នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយអ្នកបោះឆ្នោតទីក្រុង Hai Phong
(VOV)_ដើម្បីត្រៀមរៀបចំអោយសម័យប្រជុំលើកទី ៧ រដ្ឋសភា នីតិកាលទី
១៣ នឹងប្រព្រឹត្តទៅនាចុងខែឧសភា នារសៀលថ្ងៃទី ១១ឧសភា នៅទីក្រុង Hai
Phong ( ភាគខាងជើងវៀតណាម) នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung រួមជាមួយ គណះប្រតិភូសមាជិកសភា ទីក្រុង Hai Phong បានជួបប្រាស្រ័យជាមួយ
អ្នកបោះឆ្នោតទីក្រុង ដើម្បីជូនដំណឹងនូវបណ្ដាខ្លឹមសារសំខាន់ៗ នៃសម័យប្រជុំលើក
ទី ៥ក៏ដូចជា ផ្ទៀងស្ដាប់មតិ គោលបំណងរបស់អ្នកបោះឆ្នោតចំពោះរដ្ឋសភា។
|
នាយករដ្ឋមន្ត្រី Nguyen Tan Dung (nguyentandung.org) |
នាយករដ្ឋមន្ត្រី Nguyen Tan Dung ក៏បានកត់សម្គាល់ និងវាយតំលៃខ្ពស់ ចំពោះ
រាល់មតិ ការ ទទួលខុសត្រូវរបស់អ្នកបោះឆ្នោតចំពោះការអភិវឌ្ឍន៍របស់ទីក្រុង
Hai Phong និយាយដោយឡែក និង របស់ប្រទេសទាំងមូលនិយាយរួម។ នាយក
រដ្ឋមន្ត្រី Nguyen Tan Dung បានអះអាងថា÷ រដ្ឋាភិបាលកំពុងប្រមូលផ្តុំ ខំប្រឹងប្រែង
ដោះ ស្រាយបញ្ហាបំណុលអាក្រក់ ជួយឧបត្តមបើកទូលាយទីផ្សាររប្រើប្រាស់ ទំនិញ ពិសេសគឺកសិលផល៕