កម្មាភិបាលយុវជនឈានមុខគេក្នុងគ្រប់ចលនា
Nhat Truong - Bui Hang -  
(VOVWORLD) /  
VOVWORLD_លោក Cao Tran Quoc Thinhជាកម្មាភិបាលវ័យក្មេងមួយរូប
នៅឃុំ Trung An ក្រុង My Tho ខេត្ត Tien Giang ភាគខាងត្រូបវៀតណាម។លោក
ជាអ្នក ឈានមុខគេក្នុងគ្រប់ចលនាស្ម័គ្រចិត្តដោយមានការខ្នះខ្នែងធ្វើ
សកម្មភាពនិងការស្និទ្ធស្នាលជាមួយប្រជាពលរដ្ឋ។
នាឆ្នាំ២០០៧លោក Cao Tran Quoc Thinhស្ម័គ្រចិត្តចូលរួមសកម្មភាពនៅ
អង្គការយុវជនកម្មុយនីស្តហូជីមិញឃុំ Trung An ក្រុង My Tho ខេត្ត Tien Giang។
ដោយមានទេពកោសល្យអំពីវប្បធម៌ សិល្បៈ លោកត្រូវបានគណៈកម្មាធិការ
ប្រជាជនឃុំ Trung Anចាត់ចែងការងារជាកម្មាភិបាលទទួលបន្ទុកវប្បធម៌
ព័ត៌មានឃុំ។ ក្នុងពេលធ្វើការ លោកជានិច្ចកាលខិតខំប្រឹងប្រែងបំពេញគ្រប់
ភារកិច្ចដែលត្រូវបានប្រគល់ជូន។ លោកបានកសាងនិងរៀបចំបណ្ដាសកម្មភាព
វប្បធម៌សិល្បៈនិងកីឡាក្នុងតំបន់ ព្រមទាំងធ្វើល្អនូវការងារសេនាធិការឲ្យបក្ស
និងរដ្ឋអំណាចឃុំ Trung An កសាងចលនាប្រជាជនទាំងមូលសាមគ្គីគ្នាកសាងទី
ប្រជុំជនភូមិឃុំវប្បធម៌។ នាឆ្នាំ២០០៩ ឃុំ Trung Anត្រូវបានទទួលស្គាល់ជាឃុំវ
ប្បធម៌។ នាឆ្នាំ២០១៥ឃុំត្រូវបានប្រសិទ្ធិនាមជាឃុំវប្បធម៌ជនបទថ្មី។
ជាកម្មាភិបាលវប្បធម៌ព័ត៌មាននិងជាសមាជិកអចិន្ត្រៃអង្គការយុវជន
កម្មុយនីស្តហូជីមិញឃុំ Trung An លោក Cao Tran Quoc Thinh បានសកម្មចូលរួ
មគ្រប់សកម្មភាព។ ថ្មីៗនេះ លោកបានចូលរួមការប្រលងវប្បធម៌និងការសំដែង
សិល្បៈហើយសុទ្ធតែ ទទួលបានលទ្ធផលខ្ពស់។ លោកបានចូលរួមនិងទទួលពាន
រង្វាន់អា ក្នុងការប្រលង “សំនៀងស្រុកស្រែ” រៀបចំដោយសមាគមកសិករខេត្ត
Tien Giang។ ក្រៅពីនោះ លោក Cao Tran Quoc Thinh ក៏សំដែងនូវការជួយ
ជ្រោមជ្រែងសកម្មភាពមនុស្សធម៌ផងដែរ។ ជារៀងរាល់ឆ្នាំលោកបរិច្ចាកឈាម
២-៣ដងក្នុងចលនាដោយសមាគមកាកបាតក្រហមនិងសម្ព័ន្ធយុវជនបំផុស
ឡើង។ សរុបមក លោកបានបរិច្ចាកឈាមចំនួន២៧លើកក្នុងគ្រប់ចលនា។
លោកបានសំណេះសំណាលថា
“ ក្នុងរយៈពេលកន្លងទៅនេះ ពេលបរិច្ចាកឈាមខ្ញុំសង្កេតឃើញថាសុខភាពរ
បស់ខ្ឡួនគឺល្អហើយគ្មានជះឥទ្ធិពលអ្វីរំខានដល់ការងារទេ។ ឈាមដែលខ្ញុំបរិច្ចាក
នេះអាចជួយដល់អ្នកជំងឺដែលកំពុងត្រូវការឈាម។ ខ្ញុំនៅក្មេងហើយនឹងចូលរួម
សកម្មភាពបរិច្ចាកឈាមជាបន្តទៅទៀត”។
|
លោក Cao Tran Quoc Thinh ជានិច្ចកាលរៀនបទពិសោធន៍ពីអ្នកដើរមុនពិសេសគឺរៀនសូត្រនិងធ្វើតាមគំរូសិលធម៌លោកប្រធានហូជីមិញតាមរយៈទង្វើជាក់ស្ដែងក្នុងការងារ និងត្រៀមខ្លួនជួយឧបត្ថម្ភអ្នកដទៃតាមលទ្ធភាពរបស់ខ្លួន។ |
លោក Cao Tran Quoc Thinh ជានិច្ចកាលរៀនបទពិសោធន៍ពីអ្នកដើរមុន
ពិសេសគឺរៀនសូត្រនិងធ្វើតាមគំរូសិលធម៌លោកប្រធានហូជីមិញតាមរយៈទង្វើ
ជាក់ស្ដែងក្នុងការងារ និងត្រៀមខ្លួនជួយឧបត្ថម្ភអ្នកដទៃតាមលទ្ធភាពរបស់
ខ្លួន។ តាមលោក Nguyen Vo Tan លេខារងអង្គការយុវជនកម្មុយនីស្តហូជីមិញឃុំ
Trung An បានឲ្យដឹងថា
“ លោក Cao Tran Quoc Thinh ជាយុជនគំរូមួយរូបនៅឃុំ Trung An។ កន្លងទៅ
នេះលោកបានរួមវិភាគទានយ៉ាងច្រើនទៅក្នុងចលនាយុវជននិងកុមារ ពិសេស
គឺក្នុងចលនាវប្បធម៌សិល្បៈ។ នាពេលខាងមុខនេះ យើងខ្ញុំនឹងបំផុសចលនារៀន
សូត្រតាមគំរូសកម្មជននេះ”។
ឆ្នាំនេះលោក Cao Tran Quoc Thinh មានអាយុ៣១ឆ្នាំហើយពោរពេញទៅ
ដោយថាមពលនិងបំណងប្រាថា្នធ្វើសកម្មភាពដើម្បីការអភិវឌ្ឍន៍នៃប្រទេស
ជាតិ។ ដោយមានស្នាដៃឆ្នើមក្នុងការងារសង្គមលោកត្រូវបានទទួលប័ណ្ណសសើរ
ជាច្រើនរបស់ខេត្តនិងតំបន់៕
Nhat Truong - Bui Hang
-VOVWORLD