សាមគ្គីភាពជាកំលាំងពលំ។

          ដូចជាព័ត៍មាន ដែលបាន​ផ្សាយហើយថា​ បន្តាប់ពីបណ្ដាសកម្មភាពការទូត ​របស់រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី Marty Natalegawa ពិសេសគឺ​បណ្ដា​ជំនួបពិគ្រោះ យោបល់ផ្ទាល់ជាមួយ រដ្ឋមន្ត្រីការបរទេសវៀតណាម ហ្វ៊ីលីពីន និងកម្ពុជា។ នាថ្ងៃ ទី ២០ កក្កដា រដ្ឋមន្ត្រីការបរទេសនៃបណ្ដាប្រទេសអាស៊ាន បានឯកភាពអនុម័ត្តលើ ៖​”គោលការណ៍រួមស្ដីពី​៦​ចំណុច លើ​សមុទ្រ​ខាង​កើត”។ ឯកសារនេះ បានអះអាងជា ថ្មីម្តងទៀតថា សាមគ្គីភាព ឯកភាព ជា​បណ្ដាកក្តាកំណត់ បង្កើតឡើងកំលាំងពលំ  និងការទាក់ទាញបំផុត របស់អង្គការមួយក្នុងចំណោមបណ្ដាអង្គការតំបន់ទទួលជោគ
ជ័យលើពិភពលោក។ អ្នក​និពន្ធ Anh Huyen នៃវិទ្យុសម្លេងវៀតណាម មានបទសរសេរ
 ​មាន​ចំណង​ជើង​ថា៖ សាមគ្គីភាពជាកំលាំងពលំ។ ​​

សាមគ្គីភាពជាកំលាំងពលំ។ - ảnh 1
រដ្ឋមន្ត្រីការបរទេសនៃបណ្ដាប្រទេសអាស៊ាន បានឯកភាពអនុម័ត្តលើ ៖​”គោលការណ៍រួមស្ដីពី​៦​ចំណុច លើ​សមុទ្រ​ខាង​កើត”(http://tuoitre.vn/)

អាចអះអាងបានថា៖ សន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាពនាវាចរណ៍ នៅសមុទ្រខាង
កើត ជាការយកចិត្តទុកដាក់រួម របស់បណ្ដាប្រទេសអាស៊ាន ក៏ដូចជាបណ្ដាប្រទេស
ផ្សេងៗទៀត នៅក្នុងតំបន់ និងលើពិភពលោក។ ​បញ្ហាសមុទ្រខាងកើត មិនគ្រាន់តែជា បញ្ហាទ្វេភាគី រវាងប្រទេសអាស៊ានមួយចំនួន ជាមួយចិនទេ។ យល់ដឹងយ៉ាងច្បាស់ អំពី បញ្ហានេះ រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី Marty Natalegawa បានធ្វើសកម្មភាពយ៉ាង
សកម្ម ​ក្នុងដំណើរ​បំពេញ​ទស្សនកិច្ច នៅបណ្ដាប្រទេសអាស៊ាន​ក្នុងសប្ដាហ៏កន្លងទៅ​ ដើម្បីបញ្ជុះបញ្ជូលបណ្ដាប្រទេសជាសមាជិកអាស៊ាន គាំទ្រ សេចក្ដីថ្លែងការណ៍រួម
របស់ខ្លួន អំពីបញ្ហាសមុទ្រខាងកើត។

