|
អាស៊ានឆ្ពោះទៅសហគមន៍សាមគ្គីភាពនិងសម្បូរុងរឿងមួយ។ |
VOV-ពីសម្ព័ន្ធនយោបាយរួមមួយមានសមាជិកចំនួន៥ប្រទេសតាំងពី
ពេលបង្កើតមក អាស៊ាននាបច្ចុប្បន្នបានក្លាយទៅជាសម្ព័ន្ធមួយឯកភាពប៉ុន្តែ
ពហុបែបជាមួយការចូលរួមរបស់ប្រទេសចំនួន១០ក្នុងដំបន់។ ការចងសម្ព័ន្ធ
ដ៏ធំទូលាយបណ្ដាប្រទេសមានសម័ត្ថភាពអភិវឌ្ឍន៍និងរបបនយោបាយមិន
ដូចគ្នាដើម្បីបង្កើតជាកំលាំងខ្លាំងសរុបមួយ ខំប្រឹងប្រែងដើម្បីគោលដៅសម្បូ រុងរឿងរួមជាជោគជ័យមួយក្នុងចំណោមជោគជ័យលេចធ្លោបំផុតរបស់អាស៊ាន ក្នុងកំណាត់ផ្លូវ៤៥ឆ្នាំអភិវឌ្ឍន៍។
ជាមួយការចាប់ដៃរបស់សមាជិកទាំង១០ ការខុសប្លែកអំពីទស្សនៈរបស់
បណ្ដាប្រទេសអាស៊ី-អាគ្នេយ៍ក្នុងដំណាក់កាលមួយបានជំនួសឲ្យទំនាក់ទំនង
ថ្មី មិត្តភាព ទុកចិត្ត សាមគ្គីភាពនិងរួមគ្នាឆ្ពោះទៅអនាគត។ ច្បាមយកគោលដៅដោះស្រាយជំលោះដោយការចរចារនិងសម្រុះសម្រួល អាស៊ី-អាគ្នេយ៍មិននៅ មានការមើលឃើញបណ្ដាជំលោះដោយអាវុធនិងអំពើហឹង្សាធំៗ ទៀតឡើយ រួមចំណែកទៅក្នុងស្ថិរភាពរបស់អាស៊ី-ប៉ាស៊ីហ្វីកនិងលើពិភពលោក។
មិនត្រឹមតែលើកកំពស់ការរួមផ្សំក្នុងប្លុកតាមរយៈការសន្ទនារវាងថ្នាក់ ដឹកនាំនៃបណ្ដាប្រទេសសមាជិកនិងឯកសារជាលាយល័ក្ខអក្សរនិងសន្ធិ
សញ្ញាប៉ុណ្ណោះទេ អាស៊ានបានម្ចាស់ការច្នៃប្រឌិតនិងសកម្មជំរុញកិច្ច
សហប្រតិបត្តិការជាមួយរាល់យន្តការពិសេសដូចជា អាស៊ាន+១ អាស៊ាន+៣
ARF (វេទិកាសន្តិសុខអាស៊ីបូព៌ា) ADMM+ (សន្និសីទរដ្ឋមន្ត្រីការពារជាតិ
អាស៊ានបើកទូលាយ) និងសន្និសីទជាន់ខ្ពស់អាស៊ីបូព៌ា (EAS)ជាដើម សំដៅ កសាងទំនុកទុកចិត្តទប់ទល់ប្រកបដោយមានប្រសិទ្ធភាពនិងការសាកល្បង ប្រពៃណីនិងក្រៅប្រពៃណីដែលកំពុងដាក់ចេញដើម្បីគោលដៅធំបំផុតគឺ
ការពារសន្តិភាពនិងសន្តិសុខឲ្យប្រទេសនីមួយៗនិងដំបន់។ អនុរដ្ឋមន្ត្រី ក្រសួងការបរទេសវៀតណាម Pham Quang Vinh បានអះអាងថា៖
“សន្ដិភាពសន្តិសុខស្ថិរភាពនិងសហប្រតិបត្តិការអភិវឌ្ឍន៍ជាគោលដៅជួរមុខ
របស់អាស៊ាន។ អាស៊ានបានម្ចាស់ការកសាងនិងចែករំលែកបណ្ដាបទដ្ឋានប្រព្រឹត្ត
ក្នុងដំបន់ ដើម្បីតាមនោះមិនត្រឹមតែអាស៊ានប៉ុណ្ណោះទេ ថែមទាំងប្រទេសចូល រួមសហប្រតិបត្តិការជាមួយអាស៊ានក៏ត្រូវគោរពតាមបទដ្ឋានប្រព្រឹត្តនោះដែរ។
អាស៊ានក៏ពង្រីកតួនាទីម្ចាស់ការកសាងបណ្ដាវេទិកាពហុភាគីអំពីការសន្ទនា
នយោបាយ សន្តិសុខ ក៏ដូចជាកសាងទំនុកទុកចិត្តគោលការណ៍ដោះស្រាយរាល់ ជំលោះការខុសប្លែករវាងបណ្ដាភាគីដោយសន្តិវិធីដោយផ្អែកលើមូលដ្ឋានច្បាប់
