VOV-ជាមួយប្រធានបទ “ដៃគូអាស៊ាន-ឥណ្ឌាដើម្បីសន្តិភាពនិងភាព
សម្បូរុងរឿងរួម” សន្និសីទជាន់ខ្ពស់រំលឹកអនុស្សាវរីយ៍លើកទី២០នៃទិវាបង្កើត
ទំនាក់ទំនងសន្ទនាអាស៊ាន-ឥណ្ឌាពិភាគ្សាអំពីទិសដៅក្នុងទំនាក់ទំនងទ្វេភាគី
នាពេលអនាគតនិងអនុម័តទៅលើសេចក្តីថ្លែងការទស្សនវិស័យជាមួយការ
លើកកំរិតទំនាក់ទំនងសន្ទនាអាស៊ាន-ឥណ្ឌាឡើងដៃគូយុទ្ធសាស្ត្រ។
ត្រូវបានបង្កើតតាំងពីឆ្នាំ១៩៩២មក ទំនាក់ទំនងសន្ទនាអាស៊ាន-ឥណ្ឌាអំឡុង២០ឆ្នាំកន្លងមកទទួលបានលទ្ធផលសកម្មលើវិស័យជាច្រើន លេចធ្លោ
បំផុតគឺវិស័យសេដ្ឋកិច្ច។ ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌមួយចំនួនអំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចលើគ្រប់វិស័យបង្កើត
មូលដ្ឋានដើម្បីកសាងមណ្ឌលពាណិជ្ជកម្មនិងវិនិយោគអាស៊ាន-ឥណ្ឌា។
ភាគីទាំងពីរក៏បានសម្រេច ការចរចារ អំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញ
កិច្ចព្រមព្រៀងអំពីការដោះស្រាយជំលោះអាស៊ាន-ឥណ្ឌា។ នេះគឺជាលក្ខណះ
ងាយស្រួល ដើម្បីឥណ្ឌា បង្កើនកិច្ចសហប្រតិបត្តិការវិនិយោគ ចូលទីផ្សារ
អាស៊ាន ដ៏ទូលំទូលាយ ដោយមានចំនួនប្រជាជន ៦០០ លាននាក់ និងផ្ទុយ
ទៅវិញ។ កាលពីឆ្នាំ២០០៩ អាស៊ាននិងឥណ្ឌា បានឯកភាព ដាក់គោលដៅ
បង្កើនតំលៃប្រាក់ពាណិជ្ជកម្ម ទ្វេភាគីឡើងដល់ ៧០ ពាន់លានដុល្លារ
អាមេរិក នាឆ្នាំ ២០១២។ ប៉ុន្តែដល់ឆ្នាំ ២០១១ តំលៃប្រាក់ពាណិជ្ជកម្មសរុប
របស់ភាគីទាំងពីរទទួលបាន ៧៥ពាន់លានដុល្លារអាមេរិកឯណោះ ហួស
ឆ្ងាយពីគោលដៅដែលបានដាក់ចេញ។
|
នាយករដ្ឋមន្ត្រីឥណ្ឌា Manmohan Singh បានទទួលនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung នាឆ្នាំ២០០៧។ |
ក្នុងសភាពការណ៍នាបច្ចុប្បន្ន អាស៊ាននិងឥណ្ឌា សុទ្ធតែមានជំហាន
អភិវឌ្ឍន៍ខ្លាំងក្លា ដូច្នេះ សន្និសីទ ជាន់ខ្ពស់រំលឹកខួបលើកនេះគឺជា ព្រឹត្តិការណ៍
សំខាន់១ចំពោះភាគីទាំងពីរ។ តាមរយះនោះភាគីទាំងពីរជំរុញថែមទៀតទំនាក់ទំនង សហប្រតិបត្តិការ មិត្តភាពជួយឧបត្ថម្ភគ្នាទៅវិញទៅមក សំដៅអនុវត្ត
គោលដៅយុទ្ធសាស្ត្រនៃភាគីនិមួយៗ។ មុនពេលសន្និសីទប្រព្រឹត្តទៅឯកអគ្គ
រដ្ឋទូតឥណ្ឌា ប្រចាំនៅវៀតនាម Rạnit Rae បានសង្កត់ធ្ងន់ថា÷
“ស្ថានភាពតំបន់និងសកលលោកដែលយើងកំពុងជម្រុញទំនាក់ទំនងស្ថិត
ក្នុងសភាពធូរលុង។ រូបសណ្ឋានសន្តិសុខនិងសេដ្ឋកិច្ចថ្មីកំពុងមានការវិវត្តន៌ក្នុង
