បណ្ដាគោលការណ៍ជាមូលដ្ឋាន របស់អាស៊ាន ក្នុងបញ្ហាសមុទ្រខាងកើត
ក្រោយបណ្ដាការខំប្រឹងប្រែងការទូត របស់រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី Marty
Natalegawa ពិសេសគឺ បណ្ដាជំនួបពិគ្រោះយោបល់ផ្ទាល់ជាមួយ បណ្ដារដ្ឋមន្ត្រី ការបរទេសវៀតណាម ភីលីពិន និងកម្ពុជា បណ្ដាប្រទេសអាស៊ាន បានឯកភាព អំពី៖ គោលការណ៍ ៦ចំណុច របស់អាស៊ាណ អំពីបញ្ហាសមុទ្រខាងកើត ។ បណ្ដា រដ្ឋមន្ត្រីការបរទេស អាស៊ាន បានអះអាងជាថ្មីម្តងទៀត ការសន្យារបស់បណ្ដាប្រទេស
ជាសមាជិក ចំពោះគោលការណ៍ ចំនួន ៦ ចំណុច រួមមាន៖ អនុវត្តគ្រប់គ្រាន់នូវសេចក្ដី
ថ្លែងការណ៍ ស្ដីអំពី ក្រមប្រតិបត្តិ សំរាប់ភាគីនានានៅសមុទ្រខាងកើត (DOC)។ គោការ
ណែនាំការអនុវត្ត(DOC)។ សម្រេចឲ្យបានឆាប់នូវក្រមសិលធម៏ នៃបញ្ហាសមុទ្រខាង
កើត (COC)។គោរពទាំងស្រុងគោលការណ៍នៃច្បាប់អន្តរជាតិ រួមទាំង អនុសញ្ញាអង្គការ សហប្រជាជាតិ ស្ដីពី ច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS) ដែលមានការទទួលស្គាល់ជា
សកល។បន្តរក្សាភាពអត់ធ្មត់ និងការមិនប្រើកម្លាំង ហឹង្សារ ។ការដោះស្រាយវិវាទ នៅសមុទ្រខាងកើត ដោយសន្តិវិធី ស្របទៅតាមគោលការណ៍ នៃច្បាប់អន្តរជាតិ រួមទាំង
អនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២(UNCLOS) ដែលមានការ
ទទួលស្គាល់ជាកសល។
ឯកសារនេះ បានអះអាងជាថ្មីម្តងទៀត បណ្ដាគោលការណ៍ជាមូលដ្ឋានរបស់អាស៊ាន ក្នុងបញ្ហាសមុទ្រខាងកើត តាមនោះ សម្ដែងជាថ្មីម្ដងទៀតសាមគ្គីភាព ឯកភាពរបស់
អាស៊ាន ៕
|
បណ្ដាគោលការណ៍ជាមូលដ្ឋានរបស់អាស៊ានក្នុងបញ្ហាសមុទ្រខាងកើត (http://nguyenphutrong.net/) |