វៀតណាមទទួលបានសមិទ្ធិខ្ពស់ក្នុងការអភិវឌ្ឍន៍មនុស្ស។
THU HOA -  
(VOV) /  
|
វៀតណាមទទួលបានសមិទ្ធិខ្ពស់ក្នុងការអភិវឌ្ឍន៍មនុស្ស។ (radiovietnam.vn) |
VOV-ក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍ជាង៤០ត្រូវបាន UNDP រំលឹកដល់
នោះវៀតណាមត្រូវបានវាយតំលៃជាប្រទេសទទួលបានភាពជឿនលឿនជាងគេ
អំពីការអភិវឌ្ឍន៍មនុស្ស។ តាម UNDP ថា សន្ទស្សន៍អភិវឌ្ឍន៍មនុស្សរបស់វៀត
ណាមបានកើនឡើង៤១%ក្នុងរយៈពេល២ទស្សវត្សកន្លងមក។ UNDP បានចាត់
ទុកថា រាល់លទ្ធផលនេះទទួលបាននេះដោយសារកិច្ចសន្យាយ៉ាងខ្លាំងក្លារបស់
រដ្ឋាភិបាលវៀតណាមអំពីការកែទម្រង់ប្រព័ន្ធអប់រំនិងសុខាភិបាលសាធារណៈ
បណ្ដាកម្មវិធីកាត់បន្ថយភាពក្រីក្រមានចរិតលក្ខណៈលោតផ្លោះនិងការចូលរួម
មានចរិតលក្ខណៈយុទ្ធសាស្ត្រចូលក្នុងខឿនសេដ្ឋកិច្ចពិភពលោក។
ការបិនិត្យរបស់ UNDP ជិតស្និទ្ធនឹងស្ថានភាពជាក់ស្ដែងទាំងស្រុង។ តាំងពី
មុនមក វៀតណាមជានិច្ចកាលដាក់មនុស្សនៅតួនាទីស្នូលនិងចាត់ទុកមនុស្សជាគោលដៅផងជាកំលាំងចលករផងក្នុងដំណើរការអភិវឌ្ឍន៍។ ក្នុងរយៈពេលជិត៣ទស្សវត្សអនុវត្តកិច្ចការផ្លាស់ប្តូរថ្មីកន្លងមក ការផ្ដួចផ្ដើមគំនិតនេះត្រូវបានជាក់
ស្ដែងបនីយកម្មក្លាយទៅជាបណ្ដាកម្មវិធីគោលនយោបាយនិងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិជាមួយលទ្ធផលសំខាន់ៗ។ ជាពិសេសបញ្ហាសមភាពភេទទទួល
បានសមិទ្ធិសារវន្ត។លោកស្រី Nguyen thi Kim Ngan សមាជិការការិយាល័យ
នយោបាយនិងជាអនុប្រធានរដ្ឋសភាវៀតណាមបានវាយតំលៃថា៖
“លទ្ធផលអនុវត្តសមភាពភេទរបស់វៀតណាមត្រូវបានរៀបចំណាត់ថ្នាក់
ខ្ពស់ជាងគេបើប្រៀបនឹងប្រទេសមានសម័ត្ថភាពអភិវឌ្ឍន៍និងចំណូលដូចគ្នា។ ជាមួយនឹងគោលនយោបាយរបស់បក្សនិងរដ្ឋនិងការខំប្រឹងប្រែងរបស់ខ្លួនឯង
នារីវៀតណាមបានមានការរួមចំណែកជាច្រើនក្នុងគ្រប់វិស័យដូចជា ការងារគ្រប់
គ្រងរដ្ឋ ផលិតកម្មអាជីវកម្ម កិច្ចការបរទេស វិទ្យាសាស្ត្របច្ចេកវិទ្យានិងកសាង
គ្រួសារជឿនលឿន។”