ក្នុងសន្និសីទកាសែតអន្តរជាតិ នារសៀលថ្ងៃទី ២០ កក្កដា នៅរាជធានីភ្នំពេញ តាង
នាមអោយប្រទេសជាប្រធានអាស៊ាន ឧបនាយករដ្ឋមន្ត្រី និងជា ​រដ្ឋមន្ត្រីការបរទេស
កម្ពុជា ហោណាំ​ហុង ​បានប្រកាសអំពី៖ ​”គោលការណ៍រួមស្ដីពី​៦​ចំណុច លើ​សមុទ្រ​
ខាង​កើត”។ តាមនោះ បណ្ដារដ្ឋមន្ត្រីការបរទេសអាស៊ាន បានអះអាងជាថ្មីម្តងទៀត 
នូវការ សន្យារបស់បណ្ដាប្រទេសជាសមាជិក ចំពោះគោលការណ៍​ស្ដីពី ៦ ​ចំណុច​នេះគឺ៖ អនុវត្តទាំងស្រុងនូវសេចក្ដីថ្លែងការណ៍ ស្ដី​ពី ​ក្រម​ប្រតិបត្តិ សំរាប់ភាគីនានា
នៅសមុទ្រខាង​កើត (DOC)។ ​គោលការ​ណែនាំ​​ការអនុវត្ត​(DOC)។ សម្រេច​​​ឲ្យ​បាន​​
ឆាប់​នូវ​ក្រប្រតិបត្តិនៃ​បញ្ហា​សមុទ្រ​ខាងកើត (COC)​។​គោរព​ទាំងស្រុង​គោលការណ៍​
នៃ​ច្បាប់​អន្តរជាតិ រួមទាំង អនុសញ្ញា​អង្គការសហប្រជាជាតិ ស្ដីពី ច្បាប់​សមុទ្រ​ឆ្នាំ​
១៩៨២ (UNCLOS) ដែល​មាន​ការទទួលស្គាល់​ជា​សកល​។បន្ត​​រក្សា​ភាព​អត់ធ្មត់ និង​
ការមិន​​ប្រើ​កម្លាំង ហឹង្សារ ​​។ការដោះស្រាយ​វិវាទ នៅ​សមុទ្រ​ខាង​កើត​ ដោយ​សន្តិវិធី
ស្រប​ទៅតាម​គោលការណ៍ នៃ​ច្បាប់​អន្តរជាតិ រួម​ទាំង​អនុសញ្ញា​​អង្គការ​សហប្រជា
ជាតិស្ដីពី​ច្បាប់​សមុទ្រ​ឆ្នាំ​១៩៨២​(UNCLOS)​ ​ដែល​​មាន​ការទទួល​ស្គាល់​​ជាក​សល​​។​ ឧបនាយករដ្ឋមន្ត្រី និងជា ​រដ្ឋមន្ត្រី​ការបរទេសកម្ពុជា ហោណាំហុង បានអះអាងថា៖

          “រដ្ឋមន្ត្រីការបរទេស នៃបណ្ដាប្រទេសអាស៊ាន ប្តេជ្ញាចិត្ត បង្កើនការ​ពិគ្រោះ យោបល់ ក្នុងអាស៊ាន ដើម្បីជំរុញ បណ្ដាវិធានការ ដែលបានលើកឡើងក្នុងគោល
ការណ៍នេះ សមស្របជាមួយ សន្ធិសញ្ញាសហប្រតិបត្តិការនិងស្និទ្ធស្នាល នៅអាស៊ី
អាគ្នេយ៍ នាឆ្នាំ ១៩៧៦ និង ធម្មនុញ្ញអាស៊ាន ឆ្នាំ ២០០៨។”

សាមគ្គីភាពជាកំលាំងពលំ។ - ảnh 2
ឧបនាយករដ្ឋមន្ត្រី និងជា ​រដ្ឋមន្ត្រី​ការបរទេសកម្ពុជា ហោណាំហុង(http://tuoitre.vn/)

