ត្រូវការដំណោះស្រាយការទូតថ្មីមួយសំរាប់ឧបទ្វិបកូរ៉េ
LE PHUONG -  
(VOV) /  
|
ត្រូវការដំណោះស្រាយការទូតថ្មីមួយសំរាប់ឧបទ្វិបកូរ៉េ |
VOV-កាំជ្រួចរុញ Naro រឺដែលហៅថា Korea Space Launch Vehicle-1 បានបង្ហោះចេញពីមជ្ឈមណ្ឌលអវកាសកូរ៉េខាងត្បូងនៅឆ្នេសមុទ្រភាគខាងត្បូងកូរ៉េខាងត្បូងនារសៀលថ្ងៃទី៣០មករាតាមម៉ោងដំបន់។ ការបាញ់បង្ហោះបានប្រព្រឹត្តទៅតាមផែនការនិងកាំជ្រួចទទួលបានកំរិតកំពស់តាមគោលដៅ។ នឹងគ្មានអ្វីត្រូវនិយាយប្រសិនបើក្តីសប្បាយរីករាយនេះមិនចំណុះទៅលើកូរ៉េខាងត្បូងនិងទំនាក់
ទំនងរវាង Seoul-ព្យុងយ៉ាងក្នុងច្រើនឆ្នាំកន្លងមកមានភាពកត់ក្តៅ។ ប៉ុន្តែការពិតគឺ
ផ្ទុយទៅវិញ។ តាំងពីយូមកទំនាក់ទំនងតានតឹងរវាងកូរ៉េទាំងពីរភាគរួមជាមួយ
អក្បកិរិយាអមិត្តរបស់អាមេរិកកូរ៉េខាងត្បូងអំពីបញ្ហានុយគ្លេអ៊ែរបស់សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េបានបំផ្លាញ់រាល់ការខំប្រឹងប្រែងកសាងសន្តិភាព
លើឧបទ្វិបកូរ៉េ។ ដូច្នេះកម្មវិធីកាំជ្រួចរបស់កូរ៉េខាងត្បូងបានធ្វើឲ្យប្រទេសជិតខាង
ខឹងសម្បាណាស់និងក្នុងសេចក្តីប្រកាសនាពេលថ្មីៗបំផុតព្យុងយ៉ាងបានចាត់ទុកថាមិនស្មើរភាពក្នុងពេលករណីបាញ់បង្ហោះកាំជ្រួចចម្ងាយឆ្ងាយដោយបំពាក់នាំ
ផ្កាយរណប់របស់គេត្រូវរងបទដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ។
|
កាំជ្រួចរុញ Naro រឺដែលហៅថា Korea Space Launch Vehicle-1 បានបង្ហោះចេញពីមជ្ឈមណ្ឌលអវកាសកូរ៉េខាងត្បូងនៅឆ្នេសមុទ្រភាគខាងត្បូងកូរ៉េខាងត្បូង
នារសៀលថ្ងៃទី៣០មករាតាមម៉ោងដំបន់។ |
ក្រោយពេលក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអនុម័តលើបទដាក់ទណ្ឌកម្មបំពេញបន្ថែមសំដៅទៅលើសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិត
កូរ៉េក្នុងពេលប្រទេសនេះបានបាញ់បង្ហោះកាំជ្រួចនាថ្ងៃទី១២ធ្នូឆ្នាំ២០១២ ស្រាប់
តែព្យុងយ៉ាងត្រូវគំរាមកំហែងជាច្រើនលើកច្រើនសារដំណើរការសាកល្បង
នុយគ្លេអ៊ែលើកទី៣។ នាពេលថ្មីៗនេះ នៅមហាសន្និបាតលេខាបក្សភាគ
មូលដ្ឋានរបស់បក្សពលករសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េនាថ្ងៃទី
២៩មករា លោក Kim Ki Nam លេខាបក្សទទួលបន្ទុកឃោសនាសាធារណៈរដ្ឋ
ប្រជាធិបតេយ្យប្រជាមានិតកូរ៉េបានអំពាវនាវប្រជាជនទាំងមូលចូលរួមប្រឆាំង
ដើម្បីឆ្លើយតបការគំរាមកំហែងកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃពីភាគីកូរ៉េ
