បង្កើនទំនាក់ទំនងវៀតណាម-សិង្ហបូរី

(VOVworld)-ពីថ្ងៃទី ២៣ដល់ទី២៧មេសា ប្រធានាធិបតីសិង្ហបូរី Tony Tan Keng
Yam និង លោកជំទាវ មកបំពេញដំណើរទស្សនកិច្ចនៅវៀតណាម តាមសេចក្ដី អញ្ចើញរបស់ប្រធានរដ្ឋវៀតណាម លោក Truong TanSang។ ដំណើរទស្សន កិច្ចលើកនេះ គឺជាឱកាស ដើម្បីភាគីទាំងពីរ ផ្លាស់ប្តូរយោបល់អំពីបណ្ដាវិធានការ
ជាក់ស្ដែង សំដៅជំរុញទំនាក់ទំនង វៀតណាម សិង្ហបូរី អភិវឌ្ឈន៏ឲ្យបាន ខ្លាំងក្លា ជាងទៀត ក្នុងរយះពេលខាងមុខនេះ។ ក្នុងឱកាសនេះ Anh Huyen អ្នកយកព័ត៌
មាន នៃវិទ្យុសម្លេងវៀតណាម មានអត្ថបទសរសេរក្រោមចំណងជើងថា ៖ “បង្កើន
ទំនាក់ទំនងវៀតណាម-សិង្ហបូរី”

បង្កើនទំនាក់ទំនងវៀតណាម-សិង្ហបូរី - ảnh 1
ប្រធានាធិបតីសិង្ហបូរី Tony Tan Keng Yam
(រូបថតៈ Internet)


      សិង្ហបូរីជាប្រទេសមួយ មានល្បឿនអភិវឌ្ឈន៏សេដ្ឋកិច្ចយ៉ាងខ្ពស់ នៅក្នុងដំបន់ 
និងពិភពលោក។ សិង្ហបូរី ត្រូវបានស្គាល់ដល់ជាប្រទេសមួយ ឈានទៅមុខ ក្នុងការ
ផ្ទេរប្តូរទៅជា ខឿនសេដ្ឋកិច្ចបញ្ញាដែលកំពុងអនុវត្តផែនការ ដល់ឆ្នាំ 2018 នឹងក្លាយ
ទៅជាប្រទេសកោះមួយ មានខឿនសេដ្ឋកិច្ចពហុបែប និងជាចំណង់របស់បណ្ដាញ
ថ្មី ក្នុងខឿនសេដ្ឋកិច្ចពិភពលោកទាំងមូល។ ក្នុងគោលនយោបាយកិច្ចការបរទេស 
សិង្ហបូរី អាទិភាព បង្កើនទំនាក់ទំនងជាមួយបណ្ដាប្រទេសមហាអំណាច នៅក្នុង
ដំបន់ និង លើពិភពលោក មានគោលបំណងបង្កើតបរិស្ថានប្រកបដោយសន្តិភាព 
ស្ថិរភាពនៅអាស៊ីអាគ្នេយ៏ និង ដំបន់អាស៊ីប៉ាស៊ីហ្វីក ។ វៀតណាមនិងសិង្ហបូរីបង្កើត
ទំនាក់ទំនងការទូត ពីឆ្នាំ 1973  ប៉ុន្តែ ដល់ឆ្នាំ 1995នាពេលវៀតណាម ក្លាយទៅជា 
សមាជិករបស់ សម្ព័ន្ធសមាគមបណ្ដាប្រជាជាតិនៅអាស៊ីអាគ្នេយ៏ (ASEAN ) គឺទំនាក់ ណទំនងរវាងប្រទេសទាំងពីរបានឈានចូលដំណាក់កាលអភិវឌ្ឈន៏ថ្មី។ សិង្ហបូរី  គោ
រពទំនាក់ទំនងជាមួយវៀតណាម និងវៀតណាមក្លាយទៅជាទីផ្សារមួយ ក្នុងចំណោម
បណ្ដាទីផ្សារស្នូលអំពីពាណិជ្ជកម្ម វិនិយោគ របស់សិង្ហបូរី នៅអាស៊ីអាគ្នេយ៍។ ឆ្នាំ 
2004ប្រទេសទាំងពីរបានចុះហត្ថលេខាលើ ៖ "សេចក្ដីប្រកាសរួម អំពីក្របខ័ណ្ឌសហ
ប្រតិបត្តិការលើគ្រប់វិស័យក្នុងសតវត្ស៍ ទី 21”
 បង្កើតមូលដ្ឋានខាងច្បាប់ និងលក្ខណះ
ងាយស្រួល ជំរុញទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើច្រើនវិស័យ រវាង
ប្រទេសទាំងពីរ។ ក្នុងដំណើបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅ សិង្ហបូរី របស់ ប្រធានរដ្ឋ 
Truong Tan Sang នាខែកញ្ញា  ឆ្នាំ 2011 កន្លងទៅ។ ប្រធានរដ្ឋ Truong Tan Sang  បានសង្កត់ធ្ងន់ថា៖

        “វៀតណាម និងសិង្ហបូរី មានទំនុកទុកចិត្តនយោបាយជាមួយគ្នាកាន់តែខ្ពស់ពី
មួយថ្ងៃទៅមួយថ្ងៃ ពីនោះ បើកចេញទំព័រសហប្រតិបត្តិការលើគ្រប់វិស័យ អំពីនយោ
បាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ សុខាភិបាល។ដោយមានទីតាំងភូមិសាស្ត្រ តួនាទី
សេដ្ឋកិច្ចសំខាន់ របស់សិង្ហបូរី  គួបផ្សំជាមួយទំនាក់ទំនងនយោបាយដ៏ល្អប្រសើរ 
ជាមួយវៀតណាម នឹងជាលក្ខណះល្អ ដើម្បី លើកកំពស់ទំនាក់ទំនង ទំនុកទុកចិត្ត
នយោបាយរវាងភាគីទាំងពីរដើម្បីនាំទំនាក់ទំនងសេដ្ឋកិច្ចពាណិច្ចកម្មអភិវឌ្ឈន៏យ៉ាង
ខ្លាំងក្លាថែមទៀត"។