អន្តរជាតិ។”
|
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម Pham Quang Vinh |
រួមជាមួយក្រមប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រខាងកើត (DOC) ការ
ដែលអាស៊ាននាពេលថ្មីៗនេះអនុម័តជាឯកច័ន្ទលើគោលការណ៍៦ចំណុចអំពី
សមុទ្រខាងកើតត្រូវបានចាត់ទុកជាការចាប់ផ្ដើមល្អប្រសើរមួយ។ ប្រជាជន
អាស៊ី-អាគ្នេយ៍ជឿជាក់ថាការបោះជំហានសំខាន់ដែលទើបនឹងទទួលបាននឹង នាំទៅដល់ការចុះហត្ថលេខាលើក្រមសិលធម៍សំរាប់ភាគីលើសមុទ្រខាងកើត
(COC) ដើម្បីនាំមកនូវសន្តិភាពអធិបតេយ្យភាពនិងសន្តិសុខនាវាចរណ៍នៅ សមុទ្រខាងកើតដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ។
ការផ្សាភ្ជាប់ជិតស្និទ្ធពីមួយថ្ងៃទៅមួយថ្ងៃក៏បង្ហាញច្បាស់ក្នុងកិច្ច សហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ានតាមរយៈការខំប្រឹងប្រែងបង្រួញគំលាត
អភិវឌ្ឍន៍រវាងបណ្ដាប្រទេសសំដៅឆ្ពោះទៅសហគមន៍សេដ្ឋកិច្ចរួមមួយសម្បូ
រុងរឿងនិងខ្លាំងក្លា។ លោក Le Cong Phung ប្រធានសមាគមមិត្តភាពវៀតណាម
-អាស៊ាន បានចាត់ទុកថា៖
“ការតភ្ជាប់រវាងអាស៊ានមិនត្រឹមតែអំពីសេដ្ឋកិច្ចនយោបាយប៉ុណ្ណោះទេ ថែមទាំងជាការស្រុះចិត្តគំនិតសម្របអំពីវប្បធម៍របៀបរស់នៅរបៀបប្រព្រឹត្តក្នុងមហាគ្រួសារអាស៊ានជាមួយគ្នាទៀតផង។ ធ្វើយ៉ាងម៉េចដើម្បីបង្កើនការយល់ដឹងរវាងប្រជាជនបណ្ដាប្រទេសអាស៊ាន ធ្វើយ៉ាងម៉េចដើម្បីមានការស្រុះចិត្តគំនិតក្នុងការកសាងសហគមន៍អាស៊ាន រួមកំលាំងកាយចិត្តនាំសមាគមអាស៊ានក្លាយទៅជាអង្គការរឹងមាំមួយមានសំលេងកាន់សំខាន់ក្នុងដំបន់ក៏ដូចជាលើឆាកអន្តរជាតិ
ពីមួយថ្ងៃទៅមួយថ្ងៃ។”
|
លោក Le Cong Phung ប្រធានសមាគមមិត្តភាពវៀតណាម-អាស៊ាន |
ក្រោយរយៈពេល៤៥ឆ្នាំបានបង្កើតមក អាស៊ានកំពុងក្លាយទៅជាអង្គការសហប្រតិបត្តិការជោគជ័យមួយរបស់បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍តាមរូបសណ្ឋានសមភាពរវាងបណ្ដាប្រទេស។ ពង្រីករាល់ឧត្តមភាពភូមិសាស្ត្រ-នយោបាយនិងប្រព្រឹត្តក្នុងទំនាក់ទំនងក្នុងប្លុកក៏ដូចជាបណ្ដាប្រទេសលើទូទាំង
ពិភពលោក អាស៊ានបាននិងកំពុងក្លាយទៅជាសម្ព័ន្ធសំខាន់មួយដៃគូរនយោបាយសន្តិសុខសេដ្ឋកិច្ចមួយ ជាចំណុចសំខាន់លើខ្សែក្រវ៉ាត់អាស៊ី-ប៉ាស៊ីហ្វីកនិងកាន់តែបង្ហាញច្បាស់នូវតួនាទីសំខាន់លើផែនទីនយោបាយសកលលោក៕