស្ដែងគឺការចាប់បដិសន្ធិនិងការអភិវឌ្ឍន៍របស់បក្ស
កុម្មុយនីស្តវៀតណាមក្នុងកំណាត់ផ្លូវជាង៨០ឆ្នាំកន្លងមកសឲ្យឃើញថា បក្ស
មិនត្រឹមតែធានា​ផលប្រយោជន៍​របស់វណ្ណកម្មករប៉ុណ្ណោះទេថែមទាំងធានា
ផលប្រយោជន៍របស់ប្រជាពលករនិង​ប្រជាជាតិទាំងមូលទៀតផង។ ដូច្នេះ
តួនាទីដឹកនាំរបស់បក្សដែលបានកំណត់ក្នុងមាត្រាទី៤គឺជាការទាមទាចាំបាច់
សមស្របទៅនឹងស្ថានភាពបរានុម័ត្តក៏ដូចជាស្ថានភាពអភិវឌ្ឍន៍នៃប្រទេសជាតិ
ក្នុងដំណាក់កាលថ្មី។​ លោក Nguyen Van Thanh កម្មាភិបាលចូលនិវត្តមួយរូបបាន
ចាត់ទុកថា៖

        “បក្សបានដឹកនាំបដិវត្តន៍ ប្រទេសជាតិ ​សង្គម នៅ​បានហៅថា÷​បក្ស​កាន់ អំណាច ដោយផ្អែកទៅលើគ្រិះដ្ឋាននៃជំនឿទុកចិត្តរបស់ប្រជាជនចំពោះបក្ស។ 
ដូច្នេះ យើងអះអាងច្បាស់លាស់ថា÷ ​តួនាទីរបស់បក្ស​ក្នុងដំណាក់កាលផ្លាស់ប្តូរ
ថ្មី​ ពោពេញទៅដោយការបំរែបំរួលស្មុគស្មាញ គឺចាំបាច់​ណាស់។”

តួនាទីដឹកនាំរបស់បក្សកុម្មុយនីស្តវៀតណាមក្នុងពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ - ảnh 1
ខ្លឹមសារមួយក្នុងចំណោមខ្លឹមសាររបស់ពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២ត្រូវបាន
សាធារណមតិយកចិត្តទុកដាក់និងរួមមតិគឺមាត្រាទី៤ស្ដីពីតួនាទីដឹកនាំរបស់បក្សកុម្មុយនីស្តវៀតណាម។

        ក៏ក្នុងមាត្រាទី៤ របស់សេចក្ដីព្រាង ធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញឆ្នាំ១៩៩២ 
បំពេញបន្ថែមការកំណត់ថា÷​បក្សផ្សាភ្ជាប់ជិតស្និទ្ធជាមួយប្រជាជន ​បំរើ​ប្រជាជន​ទទួលការឃ្លាំមើលរបស់ប្រជាជនទទួលខុសត្រូវចំពោះប្រជាជន​អំពីរាល់សេចក្ដី
សម្រេចចិត្តរបស់ខ្លួន។ ការបំពេញបន្ថែមនេះ បានកំណត់នុវអតចរិត ការទទួល
ខុសត្រូវរបស់បក្ស ចំពោះប្រជាជន។ តួនាទីដឹកនាំរបស់បក្ស ត្រូវដើរទន្ទឹមជាមួយ
ការទទួលខុសត្រូវរបស់បក្សចំពោះប្រជាជន។​ពិសេសគឺតួនាទីឃ្លាំមើលរបស់
ប្រជាជន​ គ្រូបង្រៀនច្បាបវិទ្យា​ នៃសកល​វិទ្យាល័យជាតិ Nguyen Tuan Anh បាន
ផ្តល់មតិថា÷   

        “ក្នុងសេចក្ដីព្រាង បានកត់ត្រារថា÷​បក្យទទួលការរងនូវឃ្លាំមើល​របស់
ប្រជាជន។​ដូច្នេះ ការឃ្លាំមើលត្រូវបានអនុវត្តដូចម្ដេច? ខ្ញុំស្នើថា ​ត្រូវកត់ត្រា
បន្ថែមថា ប្រជាជនអនុវត្តការឃ្លាំមើលរបស់ខ្លួន ចំពោះបក្សតាមការកំណត់
របស់ច្បាប់ឃ្លាំមើលសង្គម និងបដិវាទសង្គម។”

តួនាទីដឹកនាំរបស់បក្សកុម្មុយនីស្តវៀតណាមក្នុងពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ - ảnh 2
សាស្ត្រាចាររង បណ្ឌិត Do Ngoc Ninh គ្រូបង្រៀនជាន់ខ្ពស់ អំពីការកសាងបក្ស នៃសភាបណ្ឌិតនយោបាយ រដ្ឋបាលជាតិហូជីមិញ

        ទីបញ្ជប់ សេចក្ដីព្រាង ធ្វើវិសោធនកម្ម ក៏បានអះអាងថា÷​មិនគ្រាន់តែ​អង្គការរបស់បក្សទេ ថែមទាំងបក្ខជនគ្រប់រូប​ត្រូវអនុវត្តតាមរដ្ឋធម្មនុញ្ញ​ និង
ច្បាប់។ ​ស្ដីពីខ្លឹមសារនេះ សាស្ត្រាចាររង បណ្ឌិត Do Ngoc Ninh គ្រូប​ង្រៀន
ជាន់ខ្ពស់ អំពីការកសាងបក្ស នៃសភាបណ្ឌិតនយោបាយ រដ្ឋបាលជាតិហូជីមិញ
បានផ្តល់មតិថា÷

        “មាត្រា​ទី៤ បានកំណត់ថា សកម្មភាពរបស់គ្រប់អង្គការបក្ស និងបក្ខជន​ត្រូវអនុវត្តតាមរដ្ឋធម្មនុញ្ញ និងច្បាប់។ ការកំណត់នេះក៏ត្រូវបានកត់ត្រាក្នុង
លក្ខន្តិកះបក្ស និងត្រូវបានកំណត់ថា ជាគោលការណ៍ធ្វើសកម្មភាព១របស់បក្ស
ដែរ។”

        មិនអាចបដិសេធតួនាទីដឹកនាំរបស់បក្សចំពោះប្រទេសជាតិទេប៉ុន្តែដើម្បី
ឆ្លើយ​តបនឹងតម្រូវការនៃការអភិវឌ្ឍន៍ មតិជាច្រើនក៏ចាត់ទុកដែរថាបក្សត្រូវមាន
ការ​ផ្លាស់ប្តូរ​ថ្មី​ជាងទៀត កម្មាភិបាលបក្ខជនម្នាក់ៗ ត្រូវលើកកំពស់ឬទ្ធានុភាព
នយោបាយ​សិលធម៍និងបណ្ដាខ្លឹមសារនេះត្រូវបានកត់ត្រាច្បាស់ក្នុងរដ្ឋ
ធម្មនុញ្ញ។

លោកអ្នកនាងជាទីមេត្រី!

        ការកំណត់តួនាទីដឹកនាំរបស់បក្សក្នុងមាត្រាទី៤នៃពង្រាងធ្វើវិសោធនកម្ម
រដ្ឋធម្មនុញ្ញឆ្នាំ១៩៩២ជាការទាមទាចាំបាច់ពីស្ថានភាពបរានុម័តក៏ដូចជាស្ថានភាព
អភិវឌ្ឍន៍នៃប្រទេសជាតិក្នុងដំណាក់កាលថ្មី៕
ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