វៀតណាមជាប្រទេសបានសំរេចមុនកាលកំណត់គោលដៅអភិវឌ្ឍន៍
សហ័ស្សវត្សជាច្រើន ពិសេសគឺគោលដៅអំពីការកាត់បន្ថយភាពក្រីក្រ អប់រំបថម
សិក្សាបង្កើនសុខភាពអ្នកម្ដាយនិងកាត់បន្ថយអត្រាស្លាប់ចំពោះកុមារមានអាយុ
ក្រោម៥ឆ្នាំ។ ទន្ទឹមនឹងនោះវៀតណាមយកចិត្តទុកដាក់ក្នុងការចូលរួមបណ្ដាកិច្ច
ព្រមព្រៀងអន្តរជាតិស្ដីពីសិទ្ធិមនុស្សសំដៅបង្ហាញកិច្ចសន្យាក៏ដូចជាការប្តេជ្ញា
ចិត្តរបស់វៀតណាមក្នុងការធានាសិទ្ធិមនុស្សនិងអភិវឌ្ឍន៍មនុស្ស។ លោក Bui
Thanh Son អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមបាននិយាយច្បាស់អំពី
គោលមាគ៌ានេះថា៖
“នាឆ្នាំ២០០៩និង២០១០ជាដំណាក់កាលគួរឲ្យចង់ចាំរបស់វៀតណាមក្នុងវិស័យសហប្រតិបត្តិការអន្តរជាតិអំពីសិទ្ធិមនុស្សពិសេសគឺជាមួយបណ្ដាយន្តការអន្តរជាតិនិងស្ថាប័នផ្សេងៗក្នុងដំបន់អំពីសិទ្ធិមនុស្ស។ ក្នុងឆ្នាំ២០០៩ វៀតណាមបានការពារប្រកបដោយជោគជ័យរបាយការណ៍ជាតិអំពីស្ថានភាពអនុវត្តសិទ្ធិ
មនុស្សនិងត្រូវបានសហគមន៍អន្តរជាតិវាយតំលៃខ្ពស់ចំពោះរាល់សមិទ្ធិក្នុង
បុព្វហេតុផ្លាស់ប្តូរថ្មីរបស់ប្រជាជនវៀតណាមនិងកិច្ចសន្យាដ៏ច្បាស់លាស់របស់
រដ្ឋវៀតណាមចំពោះការអនុវត្តនិងជំរុញសិទ្ធិមនុស្សនិងការអភិវឌ្ឍន៍របស់មនុស្ស។”
ដំណាក់កាលពីឥឡូវដល់ឆ្នាំ២០២០គឺសំខាន់ណាស់ចំពោះការសំរេចបណ្ដា
គោលដៅអភិវឌ្ឍន៍របស់វៀតណាម ដើម្បីវៀតណាមជាសារវន្តក្លាយទៅជាប្រទេសឧស្សាហកម្មតាមទិសទំនើប។ ជាមួយការផ្ដួចផ្ដើមគំនិតសកម្មនិងម្ចាស់ការសមាហរណកម្មអន្តរជាតិវៀតណាមនឹងបន្តបង្កើនកិច្ចសហប្រតិបត្តិការជាមួយ
បណ្ដាដៃគូអន្តរជាតិអនុវត្តបណ្ដាកម្មវិធីការផ្ដើមគំនិតអំពីការអភិវឌ្ឍន៍ចីរភាព ក្នុងនោះការអភិវឌ្ឍន៍មនុស្សជាអាទិភាពមួយក្នុងចំណោមអាទិភាព។ រដ្ឋាភិបាល
វៀតណាមក៏អះអាងនឹងបន្តសហប្រតិបត្តិការសកម្មជាមួយ UNDP ក៏ដូចជាអង្គការ
នានាចំណុះប្រព័ន្ធអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍មនុស្សពិសេសគឺការ
អនុវត្តគោលដៅអភិវឌ្ឍន៍សហ័ស្សវត្សនានា៕
THU HOA
-VOV