សិង្ហបូរី-ប្រទេសដែលបានប្រសិទ្ធនាមថា៖ប្រទេសកោះបៃតង ល្អស្អាត
ANH DAO -  
(VOVWORLD) /  
(VOVWorld)_បរិស្ថានទីក្រុងបៃតង់ ល្អស្អាត និងប្រព័ន្ធគមនាគមទំនើប គឺជាបញ្ហា
ដែលរដ្ឋាភិបាលនៃប្រទេសជាច្រើន យកចិត្តទុកដាក់ពិសេស។ប្រការនេះ មិនគ្រាន់ តែនាំមក នូវគុណភាពរស់នៅ អោយប្រជជននៅទីក្រុងប៉ុណ្ណោះទេ ថែមទាំងជះ ឥទ្ធិ ពលយ៉ាងធំ ចំពោះខឿនសេដ្ឋកិច្ច របស់ប្រទេសនោះទៀតផង ពិសេសគឺ នាំមកនូវ
កំណើនយ៉ាងលើសលប់ ចំពោះផ្នែកទេសចរណ៏។ ក្នុងនាទី៖ ដំបូលអាស៊ាន នាថ្ងៃ នេះ សូមអញ្ចើញលោកអ្នកនាង មកដល់សិង្ហបូរី -ប្រទេសដែលបានប្រសិទ្ធនាមថា៖ ប្រទេសកោះបៃតង ល្អស្អាត បំផុតនៅទ្វីបអាស៊ី និងចូល Topten របស់ពិភពលោក។
|
ប្រទេសសិង្ហបូរី (http://www.amec.com.vn) |
ជាមួយផ្ទៃដីធម្មជាតិ 647 km2 ចំនួនប្រជាជនជាង 3លាននាក់ សិង្ហបូរីជាប្រទេស
ចំរុះជនជាតិ ក្នុងនោះ ជនជាតិចិនគឺ 76,8% ជនជាតិម៉ាលេស៊ីគឺ 13,9% និងបណ្ដាជន
ជាតិ ផ្សេងៗទៀត។ ទោះបីជាមានផ្ទៃដីតូចក្ដី ប៉ុន្តែ សិង្ហបូរីត្រូវបានរៀបចំដែនដី នគររូប
នីយកម្មយ៉ាងសមស្រប។ នៅគ្រប់ទីកន្លែង លើទឹកដីកោះនោះតាំងពីព្រលាន យន្តហោះ បណ្ដាអាគារ ពីនោះសោធបន្ទប់អនាម័យសាធារណះ ក៏មានដើមឈើ សួនផ្ការដ៏ស្រស់
ស្អាត។ ដើម្បីមានប្រការនេះ ត្រូវគិតដល់ ការប្តេជ្ញាចិត្តយ៉ាងខ្លាំង របស់រដ្ឋាភិបាលសិង្ហបូរី ដែលបានសម្ដែង តាមរយះបណ្ដាគោលនយោបាយ គ្រប់គ្រង ត្រួតពិនិត្យបរិស្ថាន ចាត់
ទុកការការពារបរិស្ថាន ជាភារកិច្ចយុទ្ធសាស្ត្រ ក្នុងគោលនយោបាយអភិវឌ្ឈន៏សេដ្ឋកិច្ច -សង្គមកិច្ច របស់ប្រទេសជាតិ។ ទោះបី ភ្ញៀវទេសចរណ៏ មកពីទីកន្លែងណាក៏ដោយ អ្នក ណាក៏ចាប់អារម្មណ៏យ៉ាងល្អ អំពីបរិស្ថាន និង មនសិការការពារបរិស្ថាន របស់ប្រជាជន
នៅទីនេះ។ ក្នុងដំណើរទស្សនាសិង្ហបូរី នាពេលថ្មីៗនេះ មិត្ត Pham Minh Anh និស្សិត នៃវិទ្យាស្ថានសារព័ត៍មាន ផ្សព្វផ្សាយហាណូយ បានអោយដឹងថា៖
“នៅសិង្ហបូរី បណ្ដាការល្មើសនឹងច្បាប់ ដូចជា៖ជក់បារីនៅកន្លែងដែលមិនបានអនុញ្ញាត្តិ ចោលសំរាមផ្ដេសផ្ដាស រំលោភច្បាប់ចរាចរ…សុទ្ធតែត្រូវផាក់ពិន័យយ៉ាងធ្ងន់
ធ្ងរ។ ប្រជាជននៅទីនេះ ជានិច្ចកាល អនុវត្តយ៉ាងទៀងទាត់ បណ្ដាការកំណត់អំពីការ
ការពារបរិស្ថាន។”
|
ប្រទេស សិង្ហបូរី (http://chotour.1ty.vn) |
ក្រៅកត្តាបរិស្ថានស្រស់ស្អាត គឺប្រព័ន្ធគមនាគមរបស់ប្រទេសកោះនេះ បានវាយតំលៃជា ប្រភេទល្អបំផុត លើពិភពលោក ដោយសេវាទំនើប និងអត្ថប្រយោជន៏។ នៅសិង្ហបូរីមានយានជំនិះសាធារណះច្រើនប្រភេទ និងមាន២ប្រភេទពេញនិយម បំ
ផុតគឺ ឡានក្រុង និងមេត្រូ។ ដោយផ្ទៃដីប្រទេសតូច ដូច្នេះរដ្ឋ អំណាចសិង្ហបូរីមាន បណ្ដាវិធានការពិសេស ដើម្បីបង្ការ ចៀសវាងស្ថានភាពស្ទះចរាចរ ដូចជា៖ បង្កើត
បណ្ដាដំបន់កាត់បន្ថយការធ្វើចរាចរ កាត់បន្ថយអាត្រាបុគ្គលទិញឡានថ្មីដោយការ
តម្លើងពន្ធខ្ពស់ …ជាដើម។ បង Kevil ភ្ញៀវទេសចរណ៏ មកពីប្រុយនេបានចែករំលែកថា
“បណ្ដាញគមនាគមសាធារណះនៅសិង្ហបូរីល្អណាស់ នៅបណ្ដាចំណតរថយន្ត
និងផ្លូវ ដាច់ខាតមិនមានស្ថានភាពរថយន្តចតផ្ដេសផ្ដាស់ទេ ប្រជាជនមិនចាំបាច់បារម្ហណ៏ អំពី ស្ថានភាពបំពុលបរិស្ថាន ស្ទះចរាចរ…ទេ។ ខ្ញុំស្ងប់ចិត្តណាស់ នាពេលធ្វើដំណើរនៅ
ទីក្រុងនេះ”។
|
ប្រទេស សិង្ហបូរី (http://www.duhocsingapore.info.vn) |
លោកអ្នកនាងជាទីមេត្រី!
បរិស្ថានស្រស់ស្អាត ប្រព័ន្ធគមនាគមងាយស្រួល ទំនើបដូចជាសិង្ហបូរី ជាគោលដៅដែលទីក្រុងជាច្រើន កំពុងឆ្ពោះទៅ ពិសេសគឺប្រទេសមួយចំនួន ក្នុងអាស៊ាន។ សង្ឃឹមថា៖ ជាមួយការចែករំលែកបទពិសោធន៏ រវាងបណ្ដាប្រទេសជាសមាជិកអាស៊ាន ក្នុងអនាគតដ៏ខ្លី បរិស្ថានទីក្រុងរបស់បណ្ដាប្រទេសអាស៊ាន នឹងផ្លាស់ប្តូរតាមទឹសសកម្ម នាំមកគុណភាពរស់នៅល្អជាងអោយប្រជាជន៕
ANH DAO
-VOVWORLD