ទិវាច្បាប់វៀតណាមអប់រំមនសិកាគោរពច្បាប់

(VOV)_វៀតណាមរៀបចំទិវាច្បាប់ជាលើកដំបូង នាថ្ងៃទី ៩​វិច្ឆិកា។ចាប់ពីនេះតទៅ
 ទិវាច្បាប់នេះនឹងត្រូវបានប្រារព្វជាប្រចាំឆ្នាំ មិនគ្រាន់តែសំរាប់​អប់រំមនសិកាគោរព
ច្បាប់ កសាងនីតិរដ្ឋសង្គមនិយមប៉ុណ្ណោះទេ ​ថែមទាំង លើកកំពស់ការអនុវត្តច្បាប់
របស់ប្រជាជនម្នាក់ៗទៀតផង។ ​

លើកកំពស់តំលៃរបស់រដ្ឋធម្មនុញ្ញ ច្បាប់

       វៀតណាមរៀបចំទិវាច្បាប់ជាលើកដំបូង ចំនឹងឱកាសសម័យប្រជុំ លើកទី៦ 
រដ្ឋសភាវៀតណាម នីតិកាលទី១៣ ​កំពុងពិភាក្សា រួមមតិចំពោះសេចក្ដី​ព្រាងធ្វើវិសោ
ធនកម្មរដ្ឋធម្មនុញ្ញ។ រដ្ឋមន្ត្រីក្រសួងយុត្តិធម៏វៀតណាម លោក Ha Hung Cuong
បានអោយដឹងថា៖

          “ ការជ្រើសរើសថ្ងៃទី ៩ វិច្ឆិកា ជាទិវា​​ដែលរដ្ឋសភាវៀតណាម​អនុម័តឯក
សាររដ្ឋធម្មនុញ្ញដើមដំបូង -រដ្ឋធម្មនុញ្ញឆ្នាំ ១៩៤៦។ ​គោលដៅ​នៃ​ទិវានេះគឺលើក
ដំកើងរដ្ឋធម្មនុញ្ញ និងច្បាប់ ដើម្បីអប់រំមនសិកាគោរពច្បាប់​របស់បណ្ដាកម្មាភិ
បាល និយោជិក និងប្រជាជន។”

ទិវាច្បាប់វៀតណាមអប់រំមនសិកាគោរពច្បាប់  - ảnh 1
ផ្សព្វផ្សាយអំពីទិវាច្បាប់

          រួមវិភាគទានកសាងនីតិរដ្ឋ

          វៀតណាមកសាងនីតិរដ្ឋគោរពច្បាប់​ ដោយ​ប្រព័ន្ធច្បាប់សុក្រិដ្ឋ ឯកភាព
ស្ថិរភាព តម្លារភាព ប្រជាធិបតេយ្យ និងសម​ភាព។ ដូច្នេះ ការរៀបចំទិវាច្បាប់បាន
ក្លាយទៅជាកត្តាមួយក្នុងចំណោ​មកត្តាសំខាន់ៗដែលជំរុញដំណើការកសាងនីតិ
រដ្ឋសង្គមនិយមរបស់​ប្រជាជន ដោយប្រជាជន និងដើម្បីប្រជាជន។ការកសាងនីតិ
រដ្ឋក៏ទាមទាការលើកកំពស់ចំណេះដឹងអំពីច្បាប់របស់បណ្ដាកម្មាភិបាលប្រជាជន។
ច្បាប់អាចក្លាយទៅជាឧបករណ៍កែ​សម្រួលនូវទង្វើល្អបំផុតគឺនៅពេលដែលការ
ប្រតិបត្តិទទួលស្គាល់ដោយរបៀប​ស្ម័គ្រចិត្ត ក្លាយទៅជាតម្រូវការផ្ទាល់ខ្លួននិង
មនសិការបស់មនុស្សម្នាក់ៗដូច្នេះ ការផ្សព្វផ្សាយ អប់រំច្បាប់ត្រូវចាត់ទុកជាជំហាន
ដំបូងនៃការអនុវត្តច្បាប់ ជាស្ពានដើម្បីនាំច្បាប់ស៊ីជំរៅក្នុងជីវភាពរស់នៅ។ ទិវាច្បាប់
ត្រូវបានរៀបចំឡើងដើម្បីលើកទឹកចិត្តប្រជាជនទាំងមូលសាមគ្គី លើកកំពស់មនសិ
កា គំនិតអំពីច្បាប់ ការភ្ញាក់រលឹកអនុវត្តតាមរដ្ឋធម្មនុញ្ញនិងច្បាប់ដោយខ្លួនឯង សកម្ម
ចូលរួមក្នុងកិច្ចការ​ពារច្បាប់។

