អេហ្ស៊ីបធ្លាក់ក្នុងអស្ថិរភាពថ្មី។
HONG VAN -  
(VOV) /  
|
អេហ្ស៊ីបធ្លាក់ក្នុងអស្ថិរភាពថ្មី។ (AP) |
VOV-ក្នុងពេលដែលបណ្ដាអ្នកវិភាគកំពុងព្យាករណ៍បណ្ដាសេណារីអូសំរាប់
វិបត្តិនយោបាយនៅអេហ្ស៊ីបនោះ នាថ្ងៃទី៣កក្កដា អ្នកប្រមុខកំលាំងប្រដាប់អាវុធ
អេហ្ស៊ីប Abdel Fattah al-Sisi បានចេញសេចក្តីប្រកាសថាផ្អាក់រដ្ឋធម្មនុញ្ញនិងតែងតាំងចាងហ្វាងតុលាការរដ្ឋធម្មនុញ្ញកំពូល Adli Mansour ធ្វើជាថ្នាក់ដឹកនាំបណ្ដុះអាសន្ននៃប្រទេសនេះ។ ចាងហ្វាងរូបនេះនឹងធ្វើសច្ចាប្រនិធានទទួលដំណែងប្រធានាធិបតីបណ្ដុះអាសន្ននាថ្ងៃទី៤កក្កដា។ ឧត្តមសេនីយ៍ al-Sisi ក៏អំពាវនាវឲ្យដំណើរការបោះឆ្នោតប្រធានាធិបតីនិងរដ្ឋសភាមុនកាលកំណត់បង្កើតគណៈកម្មាធិការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនិងគណៈកម្មាធិការសម្រុះសម្រួលជាតិ។ រួមជាមួយការទម្លាក់ដំណែងប្រធានាធិបតីនោះ កំលាំងសន្តិសុខអេហ្ស៊ីបបាននាំ
ចេញបទបញ្ជាចាប់ឃុំខ្លួនចំពោះមនុស្សចំនួន៣រយនាក់ចំណុះចលនាបងប្អូន
ឥស្លាម។ ស្ថាននីយ៍ទូរទស្សន៍នៃអង្គការនេះក៏ត្រូវផ្អាកការផ្សាយរលកធាតុអាកាស
និងអ្នកគ្រប់គ្រងក៏ត្រូវចាប់ឃុំខ្លួន។ ក្នុងពេលនោះ តាមមធ្យោបាយឃោសនាដំបន់
ឲ្យដឹងថា ប្រធានាធិបតី Mohamed Morsi ក៏ត្រូវចាប់ឃុំខ្លួនផងដែរ។
ត្រូវនឹងការព្រួយបារម្មណ៍របស់មជ្ឈដ្ឋានអ្នកវិភាគនោះ ក្នុងពេលដែលបណ្ដាការពិគ្រោះយោបល់ស្ដីអំពីការបង្កើតរដ្ឋាភិបាលថ្មីនៅប្រទេសនេះចាប់ផ្ដើមនោះ
ជំលោះបានកើតមានឡើង។ អង្គការបងប្អូនឥស្លាមបានចេញសេចក្តីប្រកាសព័រណ៍នាការដែលកងទ័ពផ្ដួលរលំប្រធានាធិបតី Morsi ជាសកម្មភាពក្បត់នឹងបដិវត្តនិងប្រជាជនអេហ្ស៊ីបរាប់លាននាក់ជឿជាក់ទៅលើប្រជាធិបតេយ្យ។ ក្នុងពេលនោះអ្នកគាំទ្រនិងអ្នកប្រឆាំងប្រធានាធិបតី Morsi បានប៉ះទង្កិចគ្នានៅទីក្រុង
Alexandria។ ប្រសិនបើស្ថានភាពនេះបន្តឡើងជណ្ដើរនឹងធ្វើឲ្យដំណើរការបង្កើតរដ្ឋាភិបាលថ្មីដោយកងទ័ពដាក់ចេញពិបាកសំរេចបាន។
បំរែបំរួលថ្មីលើឆាកនយោបាយអេហ្ស៊ីបបានធ្វើឲ្យលោកខាងលិចព្រួយ
បារម្មណ៍។ ពីទ្វីបអ៊ឺរ៉ុប ដំណាងជាន់ខ្ពស់សហភាពអ៊ឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស
លោកស្រី Catherine Ashton បានអំពាវនាវបណ្ដាភាគីនៅអេហ្ស៊ីបត្រឡប់មកដំណើរ
ការប្រជាធិបតេយ្យ ដំណើរការបោះឆ្នោតប្រធានាធិបតីនិងរដ្ឋសភាដោយសេរី
និងស្មើរភាពយ៉ាងលឿន។ ក្នុងសេចក្តីប្រកាសដែលបានផ្សាយពីសេតវិមានប្រធានាធិបតីអាមេរិកលោក Barack Obama បានអំពាវនាវកងទ័ពអេហ្ស៊ីបប្រគល់សិទ្ធិអំណាចឲ្យរដ្ឋាភិបាលស៊ីវិលយ៉ាងលឿនបំផុត។ ប៉ុន្តែអាមេរិកបដិសេធរិះគន់សកម្មភាពរបស់កងទ័ពអេហ្ស៊ីបនិងចេញបទបញ្ជាជំលៀសចំពោះមន្ត្រីស្ថានទូតនៃប្រទេសនេះនៅទីក្រុងគែ។ ប្រធានាធិបតី Obama ក៏សំណូមពរក្បាលម៉ាស៊ីនរដ្ឋបាលរបស់ខ្លួនពិនិត្យការជួយឧបត្ថម្ភរបស់អាមេរិកសំរាប់រដ្ឋាភិបាលអេហ្ស៊ីប។
ផ្ទុយនឹងការព្រួយបារម្មណ៍របស់លោកខាងលិច ក្នុងប្រតិកម្មថ្មីបំផុត បណ្ដាប្រទេសឈូងសមុទ្រពែកនាថ្ងៃទី៣កក្កដាបានស្វាគមការដែលកងទ័ពអេហ្ស៊ីបផ្ដួលរលំប្រធានាធិបតីឥស្លាម Morsi។ ព្រះមហាក្សត្រអារ៉ាបីសាអូឌីត Abdullah បានផ្ញើរសារទូរលេខជូនពរចំពោះលោក Adli Mansour ដែលត្រូវបានតែងតាំងជាថ្នាក់ដឹកនាំបណ្ដុះអាសន្ននៃប្រទេសនេះ។ UAE ក៏ស្វាគមកំលាំងប្រដាប់អាវុធអេហ្ស៊ីបក៏ដូចជាការផ្លាស់ប្តូរនៅទីនេះដែរ។
ស្ថានភាពអេហ្ស៊ីបក្នុងប៉ុន្មានថ្ងៃខាងមុខពិតប្រាកដថានឹងមានបំរែបំរួលជាច្រើន។ ប្រជាជនអេហ្ស៊ីបជាង៨០លាននាក់ដែលត្រូវប្រឈមមុខនឹងខឿនសេដ្ឋកិច្ចផ្អាក់ខាន
នាបច្ចុប្បន្នត្រូវបន្តរស់ក្នុងស្ថានភាពនយោបាយអស្ថិរភាព។ ដុច្នេះហើយប្រហែលជា
ការរួចផុតពីសង្គ្រាមស៊ីវិលនិងជំលោះរវាងបណ្ដាភាគីនៅប្រទេសអាហ្វ្រីកខាងជើង
នេះនៅវែងឆ្ងាយណាស់៕
HONG VAN
-VOV