                    ការដែលប្រទេសជាប្រធានអាស៊ានប្រកាស “គោលការណ៌ស្ដីពី៦​ចំណុច​​​របស់អាស៊ានលើបញ្ហាសមុទ្រ​ខាង​កើត” ​បានលុបបំបាត់​រាល់​ការ​មន្ទិលសង្ស័យអំពី ការខ្វែងគំនិតរវាងបណ្តា​​ប្រទេសជាសមាជិកអាស៊ាន​ក្នុងបញ្ហា​សមុទ្រខាងកើត ដែល
លេចចេញពី សន្និសីទរដ្ឋមន្រ្តីការបរទេស​អាស៊ាន​លើកទី ៤៥ (AMM-45)មុននេះ ១សប្តាហ៌នៅភ្នំពេញ ​ដោយ​មិន​​​ចេញបានសេចក្តីថ្លែងការណ៍រួម។ ការអនុម័តលើ “គោលការណ៌ស្ដីពី​៦ចំណុច​របស់​អាស៊ានលើបញ្ហាសមុទ្រខាងកើត” សម្តែងថា
សមាគម​បណ្ដាប្រទេសជាតិអាស៊ាន​នៅ​តែ​សាមគ្គី​ ឯកភាព និងបន្តពង្រីកតួនាទី​
ស្នូលរបស់ខ្លួន ក្នុង​បណ្តា​បញ្ហាក្តៅក្នុង តំបន់ ក្នុងនោះមានបញ្ហាសមុទ្រខាងកើត។
បណ្តា​ចំណុច​សំខាន់របស់ “គោល ការណ៌ស្ដីពី៦ចំណុច​របស់អាស៊ាន​លើ​បញ្ហា​
សមុទ្រ​ខាងកើត” ជាថ្មីម្តងទៀត បញ្ជក់ថា រវាងបណ្តា​ប្រទេស​ជាសមាជិក​អាស៊ាន សុទ្ធតែដាក់ផលប្រយោជន៌ រួមរបស់សមាគមលើអ្វីៗទាំងអស់ ដើម្បី​ស្វែងរក​សម្លេង​
រួម ទោះបីជាបញ្ហានោះ​ស្មុគ្រ​ស្មាញឬរសើបក្តី។ ចំពោះវៀតណាម នេះ​ក៏ជាគោល ជំហរមុនក៏ដូចជាក្រោយ របស់វៀតណាម។ វៀត​ណាម​ជា​និច្ចកាល​អះអាងថា៖  ពីផលប្រយោជន៌ជាតិមិន​អាចផ្តាចចេញពី​ផលប្រយោជន៌​តំបន់បានឡើយ​។​ អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀត ណាម Pham Quang Vinh ចាត់​ទុក​ថា៖

          ទី១គឺធ្វើយ៉ាងមេចដើម្បីធានាការអនុវត្តច្បាប់អន្តរជាតិក្នុងនោះ​មាន​បញ្ហា​គោរព អធិបតេយ្យភាពឯករាជជាតិដោះស្រាយ​ជំលោះ​ដោយសន្តិវិធី ​មិនប្រើ​កំលាំងហឹង្សារ។
 ទី២ អាស៊ានត្រូវជម្រុញ និងពង្រីកថែមទៀតតួនាទី​របស់​បណ្តា​មធ្យោបាយ និង វេទិកា នានាដែលទាក់ទិនដល់នយោបាយ សន្តិសុខ និង​កិច្ចសហប្រតិបត្តិ​ការក្នុង តំបន់ ពិ
សេស គឺសន្ធិសញ្ញាសហប្រតិបត្តិការ​និ​ង​ស្និទស្នាល​នៅអាស៊ីអាគ្លេយ៌ តំបន់គ្មានអាវុធ
នុយក្លេអ៊ែរ និងសេចក្ដីថ្លែងស្ដីពីក្រមប្រតិបត្តិ​សម្រាប់​ភាគីនានានៅសមុទ្រខាង កើត
(DOC)ក៏ដូច​ជា​បណ្តាវេទិការ​របស់​អាស៊ាន។ ប្រកាសទាំងអស់នេះគឺចាំបាច់​ណាស់។

សាមគ្គីភាពជាកំលាំងពលំ។ - ảnh 3
អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀត ណាម Pham Quang Vinh (http://dantri.com.vn)


          ការដែលឯកភាពអនុម័តលើ “គោលការណ៌ស្ដីពី៦ចំណុច​របស់អាស៊ានស្តី លើ បញ្ហាសមុទ្រខាងកើត” ជាថ្មីម្តងទៀត​អះអាងពី​សម្លាំងពលំ​រស់របស់អាស៊ាន គឺជា សាមគ្គីភាពនិងការមូលមតិជាឯកឆ័ន។ “គោលការណ៌ស្ដីពី៦ចំណុច​របស់អាស៊ាន​
លើ​ បញ្ហាសមុទ្រខាងកើត” របស់អាស៊ានលើកនេះ រួមចំណែកបង្កើត​សម្លេង​រួម១
របស់ អាស៊ាន ក្នុងកំណាត់ផ្លូវឆ្ពោះ​ទៅគោលដៅ​កសាងសហគមន៍​អាស៊ាន​នាឆ្នាំ​
២០១៥៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