          លើកកំពស់បណ្ដាតំលៃមនុស្សសាស្ត្រ

          ចំពោះប្រជាពលរដ្ឋម្នាក់ៗ ទិវាច្បាប់ត្រូវបានរៀបចំឡើងដើម្បីលើក​កំពស់តំលៃ
មនុស្ស កសាងបុគ្គលលក្ខណះ លើកកំពស់មនសិកាធ្វើជាម្ចាស់ គោរពច្បាប់ …។ល។

ទិវាច្បាប់វៀតណាមអប់រំមនសិកាគោរពច្បាប់  - ảnh 2
រដ្ឋមន្រ្តី Ha Hung Cuong

          តាមនោះអប់រំមនសិការទទួលខុសត្រូវ និងកាតព្វកិច្ចរបស់ប្រជាជន​ក្នុង កសាង
របៀបរស់នៅវប្បធម៌ថ្មី…។ល។ នេះគឺជាបណ្ដាលក្ខណះសំខាន់​ដើម្បីរួមចំណែកស្ថាបនាមនុស្សខាងស្មារតី បុគ្គលលក្ខណះ  ។ នេះក៏គឺជាកត្តា១ដើម្បីបង្កើតឡើងស្ថិរភាពអំពីច្បាប់ រួមចំណែកធ្វើសកម្មភាពសកម្មដើម្បីប្រទេសវៀត​ណាមមួយ​ខ្លាំងក្លាមាំមួន ប្រជាធិបតេយ្យ សមភាព និងអរិយធម៌ និងប្រជាជនសម្បូររុងរឿង។

ម្យ៉ាង​ទៀត លើវិស័យប្រតិបត្តិច្បាប់ ការរៀបចំទិវាច្បាប់ក្នុងស្ថានភាពវៀត​ណាមបាននិងកំពុងលាតត្រដាងអនុវត្តន៌ច្បាប់ផ្សព្វផ្សាយ​អប់រំច្បាប់ សំដៅ​លើកទឹកចិត្តសង្គមទាំងមូលប្រតិបត្តិច្បាប់យ៉ាងមឹងមាត់ ពីនោះថែមទាំង​លើកកំ ពស់ប្រសិទ្ធភាពការប្រតិបត្តិច្បាប់ និងលទ្ធភាពប្រតិបត្តិច្បាប់ក្នុងសកម្មភាព គ្រប់គ្រង់រដ្ឋទាំងមូល។ និយាយអំពីប្រការនេះ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌លោក Ha Hung Cuong ឲ្យដឹងថែមទៀតថា៖

          នាខែមិថុនាឆ្នាំ២០១៣ រដ្ឋសភាវៀតណាមបានអនុម័តលើច្បាប់ផ្សព្វ​ផ្សាយ អប់រំច្បាប់ ដែលមានសុពលភាពចាប់ពីថ្ងៃទី១មករាឆ្នាំ២០១៣។ ប្រការ នោះសម្តែងការប្តេជ្ញាចិត្តរបស់បក្ស រដ្ឋវៀតណាម ក្នុងការបង្កើន និងជម្រុញការ យល់ដឹងអនុវត្តន៌ច្បាប់របស់កម្មាភិបាលនិយោជិក និងរបស់ប្រជាជនម្នាក់ៗក្នុងសង្គម។ ច្បាប់នេះក៏បានកំណត់ច្បាស់ថា រដ្ឋនិងប្រព័ន្ធនយោបាយទាំងមូលរបស់ វៀត ណាមត្រូវមានកាតព្វកិច្ច​បង្ករលក្ខណៈជួយប្រជាជនអនុវត្តន៌សិទ្ធិយល់ដឹងព័ត៌មានអំពីច្បាប់ផងដែរ។

          ដោយហេតុនេះ ទន្ទឹមនឹងគោលដៅខាងមុខគឺឃោសនា ផ្សព្វផ្សាយច្បាប់ ទិវាច្បាប់ដើរតួនាទីសកម្មក្នុងការលើកកំពស់ប្រសិទ្ធភាពក្នុងការប្រតិបត្តិច្បាប់ ធានាថាច្បាប់ត្រូវបានអនុវត្តន៌យ៉ាងមឺងម៉ាត់ យុត្តិធម៌។ តាមនោះកសាងខឿន រដ្ឋបាលស្អាតស្អំ បង្កើនការឃ្លាំមើលសកម្មភាពរដ្ឋបាល។ ជាងនេះទៅទៀត ទិវាច្បាប់នៅតែរួមចំណែកលើកកំពស់តម្លៃរបស់មនុស្ស កសាងចរិយាសម្បត្តិ លើកកំពស់មនសិការជាអ្នកម្ចាស់ គោរពច្បាប់ សេរីភាពក្នុងក្របខ័ណ្ឌច្បាប់ មានឆន្ទះឈានឡើងដើម្បីអនាគត់របស់មនុស្សម្នាក់ៗនិងដើម្បីអនាគត់របស់ ប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