គំរូនារីកសាងជនបទថ្មីនៅខេត្ត Hung Yen

(VOVWORLD) -ក្រុមគ្រួសារអ្នកស្រី Tran Thi Hang នៅភូមិ Doan Dao ឃុំ Doan Dao ស្រុក Phu Cu ខេត្ត Hung Yen ជាគំរូឈានមុខគេក្នុងចលនាកសាងជនបទថ្មី។ អស់រយៈពេលជាច្រើនឆ្នាំកន្លងទៅនេះ អ្នកស្រី Tran Thi Hang ជាកម្មាភិបាលសកម្មមួយរូបដែលខ្នះខ្នែងក្នុងកិច្ចការនារីនៅមូលដ្ឋាន។

ក្រុមគ្រួសារអ្នកស្រី Tran Thi Hang នៅភូមិ Doan Dao ឃុំ Doan Dao ស្រុក Phu Cu ខេត្ត Hung Yen ជាគំរូឈានមុខគេក្នុងចលនាកសាងជនបទថ្មី។ អស់រយៈពេលជាច្រើនឆ្នាំកន្លងទៅនេះ អ្នកស្រី Tran Thi Hang ជាកម្មាភិបាលសកម្មមួយរូបដែលខ្នះខ្នែងក្នុងកិច្ចការនារីនៅមូលដ្ឋាន។

        ធ្វើដំណើរលើផ្លូវបេតុងស្អាតដែលមានការរួមវិភាគទានកសាងរបស់ប្រជាពលរដ្ឋភូមិ Doan Dao នោះអ្នកស្រី Tran Thi Hang បានរៀបរាប់ថា នាឆ្នាំ២០១១ ពេលរដ្ឋអំណាចមានគំរោងការបើកទូលាយផ្លូវគមនាគមន៍ជនបទ អនុវត្តកម្មវិធីកសាងជនបទថ្មីនោះប្រជាពលរដ្ឋក្នុងភូមិ Doan Dao សប្បាយចិត្តណាស់។ ថ្វីបើដូច្នេះក្ដីតែផ្លូវមិនទូលាយគ្រប់ ៥ម៉ែត្របានជាឃុំត្រូវប្រមូលយកដីធ្លីជាបន្ថែមដើម្បីសង់ផ្លូវ។ ជាគ្រួសារស្ថិតក្នុងដែនដីត្រូវប្រមូលយកនោះ អ្នកស្រី Hang បានគិតគូ ថ្លឹងថ្លែងហើយក៏សំរេចទំលាយសំណង់ខ្លះៗដើម្បីរដ្ឋយកដីធ្វើផ្លូវដែរ។ អ្នកស្រីបានរៀបរាប់ថា

          “ផ្ទះខ្ញុំជាសំណង់ធំដែលទើបនឹងសាងសង់រួចដោយចំណាយប្រាក់ជាង១០០លានដុងហើយគ្រោងទុកឲ្យកូនចៅនៅយូរអង្វែង។ ពេលទទួលបានដំណឹងរដ្ឋបើកទូលាយផ្លូវគឺខ្ញុំក៏ស្ទាក់ស្ទើរខ្លាំងណាស់។ ចុងក្រោយខ្ញុំនិងក្រុមគ្រួសារឯកភាពស្ម័គ្រចិត្តទំលាយសំណង់មួយចំនួនដើម្បីការកសាងផ្លូវ”។

        ជាអ្នកដើរមុខគេ គ្រួសារអ្នកស្រី Hang បានម្ចាស់ការទំលាយរបងថ្ម ក្លោងទ្វារព្រមទាំងបរិច្ចាគដីចំនួនជាង៣០ម៉ែត្រក្រឡាជូនរដ្ឋទៀតផង។  បន្ទាប់មកគ្រួសារចំនួន៩៩គ្រួក៏ស្ម័គ្រចិត្តបរិច្ចាគដីសំរាប់ការជួសជុលកសាងផ្លូវផងដែរ។ ម៉្លេះហើយ ផ្លូវបេតុងស្អាតទូលាយមួយត្រូវបានកសាងរួចរាល់ជាស្ថាពរដូចបំណងប្រាថ្នារបស់អ្នកភូមិ Doan Dao និងប្រជាពលរដ្ឋនៅនឹងតំបន់។ រួមជាមួយនេះ អ្នកស្រី Hang និងសាខាសមាគមនារីភូមិបានបង្កើតឡើងក្រុមអនាម័យបរិស្ថាន ដោយលើកទឹកចិត្តបងប្អូននារីឈានមុខគេក្នុងចលនា”ដើម្បីបរិស្ថានជនបទស្អាត”។ 

គំរូនារីកសាងជនបទថ្មីនៅខេត្ត Hung Yen - ảnh 1 អ្នកស្រី Tran Thi Hang ជាកម្មាភិបាលសកម្មមួយរូបដែលខ្នះខ្នែងក្នុងកិច្ចការនារីនៅមូលដ្ឋាន 

        ក្នុងឋានៈជាប្រធានសាខាសមាគមនារីភូមិ Doan Dao អ្នកស្រី Tran Thi Hang បានសកម្មចលនាប្រជាជនអនុវត្តរបៀបរស់នៅអរិយធម៌ គ្រួសារវប្បធម៌ ផ្ទេរប្ដូររចនាសម្ព័ន្ធដំណាំដាំដុះនិងសត្វចិញ្ចឹម។ អ្នកស្រីបានក្ដាប់ជាប់ស្ថានភាពជីវភាពរស់នៅរបស់បងប្អូននារីក្នុងភូមិដើម្បីជួយឧបត្ថម្ភដល់នារីក្រីក្រនិងកុមារជួបការលំបាក។ ស្ដីពីការខ្នះខ្នែងធ្វើសកម្មភាពរបស់អ្នកស្រី ប្រធានសមាគមនារីឃុំ Doan Dao លោកស្រី Mai Thi Thanh Huong បានថ្លែងថា

          “ក្នុងការងារកសាងជនបទថ្មីអ្នកស្រី Hang ជាកម្មាភិបាលសមាគមគំនូមួយរូប។ គាត់បានលើកទឹកចិត្តមនុស្សគ្រប់រូបទាំងក្នុងគ្រួសារនិងអ្នកជិតខាងឲ្យចូលរួមកម្មវិធីកសាងជនបទថ្មី។ អ្នកស្រីមានចំណេះវិជ្ជានិងយល់ច្បាស់ពីការទទួលខុសត្រូវរបស់ខ្លួនក្នុងការងារសង្គម”។

        ទន្ទឹមនឹងការងាររបស់សមាគម អ្នកស្រី Tran Thi Hang ក៏ជាអ្នកដើរមុខគេក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារផងដែរ។ ក្រៅពីការធ្វើស្រែអ្នកស្រីនៅដាំដុះបន្លែនិងចិញ្ចឹមមាន់ទៀត ដែលរកបានសំណូលស្ថិរភាពជួយគ្រួសារមានលទ្ធភាពចិញ្ចឹមកូន២នាក់ឲ្យសិក្សារៀនសូត្រចប់ចុងចប់ដើម។ 

        ដោយមានស្នាដៃល្អៗក្នុងការងារសង្គម អ្នកស្រី Tran Thi Hang ត្រូវបានមជ្ឈឹមសម្ព័ន្ធសមាគមនារីវៀតណាមនិងខេត្តជូនប័ណ្ណសរសើរជាច្រើនលើក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