បង្កើនទំនាក់ទំនងវៀតណាម-សិង្ហបូរី - ảnh 2
ប្រធានាធិបតីសិង្ហបូរី Tony Tan Keng Yam
ទទួលជួបជាមួយប្រធានរដ្ឋវៀតណាម Truong Tan
Sang ក្នុងដំណើរទ្សនកិច្ចសិង្ហបូរីកាលពីខែកញ្ញា
ឆ្នាំ២០១១កន្លងទៅ(រូបថតៈ TTXVN)

        ក៏ក្នុងឆ្នាំ 2004 ប្រទេសទាំងពីរបានឯកភាព អនុវត្តការផ្តើមគំនិតថ្មីតភ្ជាប់ខឿន
សេដ្ឋកិច្ចនៃប្រទេសទាំងពីរសំដៅ តភ្ជាប់ ផលិតកម្ម ពាណិជ្ជកម្ម ប្រើប្រាស…របស់
វៀតណាម ជាមួយសិង្ហបូរី ដើម្បីបង្កើតការជួយឧបត្ថម្ភគ្នាទៅវិញទៅមក កិច្ចសហ
ប្រតិបត្តិការរវាងខឿនសេដ្ឋកិច្ចទាំងពីរ បង្កើតបរិស្ថានគោលនយោបាយងាយស្រួល
…លៗ ។ការវិនិយោគផ្ទាល់របស់សិង្ហបូរីចូលវៀតណាមមានការកើនឡើងជាបន្ត
បន្ទាប់ គិតដល់ត្រីមាសទី១នៃឆ្នាំ ២០១២នេះសិង្ហបូរីមានគំរោងការណ៌ចំនួន 1.008
គំរោងជាមួយទុនសរុបជាង 24ពាន់លានដុល្លារ ដែលប្រមូលផ្តុំលើវិស័យអចលនា
វត្ថុ ឧស្សាហកម្មកែច្នៃ សំណងជាដើម។ ពិសេស មណ្ឌលឧស្សាហកម្ម វៀតណាម  សិង្ហបូរី(VSIP)ជានិមិត្តរូបនៃចរឹត ប្រសិទ្ធភាពនៃបណ្តាគំរោងការណ៌ វិនិយោគរបស់ សិង្ហបូរីនៅវៀតណាម ដែលកំពុងមានសកម្មភាព នៅមណ្ឌលសេដ្ឋកិច្ចចំនួន៤នៅ មណ្ឌលឧស្សាហកម្ម Bình Duong, Bac Ninh ,Hai Phong  និងក្នុងដំណើទស្សន
កិច្ចវៀតណាម លើកនេះ ប្រធានាធិបតីសិង្ហបូរី Tony Tan Keng Yam ក៏បានធ្វើជា
ក្សិណសាក្សី ពិធីប្រគល់លិខិតអនុញ្ញាតិសម្រាប់ មណ្ឌលឧស្សាហកម្មទី 5នៅខេត្ត
Quang Ngai។ បណ្តាវិនិយោគីនសិង្ហបូរី បានវាយតម្លៃខ្ពស់ចំពោះបរិយាកាស ធ្វើ អាជីវកម្មរបស់វៀតណាម។ លោក Lim Heng Kiengរដ្ឋមន្រ្តីឧស្សាហពាណិជ្ជកម្ម
សិង្ហបូរីចាត់ទុកថា៖   “លើកដំបូងដែលខ្ញុំមកវៀតណាមគឺឆ្នាំ 1994 ពីនោះមក ជា
រៀងរាល់ឆ្នាំខ្ញុំមក វៀតណាមពី២ដល់៣លើក។ ការផ្លាស់ប្តូររបស់វៀតណាម គួ
ឲ្យគត់សម្គាល់ណាស់។ បណ្តាអង្គភាពអាជីវកម្មសិង្ហបូរីបានឃើញថា វៀតណាម
មានសុក្តានុភាពដ៏ធំធេងនិងមានគោលបំណងរួមចំណែកយ៉ាងសកម្មចូលក្នុងដំ
ណើការអភិវឌ្ឍន៌សេដ្ឋ កិច្ចរបស់វៀតណាម"។

        សព្វថ្ងៃ វៀតណាមនិងសិង្ហបូរីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិង អនុស្សា
រណៈ យោគយល់គ្នា ចំនួន 14 លើវិស័យជាច្រើន។ ក្នុងដំណើទស្សនកិច្ចលើកនេះ  ប្រធានាធិបតីសិង្ហបូរី Toni Tan Keng Yam និងថ្នាក់ដឹកនាំវៀត ណាមបានផ្លាស់ប្តូរ អំពីវិធានការជាច្រើនសំដៅបង្កើនទំនាក់ទំនងលើគ្រប់វិស័យ  និងបង្កើនការសហការ គ្នានៅលើបណ្តាវេទិការប្រចំាតំបន់និងអន្តរជាតិ ពិសេសកិច្ចសហ ប្រតិបត្តិការក្នុង
អាស៊ាន។ ដំណើទស្សនកិច្ចលើកនេះ នឹងរួមចំណែកក្នុងការ បង្រឹងនិងនាំទំនាក់
ទំនងវៀតណាម សិង្ហបូរីឲ្យអភិវឌ្ឍន៌ខ្លាំងក្លាថែមទៀតក្នុងរយៈ ពេលខាងមុខ៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