ខាងត្បូងនិងអាមេរិក។ ពីមុនមក សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ
ជានិច្ចកាលរក្សារឹងមាំគោលជំហរថា ការសាកល្បងនុយគ្លេអ៊ែគឺជាការទាមទា
របស់ប្រជាជននិងគ្មានអ្វីអាចរារាំងប្រទេសនេះក្លាយទៅជាមហាអំណាចយោធា
មួយបានឡើយ។
លើស្ថានភាពជាក់ស្ដែងសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េនៅតែ
អនុវត្តការងារអ្វីដែលគេគំរាមកំហែងគឺនឹងត្រូវតែធ្វើ។ ដូច្នេះការដែលសាធារណៈ
រដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េដំណើរការសាកល្បងនុយគ្លេអ៊ែលើកទី៣ក្នុង
ប៉ុន្មានថ្ងៃខាងមុខពិតប្រាកដថាជាប្រការមិនចាំបាច់ព្យាករណ៍ឡើយ។ ដល់
ដំណាក់កាលនេះប្រភពព័ត៌មានយោធានិងចារកម្មជាច្រើនរបស់កូរ៉េខាងត្បូងបាន
សឲ្យឃើញថាបណ្ដាសកម្មភាពត្រៀមឲ្យការសាកល្បងនេះកំពុងត្រូវបាន
សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េដំណើរការនិងរយៈពេលដែល
ព្យុងយ៉ាងជ្រើសរើសអាចជាទិវាកំណើតថ្នាក់ដឹកនាំ Kim Jong Il រឺពិធីទទួល
ដំណែងរបស់ប្រធានាធិបតីជាប់ឆ្នោតរបស់កូរ៉េខាងត្បូង Park Geun hye។
|
ព្យុងយ៉ាងត្រូវគំរាមកំហែងជាច្រើនលើកច្រើនសារដំណើរការសាកល្បងនុយគ្លេអ៊ែលើកទី៣។ |
ពីស្ថានភាពនាបច្ចុប្បន្នមជ្ឈដ្ឋានអ្នកវិភាគចាត់ទុកថា ដល់ពេលត្រូវការ
មានដំណោះស្រាយថ្មីមួយលើគ្រប់ជ្រុងជ្រោយជាងជំនួសឲ្យរាល់ដំណោះ
ស្រាយចាស់ដែលមិនពង្រីកបានប្រសិទ្ធភាពរហូតក្នុងរយៈពេលវែងមួយ។
កំលាំងគាបសង្កត់ដ៏ធំធេងពីសហគមន៍អន្តរជាតិរឺកិច្ចសហប្រតិបត្តិការរវាង
ជប៉ុន-កូរ៉េខាងត្បូងក្នុងការដាស់តឿនសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិត
កូរ៉េឲ្យបោះចោលផែនការសាកល្បងនុយគ្លេអ៊ែអាចនឹងមិននាំមកនូវប្រសិទ្ធ
ភាពអ្វីឡើយ ប្រការចាំបាច់និងសំខាន់បំផុតនាបច្ចុប្បន្នគឺបណ្ដាភាគីទាក់ទិន
ត្រូវអត់ធ្មត់និងជៀសវាងរាល់សកម្មភាពដែលធ្វើឲ្យកាន់តែមានភាពតានតឹង ឡើងៗជះឥទ្ធិពលដល់គោលដៅរំសាយសព្វាវុធនុយគ្លេអ៊ែលើឧបទ្វិបកូរ៉េ។ ប៉ុន្តែការបាញ់បង្ហោះកាំជ្រួចរបស់កូរ៉េខាងត្បូងក្នុងដំណាក់កាលក្តៅគគុករ នេះជាការបញ្ឈឺចិត្តចំពោះរដ្ឋអំណាចរបស់នាយឧត្តមសេនីយ៍ Kim Jong Un។ ឧបទ្វិបកូរ៉េពិតប្រាកដថានឹងមានបំរែបំរួលអាក្រក់ទៅៗក្នុងប៉ុន្មានថ្ងៃខាងមុខ និងសន្តិភាពសំរាប់ដំបន់នេះគឺជាប្រការទន្ទឹងរងចាំ៕
LE PHUONG
-VOV