តំបន់និង លើពិភពលោក។ ក្រោយរយៈ២ទស្សវត្តន៌ប្រមូលផ្តុំដោយឥតឈប់
ឈរ គោលនយោបាយឆ្ពោះទៅទិសខាងកើតរបស់ឥណ្ឌាកាន់តែសុក្រិដ្ឋនិង
ឥណ្ឌា ក្លាយទៅជាផ្នែក១មិនអាចខ្វះបានក្នុងតំបន់អាស៊ាន”។
ចំពោះវៀតណាម ដោយមានផែនគ្រិះរឹងមាំពីប្រវត្តិសាស្រ្តជួបប្រាស្រ័យ វប្បធម៌តាំងពីបណ្តាឆ្នាំដំបូងនៃគ្រឹះសករាជ ទន្ទឹមនឹងនោះ ថ្នាក់ដឹកនាំ និង
ប្រជាជននៃប្រទេសទាំងពីរបានពូនជ្រុំ និងរក្សាពីមួយថ្ងៃទី១ថ្ងៃ ដោយឥត
ឈប់ឈរទៀតផង។ ដោយហេតុនេះ ប្រទេសទាំងពីរងាយស្រួលក្នុងការទទួលបានចំណេះដឹងរួមអំពីបញ្ហាជាច្រើន។ ក្នុងរយៈប៉ុន្មានឆ្នាំជិតៗនេះ វៀត ណាមនិងឥណ្ឌាមានទំនាក់ទំនង សហប្រតិបត្តិការជិតស្និទនិងប្រកបដោយ ប្រសិទ្ធភាពក្នុងអាស៊ានផង និងលើបណ្តាវេទិកាអន្តរជាតិផង។ ក្នុងបទសរសេរ
១ របស់សាស្រ្តាចារ្យ P.K.Patasani សមាជិកសភាឥណ្ឌា មុននឹងដំណើរ ទស្សន
កិច្ចឥណ្ឌារបស់នាយករដ្ឋមន្រ្តីវៀតណាម Nguyen Tan Dung បានអះអាងថា ការ
ផ្តុំមករាល់ផលប្រយោជន៌នយោបាយ សេដ្ឋកិច្ចនិងយុទ្ធ សាស្រ្ត រួមជាមួយ
បំណងប្រាថ្នានិងបណ្តាការយកចិត្តទុកដាក់រួម បានជម្រុញទំនាក់
ទំនងដៃគូរនៃប្រទេសទាំងពីរ។ ក្នុងគោលនយោបាយ “ឆ្ពោះទៅទិសខាង
កើត”របស់ ខ្លួន ឥណ្ឌាជានិច្ចកាលវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់វៀតណាម
ក្នុងតំបន់ អាស៊ាន និងមានគោលបំណង សហប្រតិបត្តិការជាមួយវៀតណាម
ដើម្បីតំបន់ អាស៊ី១អភិវឌ្ឍន៌ សន្តិភាព និងស្ថិរភាព។
“រាល់ការប្រែប្រួលអំពីស្ថានភាពសេដ្ឋកិច្ច ភូមិសាស្រ្តនយោបាយសកល
បានជះឥទ្ធិពលសកម្មទៅលើទំនាក់ទំនងលើគ្រប់វិស័យរបស់ យើង។ បណ្តា
កម្មវិធីកែទម្រង់សេដ្ឋកិច្ចរបស់ប្រទេសនីមួយៗ និងដំណាក់កាលធ្វើ
សមាហរណកម្មរបស់ខឿនសេដ្ឋកិច្ចទាំងពីរបានបើកចេញឱកាស
សហប្រតិបត្តិការជាច្រើន។ យើងបានលើកកម្រិតទំនាក់ទំនងឡើងដល់ទំនាក់ ទំនងដៃគូរយុទ្ធសាស្រ្ត ដោយឈរលើលក្ខណៈប្រហាក់ប្រហែលគ្នាអំពីផល
ប្រយោជន៌ និងចំណេះដឹងរួមអំពីការអភិវឌ្ឍន៌របស់តំបន់និងសកលលោក”។
ក្នុងដំណើរទស្សនកិច្ចឥណ្ឌលើកនេះ ក្រោយពីចូលរួមបណ្តាសកម្មភាព សំខាន់នៃសន្និសីទជាន់ខ្ពស់សំដៅរំលឹកខួបអនុស្សាវរីយ៌លើកទី២០ទិវាទំនាក់ ទំនងដៃគូរសន្ទនាអាស៊ាន ឥណ្ឌា នាយករដ្ឋមន្រ្តី Nguyen Tan Dung បានមានការ
ជួប សន្ទនា ទ្វេភាគីជាមួយថ្នាក់ដឹកនាំឥណ្ឌានិងបណ្តាប្រទេសអាស៊ានផងដែរ៕